ឃាត់ខ្លួន​យុវជន​ជា​សិស្សសាលា​ចិន​ម្នាក់ ដែល​ថ្លើមធំ​ហ៊ាន​ចាប់​រំលោភ​អ្នកគ្រូ​របស់ខ្លួន​

កំពត ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៦​ខែ​មេសា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សិស្ស​សាលា​ចិន​គៀត​ឃួន តាម​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ​ជា​គ្រូបង្រៀន​ភាសា​ចិន ថា​បាន​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដើម្បី​សាកសួរ​រក​មូលហេតុ​។​

​ស្ត្រី​រងគ្រោះ​ដែល​មក​ប្តឹង​សមត្ថកិច្ច នោះ​មានឈ្មោះ គរ ឈាន​ឈាន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​គ្រូបង្រៀន​ភាសា​ចិន ស្នាក់​នៅ​សាលារៀន​ចិន​គៀត​ឃួន ដែល​មាន​ទីតាំង​ក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក​វរសេនីយ៍ឯក សៅ សំអឿន ស្នងការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​បណ្តឹង​ថា កាលពី​ល្ងាច​ថ្ងៃទី​០៥​ខែ​មេសា ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​គ្រូបង្រៀន​ចិន​រងគ្រោះ ត្រូវបាន​សិស្ស​សំណព្វ​របស់​ខ្លួន​បបួល​ជិះ​ម៉ូតូ​ដើរ​លេង​នៅឯ​រមណីយដ្ឋាន​ឆ្នេរកែប លុះ​ត្រឡប់​មក​វិញ​វេលា​ម៉ោង​ជាង​៥​ល្ងាច សិស្ស​កំហូច​នោះ ក៏​ដឹក​អ្នកគ្រូ​ជនជាតិ​ចិន​ទៅលេង​នៅ​ជើងភ្នំ​កំពង់ត្រាច សិ្ថតក្នុង​ភូមិ​ដំណាក់ក​ន្ទួ​ត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បាន​សម្រេច រួច​ដឹក​អ្នកគ្រូ​ជនជាតិ​ចិន​ត្រឡប់​មក​កាន់​កន្លែង​ស្នាក់​នៅ​វិញ​។​លោក​សៅ សំអឿន បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ជា​សិស្ស​ដែល​រំលោភ​អ្នកគ្រូ​របស់ខ្លួន ឈ្មោះ តឹង លី​ឃៀន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​(5 E)​រៀន​នៅ​សាលា​ចិន​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​មែន ហើយ​ក្រោយពី​ទទួលបាន​ចម្លើយ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 7132 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!