សង្ក្រាន​វត្ដភ្នំ​៣​ថ្ងៃ ឆ្នាំ​២០១៨​រាជធានី​ភ្នំពេញ​ទទួល ភ្ញៀវទេសចរណ៏​ជាតិ អន្ដរជាតិ​ចូលរួម​ទស្សនា​កម្សាន្ដ​ជាង​១០​ម៉ឺន នាក់ ច្រើន​ជាង​ឆ្នាំ​មុនៗ​

​ភ្នំពេញ ៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​វត្តភ្នំ ឆ្នាំ​២០១៨​នេះ នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​០៣​ថ្ងៃ កន្លងមកនេះ​មាន​ការចូលរួម​ពី ភ្ញៀវ​ជាតិ និង​អន្ដរជាតិ មក​កម្សាន្ដ ប្រមាណ​ជាង​១០​ម៉ឺន​នាក់ បើ​ធៀប​ទៅ​និង​ឆ្នាំ​កន្លង​ទៅ​គឺ​ច្រើន​ជាង គុណ​នឹង​៣​ទៅ​៤​ដង  ជាពិសេស ជនបរទេស ដែល​បាន​ចូលរួម​កម្សាន្ត ប្រកបដោយ ភាព សប្បាយរីករាយ និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់ សម្គាល់​នោះឡើយ ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ កាលពី ថ្ងៃទី​១៨ មេសា ឆ្នាំ​២០១៨ ។​

​លោក ម៉េត មាស​ភក្កី បាន​បន្ដថា​៖ ភ្ញៀវទេសចរណ៏ ចូលរួម​ទស្សនា​កម្សាន្ដ​ច្រើន​បែប​នេះ​ដោយសា​យើង​បាន រៀបចំ​កន្លែង​លេង​កម្សាន្ដ ជាច្រើន​កន្លែង​នៅ​រាជធានី ដូចជា​នៅ​វត្ដ​ភ្នំ មុខ​វត្ដបុ​ទុម​វត្ដី វាល​ព្រះមេរុ និង​កោះ​ពេជ្រ​ជាដើម ។ សំខាន់​នោះ​គឺ​នៅ​បូជនីយដ្ឋាន ប្រវត្ដសាស្ត្រ​វត្ដ ភ្នំ​បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម ចំណែក ទទួល​ទេវតា​ព្រះនាម មហាធ​រៈទេវី​ដែល​បាន​ផ្លាស់ សង្ក្រាន្ត​ចាស់​ចូល​មក​ឃុំគ្រង​ភពផែនដី​ក្នុង​សង្ក្រាន្ត​ថ្មី​ឆ្នាំច​នេះ​វត្ដ​ភ្នំ​បាន​ផ្តល់​ជា​ទីកន្លែង​ជួបជុំ​ដ៏​ធំ​មួយ​ក្នុង​រាជធានី ភ្នំពេញ បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ភ្ញៀវ ទេសច រណ៍​ជាតិ​អន្តរជាតិ​បាន​ចូលរួម​កម្សាន្ត​សប្បាយ ជាមួយនឹង​ពិព័រណ៍​ផ្ទះ​បុរាណ​ផលិតផល​កសិផល​ខ្មែរ​ល្បែង ប្រជាប្រិយ​គ្រប់​ប្រភេទ​និង​ការសម្តែង​សិល្បៈ​ចម្រុះ ប្រកបដោយ​បរិយាកាស​សប្បាយ​ក្រៃលែង ។​

​លោក​បន្តថា​៖ សម្រាប់ មហាសង្ក្រាន្ត​វត្ដ​ភ្នំ​ឆ្នាំនេះ មាន​មហាជន ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​នឹង​មាន​ការកើនឡើង ពី មួយ ថ្ងៃ​ទៅ​មួយថ្ងៃ​ប្រកប​ដោយ​ស្នាមញញឹម និង​សម្រែក​សើច​ក្អាកក្អាយ​របស់​ពុក​ម៉ែ​ពូ​មីង​បងប្អូន​បាន​ធ្វើឱ្យ​វត្ត​ភ្នំ​មាន​មោទនភាព​យ៉ាងខ្លាំង​ឯ​ក្រុម​ការងារ​រៀបចំ​ក៏​បាត់​អស់​នូវ ភាព​នឿយហត់​ព្រមទាំង​ទទួលបាន​មកវិញ​នូវ​កម្លាំងចិត្ត​ដែល​ពិបាក​នឹង​ពណ៌នា​។​

