មេ​គយ​ខេត្ត​ព្រះសីហនុ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី លាក់​ចំណូល ក្រោមលេស​ប្រមូល​ពន្ធ​ចូល​រដ្ឋ​គ្រប់​ផែ​ការ​?!

ខេត្ត​ព្រះសីហនុ​៖ ថ្មីៗ​នេះៗ​មាន​មេ​ឈ្មួញ​រកស៊ី​គេចពន្ធ​ធំៗ បាន​មក​ច​ចារ រក​កញ្ចប់​ទុកអោយ​ចៀសវាង​បែក​ឆ្នាំងបាយ​ពួកគេ​បាត់ទៅហើយ​ជាមួយ លោក នុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់ រលក ដែល​ទើប​មក​កាន់​តំណែង​បាន​ជិត​៣​សប្តាហ៍​ជំនួស​ប្រធាន​ស្នាក់​ការ​ដែល​ត្រូវ​ចូល​និវត្តន៍  ។

ទាក់ទង​និង​ល្បិច​រក​លុយ​ពី​ជំនាញ​អ្នករកស៊ី​បាន​បង្ហើប​ថា​៖​ប្រធាន​សាខា និង​មេ​ស្នាក់ការៗ​ទាំង​៣ ធ្វើការ​របៀប​(​កន្ទេល​ធំ​បន្លំ​ដេក​) ក៏​ប្រឹង​ស្រូប​យក​ប្រភព​សេដ្ឋកិច្ច​ពី​ទំនិញ​រត់ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហែក​ប្រយោជន៍​ចែក​គ្នា​ទទួលទាន​យ៉ាង​ស្ងៀមស្ងាត់​និង​សំណែន​ដល់​ថ្នាក់លើ​ដើម្បី​បិទបាំង​អំពើ​មិន​ប្រក្រតី​ក្លាយជា​អំពើពុករលួយ​លក្ខណះ​ប្រព័ន្ធ​រីកដុះដាល​ពេញបន្ទុក​តាម​របស់​ដែល​គេ​ហៅ​ថាវ​ប្បធ​មិ​ចែករំលែក​។

ជាក់ស្តែង​ពួគគេ​បាន​ពន្យឺត​ឬ​អូ​ល​បន្លាយ​ការដាក់​ឲ្យ​អនុវត្តកា​រ​ត្រួត​ពី​និត្យ​តាម​ប្រពន្ធ័​អេឡិចត្រូនិ​ក​ដែល​ទប់ស្កាត់​មិន​ឲ្យ​ឈ្មួញ​និង​គយ​ជួបគ្នា​នោះឡើយ​។ មិន​អាច​ទំនាក់ទំនង​បាន​ទេ​ពី​លោក នុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលក និង​លោក​ទុំណូ​មេគយ​ខេត្ត​សុំការ​បកស្រា​យបាន​ទេ​នៅ​ថ្ងៃ ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ ។ ព្រោះ​តេជោ​សែន​បាន​និង​កំពុង​មោទនៈភាព​ចំពោះ​កំនើន​ពន្ធគយ​ដែល​បើ​គិត​ឲ្យដល់​វា​គ្រាន់តែ​ឡើង​តាម​កំណើសេដ្ឋកិច្ច​តែប៉ុ​ណ្ណោះ​តែ​មិន​ទាន់​អស​សក្តានុពល​នោះទេ​។

ទំនិញគេចពន្ធ​ហូរ​ចូល​តាម​ស្នាក់ការ​គយ​និង​រដ្ឋាក​រទាំង​៣ ដែល​ឋិត​ក្រោម​ការគ្រប់គ្រង របស់​សាខា​គយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​ទម្លាយ​ថា រដ្ឋ​នៅតែ​មាន​បាត់បង់​ចំណូល​ពន្ធ​នាំ​ចូល​យ៉ាងច្រើន​ក្នុង​១​ខែៗ​ដោយសារ​មន្ត្រី​គយ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ទុក​ស៊ី​ក្រោមលេស​ចំណូល​ពន្ធ​ទូទាំង​ប្រទេស​កើន​តេជោ​ពេញចិត្ត​ហើយ​!?​។ លោក​ទុំ​ណូ
​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​មាន​ជំនាញ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​គេ​បង្ហើប​ថា​៖ បាន​ម៉ៅ​ដាច់​អោយ​ខាង​ស្នាក់ការ​គយ​ទាំង​៣(​គយ​ទំនប់រលក​កែវផុស​ស្ទឹងហាវ​)​បង់​លុយ​ជា​កញ្ចប់​ឡើង​លើ​ដោយ​បែងចែក​ហែក​ប្រយោជន៍​នេះ​តាម​តួនាទី​និង​ភារកិច្ច​។

