ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយក​ថវិកា​៥,០០០​ដុល្លារ ជូន​ដល់​នាយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​នាយ​អាវុធហត្ថ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប ទៅសួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​ជួប​ឧប្បទ្ទវហេតុ ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​២ ព្រោះតែ​ឡើង​ជួសជុល​ផ្ទះ​ហើយ​ងងឹតមុខ ធ្លាក់ចុះ​មក បណ្តាលឲ្យ​ដាច់​សរសៃរ​ខួរក្បាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ថវិកា​ដែល​បានមកពី​ការកៀងគរ​បរិច្ចាគ ថវិកា​ផ្ទាល់​របស់​បងប្អូន​គ្រួសារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៥,០០០​ដុល្លារ (​ប្រាំ​ពាន់​ដុល្លារ​) រួម​ជាមួយ​ទឹក​សុទ្ធ​០៤​កេស​, ទឹកក្រូច​ដប ០២​កេស​, ទឹកដោះគោ​០១​កេស ផ្តល់ជូន​ដល់​លោក ជា ខេមរិន្ទ និង​គ្រួសារ ទុក​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅវិញទៅមក ក្នុងនាម​គ្រួសារ​អាវុធហត្ថ​។​

​ព្រម​ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅ​មាន​សណ្តាន​ចិត្ត​អាណិតអាសូ​ដល់​អ្នក​ជម្ងឺ​ម្នាក់​ផ្សេងទៀត មកពី​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ជាមួយ​លោក ជា ខេមរិន្ទ ដែរនោះ ដោយ​លោក​ឧត្តម សេនីយ៍​ឯក បាន​ជូន​ជា​អំណោយ​ដល់​គាត់​រួមមាន​ថវិកា​២០០​ដុល្លារ ទឹក​សុទ្ធ​០១​កេស និង​ទឹកដោះគោ​០១​កេស​ផងដែរ​៕
​លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!