​លោក ម៉េត មាស​ភក្តី បានឲ្យដឹង​ទៀតថា​៖ បើទោះបី ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​បាន​ចាក ចេញពី​រាជធានី​ភ្នំពេញ​ទៅ​លេង​ស្រុកកំណើត​ឬ​ទៅ​កម្សាន សប្បាយ​តៅ​តាម​រមណីយដ្ឋាន​តាម​បណ្តារ​ខេត្ត​នានា​ប៉ុន្តែ ពួកគាត់​បាន​បន្សល់ទុក​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ ជា ច្រើន​នៅក្នុង រាជធានី​ភ្នំពេញ ដែល​ជា​បន្ទុក​របស់​អាជ្ញាធរ ក្នុង​ការរក្សា​ការពារ​ជូន​ពួកគាត់​ឲ្យបាន​គង់វង្ស ។​

​ចំណែក ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិន​បាន​ទៅតាម​បណ្តាល​ខេត្ត ពួកគាត់​បាន​ចូលរួម​កម្សាន្ត​សប្បាយរីករាយ​ជាមួយ​សង្ក្រាន្ត វត្តភ្នំ​ពិតជា​មាន​ភាពសប្បាយ​រីករាយ និង​មិន​មាន​បាតុភាព អ្វី កើតឡើង​នោះ​ឡើយ ។ ជាពិសេស ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ដូចជា ចោរលួច​ចោរ​គាស់​ផ្ទះ​ចោរប្លន់ និង ករណី​លូក​ហោប៉ៅ​ក៏​មិនមាន​កើត​ឡើង​គួរឲ្យកត់សម្គាល់ នោះទេ ។​

​លោក​បន្តថា ៖ សង្ក្រាន្ត​វត្តភ្នំ​បាន​ប្រព្រឹត្តទៅ​ដោយ មិន អាច​ខ្វះ​បាន​ពី​គុណបំណាច់​ដ៏​ថលៃថ្លា នៃ​សន្តិភាព ដែល បាន​កើតឡើង​និង​កំពុង ថែរក្សា​ការពារ ពី​ប្រមុខ រាជរដ្ឋាភិបាល ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង ការចូលរួម ពី គណៈ អភិបាល ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង មាន​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ដែល បាន​ទទួល​ដឹកនាំ សហការ និង ចូលរួម រៀបចំ កម្មវិធី សង្ក្រាន្ត​វត្តភ្នំ​នេះ​បាន​ទទួល​ជោគជ័យ និង សប្បាយ រីករាយ​យ៉ាង​ក្រៃលែង ។​