ដោយ​សំអាង​ថា ​ការប្រមូល​ចំណូល​ពន្ធ​គ្រប់​ផែនការ​ថ្នាក់លើ​សព្វថ្ងៃ​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ​បាន​និង​សំងំ ស៊ីដាច់​លុយ​ពី​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​លើ​លំហរ​សមុទ្រ​ដែល​នាំចូល តាម​ច្រក​ស្នាក់កា​រទាំង​៣ យ៉ាង​ត្រជាក់ចិត្ត​។ ក្នុងនោះ​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលក មានការ​នា​ចូល​ទំនិញគេចពន្ធ​លក្ខណះ​ទ្រង់ទ្រាយ​ធំ​ដូច​ជា​ម៉ូតូ​ស៊េរី​ទំនើបៗ គ្រឿង​សំណង់ ទំនិញ​គ្រឿងទេស ដែល​គេចពន្ធ​ឬ​បង់ពន្ធ​នាំចូល​មិន​គ្រប់​តាមរបៀប​(​ក្លែងភេទ​ទំនិញ​) ដូច​ជា​ទំនិញ​តំលៃ​ខ្ពស់​មក​បង់ពន្ធ​ជា​ទំនិញ​(​ផ្សា​ធូប​)​ចាប់ហួយ​ទៅវិញ​។​ ​ក្រៅពី​នេះ​ប្រភព​ចំណូល​ធំ​របស់​មេ​គយ​ខេត្ត គឺ​ការនាំ​ប្រេង​គេច​ពន្ធ​ចូល​នេះ​តែម្តង ។

​សេចក្តីរាយការណ៍​ពី​ដែន​សមុទ្រ​បញ្ជាក់​ថា​៖ បើទោះជា ទំនិញគេចពន្ធ​លក្ខណះ​ទ្រង់ទ្រាយ​ធំ មាន​ជា​ម៉ូតូ​ទំនើបៗ គ្រឿង​សំណង់ ទំនិញ​ចាប់ហួយ មាន​រត់ពន្ធ មាន​បង់ពន្ធ​នាំចូល​មិន​គ្រប់ មាន​បង់ពន្ធ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​មក​បង់ពន្ធ​នាំចូល​ទាប របៀប​(​ក្លែងភេទ​ទំនិញ​) ករណី​ខ្លះ​ទៀត​ទំនិញ​តំលៃ​ខ្ពស់​មក​បង់ពន្ធ​ជា​ទំនិញ​(​ផ្សា​ធូប​)​ចាប់ហួយ​ទៅវិញ​ក៏ដោយ ក៏​រាល់​ទំនិញ​ទាំងនេះ​ត្រូវ​ឆ្លងកាត់​ក្រុម​គយ​ចល័ត​ដែនសមុទ្រ និង​នគរបាល​ព្រំដែន​ទឹក​ជាមុនសិន​។

កន្លងមក​ក៏​ដូច​បច្ចុប្បន្ន ប្រេង​គេច​ពន្ធ​ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​ថៃ យក​មក​ទុក​លក់​ចែកចាយ​បន្ត​នៅ​ចំណុច កោះ​ព្រាប ក្រោម​ការគ្រប់គ្រង​ដោយ​លោក​ណុប​សំអាន​មេ​គយ​ទំនប់រលក​ដែល​ទើប​ចូល​ថ្មី​។ ទូក​តូច ទូក​ធំ​ចរាចរ​លើ​ដែនសមុទ្រ​ត្រូវ​ទិញ​ប្រេង​គេច​ពន្ធ​ពី​ចំណុច កោះ​ព្រាប​ដែល មាន​តំលៃ​ទាប ពិសេស​ឡាន​ឈ្មួញ​ទាំង​តូច ទាំង​ធំ បាន​ទៅ​ដឹក​ចេញពី​កោះ​ព្រាប យក​មក​ចែកចាយ​តាម​ស្ថានីយ៍​ប្រេង​ក្នុង​ក្រុង​ព្រះសីហនុ និង​បណ្តា​ស្រុក​មួយចំនួន​ទៀត​យ៉ាង​ចំហរ ខ​ណះ​មេគយៗ​ច​ល​ត័ ដែល មាន​ភារកិច្ច​បង្ក្រាប​សំងំ​ឈឹង​។

បានន័យថា​៖ គយ​ចល័ត​ដែនសមុទ្រ និង​នគរបាល​ព្រំដែន អនុញ្ញាតិ​អោយ​ដឹកជញ្ជូន​ឬ​ស៊ី​លុយ​ពី​ឈ្មួញ​ហើយ ទើប​ខាង​គយ​ទំនប់រលក គយ​ស្ទឹងហាវ គយ​កែវផុស បន្ត​យក​លុយ​ដូចគ្នា​។​ចឹង​ហើយ​បាន បទល្មើស​រត់ពន្ធ​នៅ​ខេត្ត​ព្រះសីហនុ​វា​ក្លាយទៅជា​រឿង​ធម្មតា​ដែល​មេ​គយៗ​នៅ​ខេត្ត​ព្រះសីហនុ និង​មេ​គយ​ស្នាក់កា​រទាំង​៣​ទទ​យល​បាន​លាភសក្ការៈ ម្នាក់ៗ​សឹង​ក្លាយជា​សេដ្ឋី​។ ទោះជា​យ៉ាងណា​ពួក​គយ​ចល័ត​និង​គយ​ស្នាក់ការ​ទាំងបី​ចំនុះ​មិន​អាច​លាក់បាំង​ពី​មេ​គយ​ខេត្ត​គឺ​លោក​ទុំណូ​នោះ​ទេ​រឿង​បង្ក្រាប​ឬ​មិន​បង្ក្រាប​នោះ​។

 

Filed in: ខេត្តព្រះសីហនុ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!