​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​វាក់​អើ​នឹង​រថយន្ត​ដួល​ខ្លួនឯង​ទើប​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បែបនេះ​

កំពត ៖ បុរស​ម្នាក់​នេះ សង្ស័យ​ស្រវឹងស្រា​ជោកជាំ​ហើយ ទើបពេ​ជិះ​ម៉ូតូ​ក្បែរ​រថយន្ត​បែរ​ជា​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​បណ្តាលឱ្យ​ដួល​ម៉ូតូ​ច្រងាប់ច្រងិល​របួសធ្ងន់​ដោយ​ខ្លួនឯង ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​២៥​នាទី​ល្ងាច ថ្ងៃទី​០៨​ខែ​មេសា  ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ធនាគារអេ​សី​ុ​លីដា ក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​វេវ ម្នាក់ឯង​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ផ្លូវ​កែង​ជា​បី មុខ​ធនាគារ​អេស៊ីលីដា គាប់​ជួន​មាន​រថយន្ត​ចេញមក​ពី​ផ្លូវកែង ទើប​ធ្វើឱ្យ​បុរសរងគ្រោះ​វាក់​អើ​ជាមួយនឹង​រថយន្ត​ហើយ​ចាប់​ហ្វ្រាំង​បោក​ដួល​ត្រឡប់ត្រឡិន​ម្នាក់ឯង​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។ ដោយឡែក រថយន្ត​ពេល​ឃើញ​សភាព​បែប​នេះ​ក៏​បាន​បន្តដំណើរ​ទៅ​បាត់​តែ​ម្តង​។​

​បើ​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយថា គ្រោះថ្នាក់​ខាងលើនេះ ផ្តើម​ដោយសារ​បុរសរងគ្រោះ​ផឹកស្រា​ស្រវឹង​វង្វេង​មិនដឹង​ខ្យល់ ហើយ​ជិះ​ម៉ូតូ​លឿន​លើស​កម្រិត ហើយ​ពេល​មកដល់​ផ្លូវកែង​ក៏​ឃើញ​រថយន្ត​បើក​ចេញមក ចាប់​ហ្វ្រាំង​បង្ខំ​ទើប​ធ្វើឱ្យ​ម៉ូតូ​ដួល​ខ្លួនឯង​បណ្តាលឱ្យ​រងរបួស​បែប​នេះ​តែម្តង ។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនរងគ្រោះ ឈ្មោះ សៀង មឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប​។​

​បច្ចុប្បន្ន បុរសរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាម៉ុ​យរបស់​ស្នងការ​នគរបាល​ខេត្ត​កែប ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8338 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.