​តំណាង​រដ្ឋ​មន្ត្រី វង សូ​ត យក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ ដោយសារ​អគ្គីភ័យ​ឆាបឆេះ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​

ត្បួងឃ្មុំ ៖ ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី លោក វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នោះ លោក តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ បាន​សហការ​ជាមួយ ព្រះ​ធម្មធរ និង​ជា​អនុគណ​ស្រុក​ពញ្ញាក្រែក​បាន​នាំយក​អំណោយ របស់ រដ្ឋមន្ត្រី វង សូ​ត ជា​គ្រឿង​ប្រើប្រាស់ និង​គ្រឿងឧបភោគ បរិភោគ ជូន​គ្រួសារ​រងគ្រោះ ចំនួន​២​គ្រួសារ រស់នៅ​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​គ្រួសារ​រងគ្រោះ ចំនួន​២​គ្រួសារ ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩៖៣០​នាទី នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​គ្រួសារ​ទទួលបាន អង្ករ ២៥​គ​.​ក មុង ១ ភួយ ១ កន្ទេល ១ កន្សែងពោះគោ ១ មី ១​ដុំ តង់​ធំ ១ ថ្នាំ​ដុសធ្មេញ ១​ឈុត ថ្នាំ​មូស ១​កំប៉ុង ចង្ក្រាន្តហ្គា​សតូច ១ ឆ្នាំង​ដាំបាយ​១ ចាន​ធុន ១ សម្ភារ​ប្រើប្រាស់​ផ្សេងៗ ១​ឈុត ទឹកក្រូច ១​កេះ ទឹក​សុទ្ធ ១​កេះ និង​ថវិកា ៣០០,០០០​រៀល ។​

​ផ្ទះ​ដែល​រង​ការខូចខាត​នោះ​ជា​របស់​ឈ្មោះ នឿន ណែ​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​ដែល​រង​ការខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ២០,០០០​ដុល្លារ និង​ផ្ទះ​១​ខ្នង ទំហំ ៧​ម គុណ ៨​ម និង​របស់​លោកយាយ ណែ​ម ពេញ អាយុ ៧៥​ឆ្នាំ ដែល​រង​ការខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ១០,០០០​ដុល្លារ និង​ផ្ទះ​១​ខ្នង ទំហំ ៦​ម គុណ ៧​ម​។ តាម​ការសន្និដ្ឋាន​បឋម ការឆេះ​នេះ អាច​បណ្តាលមកពី ភ្លើង​ចង្ក្រាន្ត​៕
​លោក រុន សារ៉េត​

 

Filed in: ត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!