អ្នកឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី នៅតែ​បន្ត​ឈរ​លំដាប់​លេខ​១ សម្រាប់​ការបរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន រហូតដល់​ជាង​១​លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា រៀបចំ​កម្មវិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បី​កៀរគរ​ថវិកា ពី​សប្បុរសជន​នានា យក​មក​ទ្រទ្រង់​សកម្មភាព​ការងារ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ អ្នកឧកញ៉ា ហុង ពី​វ ជា​ម្ចាស់​បុរី​ពិភពថ្មី បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់​១​លាន​២​សែន​៨​ម៉ឺន​ដុល្លារ​អាមេរិក (១,២៨០,០០០​ដុល្លារ​) ជូន​ដល់​កាកបាទ ក្រហម​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ​, អ្នកឧកញ៉ា នៅតែ​បន្ត​ឈរ​លំដាប់​លេខ​១​ដដែល​ដូច​ឆ្នាំមុន​។​

​សូមជម្រាបថា ក្រៅពី​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា នូវ​ទឹកប្រាក់​ដ៏​សន្ធឹក​សន្ធប់​ហើយ​នោះ សេដ្ឋី​បុរី​ពិភព​ថ្មី​រូបនេះ តែងតែ​ចូលរួម​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន ក្នុង​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា និង​សកម្មភាព​មនុស្ស​ក្នុងប្រទេស​កម្ពុជា​ច្រើន​ទៀត​៕​លោក រុន សារ៉េត​

 

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!