រដ្ឋមន្ត្រី វង សូ​ត ប្រាប់​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ឲ្យខិត​ខំ​ប្រឹងប្រែង​ធ្វើអំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដើម្បី​ដណ្តើម​យក​ឈ្នះ ការបោះឆ្នោត​ថ្នាក់​ជាតិ​

​ត្បូងឃ្មុំ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រាប់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឲ្យខិត​ខំ​ប្រឹងប្រែង​ធ្វើអំពើ​ល្អ ជាមួយ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ដើម្បី​ដណ្តើម​ប្រៀប​ឈ្នះ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ការប្រកាស​របស់​រដ្ឋ​មន្ត្រី វង សូ​ត នាពេលនេះ បាន​ធ្វើ​ឡើងខណៈ​លោក ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ សេចក្តីសំរេច​ស្តីពី​ផែនការ ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រីសតាំង​តំណាងរាស្ត្រនី​តិកាល​ទី​៦ «២០១៨» នា​ថ្ងៃ​អាទិត្យ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ជាមួយគ្នា​នោះ លោក វង សូ​ត បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ស្រុក​និង​ក្រុមប្រឹក្សាឃុំ ទាំងអស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ដល់​ការបំពេញ ការងារ​បម្រើ​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍ មូលដ្ឋាន​ឱ្យមាន​សុខ​សុវត្ថិភាព និង​ការរីកចម្រើន ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​ប្រកបដោយ គតិបណ្ឌិត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ឈ្នះ​ឈ្នះ ធ្វើ​ឲ្ប្រ​ទេស​កម្ពុជា ទទួលបាន​សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស មាន​ស្ថិរភាព​នយោបាយ​រឹងមាំ និង​បាន​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​ការរីកចំរើន​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​។​

​លោក វង សូ​ត បាន​ប្រកាសប្រាប់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា ជាង​៧០០​នាក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ជា​អំពើ​ខុស​ច្បាប់​ឡើយ ពោល​គឺ យើង​ធ្វើ​អ្វីៗ ដោយ​គោរព​ទៅតាម​ច្បាប់ ដើម្បី​ការការពារ​សន្តិភាព ការពារ​សេចក្តីសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​

​បន្ថែម​ពីលើ​នេះ លោក វង សូ​ត ក៏​បាន​សរសើរ សមាជិក​ក្រុមប្រឹក្សា​ឃុំ ដែល​បាន​មក​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមក ទទួលបាន​ជោកជ័យ​។​

​នៅក្នុង​ឱកាស​នោះ លោក វង សូ​ត ក៏​បានឧ​ប​ត្ត​ម្ភ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​- សង្កាត់ ចូលរួម​មាន​ចំនួន​៧០២​នាក់ ក្នុង​ម្នាក់ៗ ទ​ទូល បាន​ថវិកា​៣​ម៉ឺន​រៀល​៕
​លោក រុន សារ៉េត​

 

Filed in: ត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!