​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​បណ្តា​ប្រទេស​តំបន់​អាស៊ាន ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ​

​នៅលើ​ពិភពលោក ក្រៅពី​ចូល​ឆ្នាំ សកល នៅ​មាន​ពិធី​បុណ្យចូលឆ្នាំ​ផ្សេងៗ គ្នា ដែល​បាន​ទាកទាញ​ភ្ញៀវទេសចរ​ជា​ច្រើន​ជុំវិញ​ពិភពលោក​មក​ចូលរួម​ដោយសារតែ​មាន​ពិធី ប្រពៃណី​ទំនៀមទម្លាប់​យ៉ាង​ល្អ គួរ​ឲ្យ​ចង់​គយគន់​។ ពិធី​បុណ្យចូលឆ្នាំ ដែល​ឈាន​ចូល នៅ​ពាក់កណ្តាល​ខែ មេសា​តាម​សង្ក្រាន្ត មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​មួយ​នោះឡើយ គឺ​មាន​ពលរដ្ឋ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ដូច​គ្នា ដែរ​ក្នុងនោះ​មាន ប្រទេស​ថៃ មី​យ៉ាន់​ម៉ា ឡាវ និង ភាគ​ខាង ត្បូង​ប្រទេស​វៀតណាម​ជាដើម​។​

​ខាងក្រោម​នេះ​គឺជា​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​
​ចូល​ឆ្នាំ​នៅ​មី​យ៉ាន់​ម៉ា​៖ នៅ​មី​យ៉ាន់​ម៉ា បុណ្យចូលឆ្នាំថ្មី ត្រូវបាន​ពលរដ្ឋ​មី​យ៉ាន់ ម៉ា​ហៅថា Thingyan ចាប់ពី​ថ្ងៃ​ទី ១៣- ១៧​ខែ​មេសា​តាម​ប្រតិទិន មី​យ៉ាន​ម៉ា ។ ពលរដ្ឋ​មី​យ៉ាម៉ា​ទាំងអស់ ត្រូវ​បាន​ឈប់ សម្រាក់​ពី​ការសិក្សា ការងា​ផ្សេងៗ ក្នុង នោះ​មាន​ពិធី​សាចទឹក ជាដើម ដែល​បាន ធ្វើឡើង​នៅក្នុង​ប្រទេស​នេះ និង​ប្រទេស​ថៃ ព្រមទាំង​ឡាវ​ផងដែរ​។​
​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពលរដ្ឋ មី​យ៉ាន់​ម៉ា បាន​លេងល្បែង​ប្រជាប្រិយ ក្នុងនោះ​មាន​លោត កង្កែប​ជាដើម ។ ពិធី ជូនពរ​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា គឺ​ការ ចាក់​ទឹក គ្នា​ទៅវិញទៅមក ជា​តំណាង នៃ​ការ​ជូនពរ ភាពត្រជាក់ត្រជំ ។​នៅ​ទី ក្រុង​ធំៗ ដូចជា Rangon , Mandalay ពលរដ្ឋ​បានដាក់​ទឹក​ទាំង​ធុង​នៅ​តាម​មុខ ផ្ទះ សម្រាប់​ចាក់​ទៅលើ​អ្នកដំណើរ ជាការ ជូនពរ​ឆ្នាំ​ថ្មី ។​

​ពិធី​បុណ្យចូលឆ្នាំ របស់​ពលរដ្ឋ​ខ្មែរ​នៅ វៀតណាម​
​បណ្តា​ខេត្ត​ជាច្រើន​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​វៀតណាម ដែល​មាន​ពល រដ្ឋ​ខ្មែរ​រស់នៅ ក៏​មាន​ពិធី​បុណ្យចូលឆ្នាំ ប្រពៃណី យ៉ាង​ល្អ​ឯក​ដែរ​។ ពលរដ្ឋ​ដែល បាន​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​រកស៊ី ចិញ្ចឹមជីវិត នៅ​ឆ្ងាយៗ ទាំង​នៅ​ក្រៅ ប្រទេស​ផង​ដែរ ក៏​បាន​ទៅ​ជួបជុំ​គ្រួសារ​នៅឯ​ស្រុកកំណើត ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល ឆ្នាំ​ថ្មី ប្រពៃណី តាម​ទំនៀមទម្លាប់​។​

​រដ្ឋាភិបាល​វៀតណាម ក៏​បាន​លើកកម្ពស់​ដល់​ពិធី​បុណ្យ​ប្រពៃណី​របស់​ព​ល​រដ្ឋ​ខ្មែរ មិន​ត្រឹមតែ​បុណ្យចូលឆ្នាំ​នោះ​ឡើយ គឺ មាន​ទាំង​បុណ្យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច ជា​បុណ្យ​អំុទូក​ង អក​អំបុក សំពះ​ព្រះ​ខែ ,​បុណ្យ កឋិន ,​បុណ្យ ភ្ជុំ​បិណ្ឌ​, បុណ្យ​ភូមិ និង​បុណ្យប្រពៃណី​ជាច្រើន​ផ្សេងៗ​ទៀត ។​

