មន្ទីរ​សង្គមកិច្ច​ខេត្ត បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៦៥​គ្រួសារ​

​ថ្ងៃ​ច័ន្ទ ៩ រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ពស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ មេសា ២០១៨ មន្ទីរ​សង្គមកិច្ច​ខេត្ត បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៦៥​គ្រួសារ ក្រោម​អធិបតី​ឯកឧត្តម ញឺក បាន​ខេង អភិបាលរង​ខេត្ត​កំពង់ធំ លោក សាយ គឹម​ឡ​ម អភិបាលរង​ស្រុក​ស្ទោង មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ ប្រឡាយ​ចំនួន ១៨ នាក់ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម  ទឹកត្រី​៦​ដប ទឹក​ស៊ី​អី​វ ៦​ដប ត្រី ខ ៦​កំប៉ុង និង​ប្រេងឆា ២ ដប (២​លីត្រ​) ៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 8295 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.