ឯកឧត្តម មិន ឃិន ប្រគល់​ត្រា​ជូន​ដល់ លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​ថ្មី​

យោងតាម​ប្រកាស​លេខ  ០៨៩ កធ​ស​.​ប្រក ចុះ​ថ្ងៃ​ទី  ១២ ខែ​ឧសភា ឆ្នាំ​២០១៤ ស្តី ពី​ការតែងតាំង​លោក នូ ផេង  ជា​ប្រធាន​មន្ទីរ​ធម្មការ​និង សាសនា​ខេត្តពោធិ៍សាត់ ជំនួស​លោក ខឹម ញៀម  ដែល​ចូល​និវត្តន៍ ។​

​ថ្លែង​ក្នុង​ពិធី​នេះ​ឯកឧត្តម  មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្ម ការ​និង​សាសនា​បាន​ថ្លែង​ការ កោតសរសើរ​ចំពោះ លោក  ខឹម ញៀម អតីត​ប្រធាន​មន្ទីរ  ដែល​បាន​លះបង់​ពេលវេលា យ៉ាងច្រើន​ក្នុង​ការដឹកនាំ វិស័យ​ធម្មការ​ទាំងមូល​ឱ្យ  ទទួលបាន​ជោគជ័យ​គ្រប់​ភារ កិច្ច​ស័ក្តិសម​ជា​ខេត្ត​មួយ​មាន អរិយធម៌ វប្បធម៌ និង​ប្រពៃ ណី​ដ៏​រុងរឿង ។​

​លោក នូ ផេង ប្រធាន មន្ទីរ​ធម្មការ​និង​សាសនា​ថ្មី ខេត្តពោធិ៍សាត់​ត្រូវបាន​ប្រកាស​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​របស់ ឯកឧត្តម មិន ឃិន  រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង សាសនា​ព្រមទាំង​អភិបាល ខេត្ត​ពោធិ៍សាត់ ឯកឧត្តម  ម៉ៅ ធនិន នៅ​សាលាខេត្ត ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី  ១៦ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មី​នេះ ៗ ។​

​ឯកឧត្តម មិន ឃិន ក៏បាន រំលឹក​ដល់​លោក នូ ផេង ជា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ថ្មី ត្រូវ​អនុវត្ត​ជា​ប្រចាំ  គឺ​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង តួនាទី​ឱ្យបាន​ហ្មត់ចត់ និង​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់ ។  សូម​រក្សា​ឱ្យបាន​នូវ​សាមគ្គី ភាព ឯកភាព​ផ្ទៃក្នុង និង​ធ្វើ កិច្ចការ​ប្រកបដោយ​តម្លាភាព ៕​

2014_05_19chk1

Filed in: ខេត្តពោធិសាត់, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 7494 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.