​លោក ម៉េត មាស​ភក្តី បានបញ្ជាក់​ថា​៖ សម្រាប់​សង្ក្រាន​វត្តភ្នំ​ឆ្នាំនេះ​ស្រប​ពេល​ធាតុអាកាស​ក្តៅ​និង​ធ្វើ​ពិធី​ស្រង់​ព្រះ​ផង​នោះ​មាន​ការបាញ់ទឹក​លេង​កម្សាន្ត​រួមជាមួយ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាពសប្បាយ​រីករា​យ​និង​ត្រជាក់ត្រជុំ​ផងដែរ​។​ចំណែកឯ​ស្ថានភាព​ចរាចរណ៍​វិញ​នៅតាម​ផ្លូវ​ជាតិ​ទាំង​៦​ដែល​ជា​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​មាន​ភាពប្រសើរ​គឺ​មិន​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នោះ​ទេ​ជាពិសេស​ច្រកចេញ​ចូល​ចំនួន​៥​ប៉ុន្តែ​សម្រាប់​ច្រកចេញ​ចូល​ផ្លូវជាតិ​លេខ​៦​ទោះបី​ស្ពាន​ជ្រោយចង្វារ​មាន​តែ​ស្ពាន​មួយ​។ ប៉ុន្តែ​មាន​ការសម្របសម្រួល​ចរាចរណ៍​ពី​ក្រុម​សមត្ថកិច្ច​យ៉ាង​យកចិត្តទុកដាក់​ផង​នោះ​គឺ​មាន​ការកកស្ទះ​ខ្លះ​តែ​មិន​ជាប់គាំង​យូរ​នោះ​ទេ​អាច​ធ្វើ​ចរាចរណ៍​បាន​ដោយ​រលូន​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ៖ សង្ក្រាន្ដ​វត្តភ្នំ​រយៈពេល​០៣​ថ្ងៃ​រដ្ឋបាល​រាល​ជ​ធានី​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​សាសនា​ចំនួន​០៣​គឺ​ការគោរព​អ្នកតា​ភូមិ​ការ​ពូន​ភ្នំខ្សាច់​និង​ការ​ស្រង់​ព្រះ​ក្រៅពីនេះ​បាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ចំនួន​១៦​ប្រភេទ​រួមមាន​៖​បោះ​អង្គុញចោ​ល​ឈូង​ទាញព្រ័ត​វាយ​ក្អមដណ្តើម​ស្លឹកឈើ​ចាប់កូនខ្លែង​លាក់កន្សែង​ខាំ​ប៉ិគួ​ចំប៉ា​ចំប៉ីលោត​បាវ​ពាំ​ពងមាន់​អូស​ស្រទបស្លា​ទូល​ក្អម​វាយ​ឆ្នាំង​ជាដើម​បាន​រៀបចំ​ដាក់តាំង​បង្ហាញ​នូវ​ប្រភេទ​ផ្ទះ​ខ្មែរ​ដូចជា​ផ្ទះប៉ិត​ផ្ទះកន្តាំង​ផ្ទះរោងដោល​និង​វត្ថុ​សិល្បៈ​ដូចជា​ភ្លេងខ្មែរ​សម្ភារ​ធ្វើ​ពី​ឥដ្ឋ​និង​សិប្បកម្ម​ធ្វើ​ពី​ក្រមា​និង​ផលិតផល​កសិផល​និង​នំ​ខ្មែរ​ដើម្បី​ជូន​ប្រជាពលរដ្ឋ​ទស្សនា​ទិញ​ទុក​ជា​អនុស្សាវរីយ៍​និង​ទទួលទាន​រៀបចំ​ការសម្តែង​ជូន​ទស្សនា​នូវ​របាំក​ន្ទ្រឹ​ម​សាគរ​របាំ​ត្រុដិ​និង​ការប្រគំ​តន្ត្រី​សម្រាប់​ប្រជាពលរដ្ឋ​រាំ​លេង​កម្សាន្ត​សប្បាយ​។​

​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​៣​ថ្ងៃ​កន្លងមកនេះ​មាន​ការសន្និដ្ឋាន​និង​វាយតម្លៃ​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​ថា​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រៀបចំ​បាន​ល្អ​ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ទប់ស្កាត់បាន​បទល្មើស​នានា​ពិសេស​រាល់​បាតុភាព​ផ្សេងៗ​ដូច​ជា​ការ​ដុត​ផាវ​និង​គ្រឿងផ្ទុះ​។​ហើយ​បាន​រៀបចំ​កន្លែង​សប្បាយ​កន្លែង​លេង​សិល្បៈ​កន្លែង​លក់ដូរ​និង​ទីតាំង​តាម​វត្ត​អារាម​បាន​ល្អ​ប្រសើរ​កាត់បន្ថយ​បាន​នូវ​ការកកស្ទះ​ចរាច​រណ៍​ធានា​រក្សាបាន​នូវ​សណ្តាប់​សាធារណៈ​បាន​ល្អប្រសើរ​ពិសេស​បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​ការរក្សាសន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​ក្នុង​រាជធានី​ភ្នំពេញ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ធ្វើ​ឱ្យ​កាត់បន្ថយ​បាន នូវ​គ្រោះថ្នាក់ ផ្សេងៗ​ពិសេស គ្រោះ អគ្គិភ័យ មិន​ឱ្យ​កើត មាន​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ៕
​លោក រុន សារ៉េត​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!