​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ហាង​មួយ​កន្លែង យីហោ​BODLEIN មួយ​កន្លែង​ផ្អើល​ទាំង​ថ្ងៃ​ត្រង់​

ភ្នំពេញ​៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ហាង​មួយ​កន្លែង​យីហោ​BODLEIN​មួយ​កន្លែ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​កងកម្លាំ​ង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ​ក៏ដូចជា​កងកម្លាំង​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១១​និង​២៥​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ហាង​យីហោ BODLEIN ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​២៣ ផ្លូវ​២៨៨ ភូមិ​៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ម្ចាស់​ទីតាំង​កើតហេតុ​មាន​ឈ្មោះ ប៉ាត់ ត្រា​ប្រណី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មេផ្ទះ​។ ហើយ​ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ទាន់ ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកជិតខា​ង ឬ​នរណា​ម្នាក់​នោះទេ គ្រាន់តែ​រង​ការខូចខាត​បន្ទប់ទទួលភ្ញៀវ និង​វាយ​បំបែក​កញ្ចក់ ដើម្បី​ចូល​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។​

​ក្នុងនោះដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​ចំនួន​១៣​គ្រឿង​រួមមាន ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៩ , រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ ២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២ ទើប​អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​ជា​ស្ថាពរ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!