ពិធីសូត្រមន្ត​ដំឡើង​រាសី​សិរី​មង្គល​ក្នុង​ឲកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៩​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨ វេលា ម៉ោង​០៨:៣០​នាទី​ព្រឹក​នេះ រដ្ឋបាល​សាលាខណ្ឌ​ព្រែក​ព្នៅ បាន​រៀបចំ​សូម្រមន្ត​ចម្រេី​ន​ព្រះបរិត្ត ដើម្បី​សូម​សេចក្តីសុខ​ដល់​មន្ត្រីរាជកា​រ ចំណុះ​នៃ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ក៍​ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក្នុងឧ៌កាស​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨​ខាងមុខនេះ ក្រោម​អធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុុមប្រឹក្សា​ខណ្ឌ និង​ភរិយា លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ភរិយា បាន​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម​លើក រាសី សុំ​សេចក្តីសុខ ចំរុងចំរើន ពី​ទេវត្តា​ឆ្នាំ​ថ្មី និង​សូម​អោយ​តាម​ជួយ​បីបាច់​ថែរក្សា ចៀស​ផុត​ឧបទ្រពចង្រៃ ទាំងឡាយ​ទាំងពួង សូមអោយ​គ្រប់​សកម្មភាព​ការងារ និង​របរ​រក​សុ​ី​ទទួលទាន ទាំងឡាយ បាន​ទទួល​ជោគជ័យ ព្រមទាំង​មាន​សុភមង្គល​គ្រប់ៗ​ក្រុមគ្រួសារ ។​

​ជា​រៀងរាល់ឆ្នាំ នៅពេល​ឆ្នាំ​ថ្មី​ចូលមក​ដល់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង មន្ត្រី​ចៅសង្កាត់ តែងតែ​ជួប ជុំគ្នា និមន្ដ​ព្រះសង្ឃ បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ដើម្បី​កាត់​ផ្ដាច់​នូវ រាល់​ឧបទ្រពចង្រៃ​នៅក្នុង​ឆ្នាំ​ចាស់ ចាប់យក សិរី​សួរ​ស្ដី នៅក្នុង​ឆ្នាំ​ថ្មី ឲ្យ​ពរ​ជ័យ​មង្គល​វិបុល​សុខ​គ្រប់ប្រការ ជូន​ប្រជាពលរដ្ឋ​នាឱកាស​
​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។​

​លោក​អភិបាល​បាន​សម្ដែង​មោទកភាព​ដែល​បាន​រៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ ហើយ​នេះ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ជា​គុណ​តម្លៃ​របស់​ប្រពៃណីជាតិ ដែល​តែងតែបាន​យកចិត្ត​ទុក ដាក់​ប្រតិបត្តិ​ជានិច្ច​ក្នុង​នាម​ជា​កូន​ខ្មែរ និង​ពុទ្ធសាសនិកជន​ខ្មែរ ដែល​ធ្លាប់​មាន​វប្បធម៌ អរិយធម៌​ដ៏​រុងរឿង និង​ល្បីល្បាញ ព្រោះ​ជនជាតិ​ខ្មែរ មាន​ប្រវត្តិ​ធ្វើ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពី​បុរាណកាល​រហូតមក​។ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ ចៀសវាង​ការលេង​ប៉ាត​ម្សៅ ជះ​ទឹក​ដាក់គ្នា ព្រោះ​នេះ​មិនមែន​ជា​ប្រពៃណី​ខ្មែរ​ទេ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន នូវ​រាល់​ភ្លើង​ធូប​ទៀន គ្រោះ​អគ្គិភ័យ ជាយថាហេតុ ។​

​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ហើយក៏​មាន​របាំ​ត្រុដ្ឋ​រាំ​ដេញ​ឧបទ្របចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ និង​ជា​ទីបញ្ចប់​នៅ​កម្មវិធី​ក៏​មាន​របាំ​ជូនពរ​ដល់​គណៈ​អភិបាល​ខណ្ឌ​និង​មន្ត្រីរាជការ​នៃ​សាលា​ខណ្ឌ​ផងដែរ​។​

​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ ២៥៦២ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ ទី​១៤​រោច ខែ​ចេត្រ ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩​វេលា​ម៉ោង ៩​និង​១២​នាទី​ខាងមុខនេះ​។​ក្នុង​នៅ​ឱកាស​នោះ​ផង​ដែរ​លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ក្រុមប្រឹក្សា​ព្រែក​ព្នៅ បាន​ចែក​អំណោយ ដល់ លោកតា លោកយាយ ដែលមាន វ័យ​ចាស់ជរា មក​ពី​សង្កាត់​ទាំង​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ ចំនួន ២៥ នាក់ ដោយ មួយ​នាក់ៗ ទទួលបាន អង្ករ​១​បាវ ២៥​គីឡូក្រាម មី​១​កេះ និង​ថវិកា​ចំនួន ៥០ ០០០៛ ៕
​លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 6871 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!