​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អញ្ជើញ​ប្រកាស​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី​

​រតនគិរី ៖​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​មុខ តំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​សេចក្ដីសម្រេច​ពី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នោះ​។​

​ឯកឧត្ដម ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ក្រោយពី​លោក ឆាយ បូរិន ប្រធាន​មន្ទីរ​ចាស់ ត្រូវ​សម្រួល​ភារកិច្ច​ថ្មី​ទៅ​ក្រសួង​ព័ត៌មាន​។ ពិធី​ដ៏​ឱ​ឡា​ឬ​ក​នេះ ក្រោម​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​លោក​មេបញ្ជាការ បញ្ជា​ការរង នៃ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង អភិបាលស្រុក អភិបាលរង​ស្រុក ទាំង​៩​ស្រុក​ក្រុង ក្នុង​ខេត្ត​រត​នី​រី​ផងដែរ​។​

​លោក ឆាយ បូរិន អតីត​ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ឡើង​អាន​របាយការណ៍ ស្ដី​ពី​ភូមិសាស្ត្រ​ទាំងមូល​ក្នុង​ខេត្ត និង​អាន​របាយការណ៍​ស្ដីពី​ការ​ជឿនលឿន​លើ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្តរតនគិរី​កន្លងមក ជូន​អង្គពិធី​ទាំងមូល ។ បន្ទាប់​ពី​អាន​សេចក្ដីសម្រេច ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​មក លោក កុល ផាន់​ណា ប្រធាន​មន្ទីរ​ព័ត៌មាន ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ក៏​បាន​ឡើង​ធ្វើ​ការប្ដេជ្ញាចិត្ត​ដូច្នេះ​ថា លោក​នឹង​ប្ដេជ្ញាចិត្ត​សស្រាក់សស្រាំ​ក្នុង​ការអនុវត្ត កំណែទម្រង់​វិស័យ​ព័ត៌មាន ឲ្យស្រប​តាម​គោលនយោបា​យ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្ដោត​ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការងារ​គ្រប់គ្រង​វិស័យ​ព័ត៌មាន ថ្នាក់ក្រោម​ក្នុង​ខេត្ត​។​

​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏បាន​លើកឡើង​ក្នុង​ឱកាស​នោះ​ដែរ​ថា កន្លង​មក​ឯកឧត្ដម​តែងតែ​គាំទ្រ និង​យកចិត្តទុកដាក់ លើ​វិស័យ​ព័ត៌មាន​ក្នុង​ខេត្ត ស្ដីពី​ការផ្សព្វផ្សាយ សកម្មភាព​ថ្នាក់​ដឹក ទំនៀម​ទំលាប  ប្រពៃ ណី​ជនជាតិដើម​ក្នុង​ខេត្ត ក៏ប៉ុន្តែ​បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត គាត់​ចេះដឹង​មាន​កំរិត មិនសូវ​ជា​បាន​មើល ព័ត៌ មាន នៃ​ការផ្សព្វផ្សាយ​នោះទេ​។ ឯកឧត្ដម​ក៏​បាន​បញ្ជាក់ទៀតថា នេះ​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ទី​៣​ហើយ សម្រាប់​ខេត្ត​រតនគិរី បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ មកដល់​លោក​ប្រធាន​មន្ទីរ​ដែល​ទើប​នឹង​ប្រកាស​តែងតាំង​ថ្មី​នេះ​។​

​ឯកឧត្ដម ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្នុងឱកាស​នោះ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការ ពិសេស​លោក​ប្រធាន​មន្ទីរ​ដែល​ទើបនឹង​កាន់តំណែង​ថ្មី ធ្វើ​យ៉ាង​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​បន្ថែម​លើ​វិស័យ​ព័ត៌មាន ពី​ព្រោះ​សម័យ​បច្ចុប្បន្ន វិស័យ​ព័ត៌មាន នៅក្នុង​ប្រទេស​យើង​កំពុង​រីក​សុះសាយ​ជឿនលឿន​ទាន់សម័យ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​លើ​ពិភពលោក​កំពង់​យកចិត្តទុកដាក់​អាន មើល និង​ស្ដាប់​។

​បន្ទាប់​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​មាន​ប្រ​សាស្ត្រ​សំណេះសំណាល​រួចមក ឯកឧត្ដម​ក៏​បាន​ប្រគល់​សេចក្ដីសម្រេច​តែងតាំង ជូន​លោក កុល ផាន់​ណា ប្រធាន​មន្ទីរ​ថ្មី ព្រមទាំង​ជូនអំណោយ​ថាស់ ឌី​ធី​វី ចំនួន​២​កំប្លេ​រជូន​ដល់​មន្ទី​រព័ត៌​មាន​ខេត្តរតនគិរី​ផងដែរ​៕
​លោក រុន សារ៉េត​

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!