​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ស្នើ​ចាត់វិធានការ​ចំពោះ​រថយន្ត ដែល​បិទ​ស្ទីក​ឃ័រ រូបភាព ឬ​អក្សរ​មាន​អត្ថន័យ​អសីលធម៌​!

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើសុំ​កិច្ចសហការ​ចាត់វិធានកា​រ ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ម្ចាស់​យាន្ត​យន្ត​គ្រប់​ប្រភេទ ដែល​បិទ​ស្ទីក​ឃ័រ (Sticker) ជា​រូបភាព ឬ​សារ​ជា​អក្សរ មាន​អត្ថន័យ​អសីលធម៌ ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សីលធម៌​សង្គម​។ នេះ​បើ​តាម​លិខិត​របស់​លោក​រដ្ឋមន្ត្រី ដែល​ព័ត៌មាន​កម្ពុជា​អភិវឌ្ឍន​ទទួលបាន​នៅ​ថ្ងៃ​ទី​៨​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី​បញ្ជាក់ថា មូលហេតុ​នៃ​ការស្នើ​នេះ ព្រោះ​កន្លងមក មាន​រថយន្ត និង​យាន្ត​យន្ត​មួយចំនួន បាន​បិទ​ស្ទីក​ឃ័រ ជា​រូបភាព និង​សារ​អក្សរ​នៅតាម​ជញ្ជាំង​រថយន្ត យាន្ត​យន្ត ឬ​នៅ​ពីក្រោយ​រថយន្ត ឬ​យាន្ត​យន្ត​ជា​រូបភាព ឬ​សារ​ជា​អក្សរ​ដែលមាន​អត្ថន័យ​អសីលធម៌ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិ​យស សេចក្តីថ្លៃថ្នូរ និង​សីលធម៌​សង្គម​។​

​តាម​លិខិត​ដដែល​បានឲ្យដឹង​ទៀត​ថា ក្រសួង​សួ​ម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ ចំពោះ​ការប្រព្រឹត្ត​ល្មើស​នេះ ឲ្យបាន​តឹងរ៉ឹង​បំផុត​៕
​លោក រុន សារ៉េត​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!