​ដោយឡែក ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ភាគ​ខាងត្បូង​វៀតណាម ប្រព្រឹត្តទៅ​ដោយ​សាមគ្គីភាព និង សន្តិសុខ យ៉ាង​សប្បាយ​រីករាយ ដោយ ពលរដ្ឋ​ខ្មែរ មាន​ជីវភាព​ធូរធារ ធ្វើ​ឲ្យ​ពិធី បុណ្យចូលឆ្នាំ​កាន់តែ​អធិក​អាធ​ម​។ ពិធី បុណ្យចូលឆ្នាំ ប្រពៃណី​របស់​ពលរដ្ឋ ខ្មែរក្រោម គឺ​ខុស​ពី​បណ្តា​ប្រទេស​មួយ ចំនួន ត្រង់ចំណុច គឺ​មិន​មាន​ការចាក់​ទឹក​នៅ​តាម​ដងផ្លូវ​ឡើយ ដោយសារតែ អាច បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ។ នៅ ៣​ថ្ងៃ​ចូលឆ្នាំ ពលរដ្ឋ បាន​ប្រមូលផ្តុំ​គ្នា​នៅ​វត្ត លេងល្បែង​ប្រជាប្រិយ ដូចជា វាយ​ក្អម ទាញ​ព្រ័ត្រ លាក់​កន្សែង និង ល្បែង​សម័យ ប្រគំ​តន្ត្រី រាំលេង​យ៉ាង​សប្បាយ​។​

​ចំណុច​ពិសេស​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ ថ្មី​នេះ គឺ​ថ្ងៃ​បញ្ចប់ មាន​ពិធី ស្រង់​ទឹក (​ងូតទឹក​) ជូន​ឪពុក​ម្តាយ សូម​ខមាទោស នូវ​កំហុសឆ្កង ដែល​កូនចៅ​បាន​ធ្វើ​កន្លង មក និង​សុំ​ពរជ័យ ឆ្នាំ​ថ្មី​ពី​អ្នកមានគុណ​។ ក្រោយមក ក៏​នាំគ្នា​ទៅ​ស្រង់ទឹក​ព្រះ​បដិមា​និង​បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ​ជី​ដូច​ជីតា ជា​ការបញ្ចប់​។​

​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ឡាវ​៖
​ពលរដ្ឋ​ឡាវ​បាន​ហៅ​ពិធី​បុណ្យចូលឆ្នាំ​ថា Bunnimay តាម​ឈ្មោះ​ឡាវ ហើយ ពិធី​ចាក់ទឹក សុំ​សេចក្តីសុខ នៅ​ឆ្នាំ​ថ្មី ។ ក្រៅពីនេះ​នៅ​មាន​ពិធី​ស្រង់ទឹក ព្រះ​បដិមា ដូចជា ប្រទេស​ដទៃ​ទៀត ដែល​មាន​ចូល ឆ្នាំ​ដូចគ្នា​។​

​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ប្រទេស​ថៃ​
​ពិធី​បុណ្យចូលឆ្នាំថ្មី នៅក្នុង​ប្រទេស​ថៃ មិន​ខុស​ពី ចូល​ឆ្នាំ​នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា និង​ឡាវ នោះឡើយ ដោយ ពលរដ្ឋ យក​ពិធី​ចាក់​ទឹក ជា​ការសប្បាយ ជូនពរ​ចូលឆ្នាំ ។ ប៉ុន្តែ​ការ​ចាក់ទឹក ជះ ទឹក​នៅ​តាម​ដងផ្លូវ បាន​បង្ក​ឲ្យមាន​គ្រោះ ថ្នាក់ ជាច្រើន​ដល់​អ្នកបើកបរ​ទៅវិញ​។​

​នៅក្នុង​ពិធី​បុណ្យចូលឆ្នាំ ៧​ថ្ងៃ គិត ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា មាន​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ទៅ​៣០០០​ករណី បណ្តាលឲ្យ​មនុស្ស ២៣២​នាក់​ស្លាប់ និង ៣១៤០​នាក់​រងរបួស​។ តាម​របាយការណ៍​របស់​ក្រសួង​សុវត្ថិភា​ព​ចរាចរណ៍​តាម​ដែន​គោក​ថៃ បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​កើន ឡើង ៥,៩​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ កន្លងទៅ​។ គ្រោះថ្នាក់​ច្រើន​ជាង​គេ​បំផុត គឺ​នៅ​ថ្ងៃទី​១៣​ខែ​មេសា ដោយមាន គ្រោះ ថ្នាក់​ដល់​ទៅ ៨២០​ករណី សម្លាប់​មនុស្ស ៨៩​នាក់​។​

​ចំណែក​បុណ្យចូលឆ្នាំ​នៅ​កម្ពុជា​វិញ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​បាន​រៀបចំ​ពិធី​បុណ្យ​ចូល​ខ្មែរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ យ៉ាង សប្បាយរីករាយ​។ ចំណែក​នៅ​ភ្នំពេញ អាជ្ញាធរ​ក្រុង​បាន​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​យ៉ាង​អធិកអធម​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ក្រោម​ឈ្មោះថា សង្ក្រាន្ត​វត្តភ្នំ​។ ក្នុងឱកាស បុណ្យចូលឆ្នាំ ឆ្នាំនេះ ពលរដ្ឋ​ប្រុស​ស្រី​បួងសួង​សុំ​ទេវតា​ឆ្នាំ​ថ្មី​ផ្ដល់​នូវ​សេចក្ដីសុខ​ជូន​ពួកគាត់ និង​សុំ​ឱ្យ​ស្រុកទេស​គ្មាន​សង្គ្រាម​ពោល​គឺ​បញ្ចៀស​ឱ្យបាន​រាល់​បញ្ហា​នានា​ដែល​កើតមាន​នៅក្នុង​ឆ្នាំ​ចាស់​។​

​ក្រៅពីនេះ​នៅ​មាន ពិធី​សង្ក្រាន្ត នៅ តាម​បណ្តា​ខេត្ត​ក្រុង​ជាច្រើន នៅ​ទូទាំង ប្រទេស និង​មាន​ទាំង​នៅ​ក្រៅប្រទេស​ផង ដែរ ៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!