លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​សម្រួល​ឲ្យ​ទូក​មង​បង្រាប​ប្រភេទ ៣​ជាន់​ចំំ​នួន​ប្រមាណ​១០​ទូក​នេសាទ នៅ​ទន្លេរ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ធំ​?!

ខេត្ត​កំពង់ឆ្នាំង​៖ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ក្លាយជា​អ្នក​រត់ការ​ទូក​មង​បង្រាប​ប្រភេទ​៣​ជាន់​ចំំ​នួន​ប្រមាណ​១០​ទូក​សម្រាប់​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​ទន្លេរ​ចំនុច ដងគោម​គុន្ធរ ឆ្នុក​ទ្រូ ក្រ​ញាន​តូច ក្រ​ញាន​ធំ មាត់​ពាម ព្រែក​ខ្សាច់ ចំណុច​តំបន់​អភិរក្ស​ពាមសែន ដែន​នេសាទ​គ្រប់គ្រង​របស់​សង្កាត់​រដ្ឋបាល​ជលផ​ល​ស្រុក​បរិបូណ៍ និង​ចូល​ទៅ​ធ្វើ​សកម្មភាព​នេសាទ នៅក្នុង​ទឹកដី​ខេត្ត​កំពង់ធំ​។​

នេះ​បើ​តាម​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ជា​ប្រពៃណី​រស់នៅ​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ ឆ្នុក​ទ្រូ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ។

ប្រភព​ព័ត៌មាន​ខាងលើ​បាន​បង្ហើប​អោយដឹងថា សកម្មភាព​ទូក​មង​បង្ក្រាប ប្រភេទ​៣​ជាន់​ដែល​ច្បាប់​ហាម ឃាត់​កំពុង​ធ្វើ​សកម្មភាព​នេះ​មានឈ្មោះ​វី នៅ​កោះ​ម​នោ ជា​អ្នក​ជួយ​ផ្គត់ផ្គង់​លុយ​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​មង​បង្ក្រាប​ប្រភេទ បី​ជាន់ ។

គេ​ថា ការនេសាទ​ប្រើ​ដោយ​ប្រើ​ឧបករណ៍ ប្រភេទ​មង​បង្ក្រាប​៣​ជាន់​ខុសច្បាប់​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​គឺ​កើតមាន​យូរយារ​ណាស់​មកហើយ​តែ​មិន​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើ​ការបង្ក្រាប​សោះឡើយ ។ គេ​មិនដឹងថា​៖​តើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ទាំង​ពីរ​ខេត្ត​គឺ​ខេត្ត​កំពង់ធំ​ដែល​គ្រប់គ្រង​ដោយ​លោក​ប៉ែន វណ្ណា​រិទ្ធ និង​លោក សោម ភារុណ​នាយ ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​ទទួល​ផល​ពី​បទ​ល្មើស​ខាងលើ​ដែរ​ឬ​ងត់​នោះទេ​?​។

កាលពី​ថ្ងៃ​ទី​១០​មេសា​លោក សាំង គឹម​ស៊ន មេឃំ​ឆ្នុក​ទ្រូង​បាន​ឲ្យ​កាសែតដឹងថា​៖ ក្នុង​ទឹកដី​របស់​លោក​ពិតជា​មាន​ការនេសាទ​មង​បង្ក្រាប​ប្រាកដ​មែន តែ​លោក​មិន​បាន​រត់​ការ​អី​ទេ​។​លោក​គ្រាន់តែ ប្រាប់​ឲ្យ ទៅ​ជួប​ចរចារ​ជាមួយ​ជំនាញ​ណា​ដែល​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ព្រោះ​មិនមែន​សមត្តកិច្ច​លោក​។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បាន​ធ្វើ​ការរិះគន់ លោក​សាំង គឹម​ស៊ន​ថា​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​កាលបើដឹងថា​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ហើយ​គួរ ណាស់ តែ​មាន​វិធានការ​ណាមួយ​ទប់ស្កាត់ និង​រាយការណ៍​ឲ្យ​ថ្នាក់ លើ ផ្ទុយទៅវិញ​បែរជា​ចង្អុលបង្ហាញ​អ្នក​ទាំងនោះ​អោយទៅ​ជួប​ចរចារ​ជាមួយ​ជំនាញ​ណា​ដែល​ពាក់ព័ន្ធ ទៅវិញ​?​ ៕

 

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!