ពិធីសូត្រមន្ត​ដំឡើង​រាសី​សិរី​មង្គល​ក្នុង​ឲកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌដូនពេញ​

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៩​រោច ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣:០០​នាទី​រសៀល នៅ​សាលាខណ្ឌ​ដូនពេញ មាន​រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង ភរិយា និង​ដោយ​មាន​ការចូលរួម​ពី​លោក​លោកស្រី​អភិបាលរងខណ្ឌ នាយក​នាយករង​រដ្ឋ​បាល​ខណ្ឌ អធិការ​នគរបាល​ខណ្ឌ  មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ សង្កាត់​ទាំង​១១ និង កម្លាំង​ប្រជា​ការពារ​ខណ្ឌ សរុប​ប្រមាណ​ជាង​១៥០​នាក់ ។​

​ជា​រៀងរាល់ឆ្នាំ​នៅ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មក​ដល​មក​ដល់​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​តែង​ធ្វើ​ពិធី​សូត្រមន្ត​ជា​រៀងរាល់ឆ្នាំ​គឺ​ក្នុង​គោលបំណង​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ប្រោះព្រំ​បួងសួង​ដំឡើង​រាសី​សុំ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ​គ្រប់ប្រការ​កើតមាន​ដល់​គណៈ​អភិបាលខណ្ឌ​
​ប្រធាន​អនុប្រធាន​ស្ថាប័ន មន្ត្រី​កាំ បុគ្គលិក​កាំ ប្រចាំ​ការងារ​នៅ​សាលាខណ្ឌ​ដូនពេញ​និង​មន្ត្រី​រា​ការ​កងកម្លាំង​ប្រជាជន​ទាំងអស់​នៅក្នុង​សង្កាត់​ក្រោម​ឲ​វាត​ខណ្ឌ​ដូនពេ​ញ​នា​ឱកាស​ឆ្នាំ​ថ្មី ហើយ​ជម្នះ​គ្រប់​ឧបសគ្គ និង​ជៀស​ចាក​ឆ្ងាយ​ពី​ឧបទ្រព​ទាំងពួង​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​បញ្ជាក់​នៃ​ពិធី​សូត្រមន្ត​ ​ពិធីបុណ្យ​សូត្រមន្ត​មាន​ពីរបែប​គឺ សូត្រមន្ត​ចំណាប់​ផ្ដើម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ផ្សេងៗ និង​សូត្រមន្ត​បណ្ដេញ​ឧបទ្រពចង្រៃ ឬ​រំដោះគ្រោះ យោង​គ្រោះ ប្រទាក់​ស្មា​ព្រា​ហ្ម រួច​រៀបចំ​លើករាសី​។​

​ពិធីសូត្រមន្ត​ធ្វើឡើង​ដើម្បី​៖ ចម្រើន​សិរី​សួស្ដី និង​ជា​ការ​បើក​កម្មវិធី​បុណ្យ​ដើម្បី​ជា​ការគោរព​បូជា​ចំពោះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំង​ប្រកាស​ចំពោះ​ទេវតា ម្ចាស់​ទឹក​ម្ចាស់​ដី ថែរក្សា​នៅ​ទីកន្លែង​នោះ ដូចជា​៖ បុណ្យ​កឋិន បុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យបញ្ចុះសីមា … ។​

ដើម្បី​ជម្រះ​ឧបទ្រពចង្រៃ លើករាសី​ឲ្យមាន​សិរីមង្គល​ដូចជា​៖ ពិធី​ឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ ពិធី​រំដោះគ្រោះ ពិធី​យោង​គ្រោះ ពិធី​ប្រទាក់​ស្មា​ព្រា​ហ្ម ពិធី​លើករាសី​។​

​អត្ថន័យ​ចុងក្រោយ​នេះ​មាន​សារៈសំខាន់​មួយ​ដែរ ព្រោះ​នាំឲ្យ​សាមីជន​ទទួលបាន​កម្លាំងចិត្ត មានជំនឿថា ខ្លួន​ពិតជា​បាន​សុខ​សប្បាយ​ចៀសផុត​ពី​គ្រោះថ្នាក់​ទាំងពួង​។ ដូចនេះ ការ​ប្រកបការងារ​ចិញ្ចឹម​ជីវិត​មាន​លំនឹង រីកចម្រើន​ទៅ​មុខជា​ដរាប ៕
​លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 4106 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!