លោក ជាវ តា​យ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរ​កិច្ច​អភិវឌ្ឍ​ខេត្ត​កំពត​បាន​កាន់តែ​ល្អប្រសើរ​

កំពត ៖ នៅ​រសៀល​ថ្ងៃ​អង្គារ៍ ៣​រោច​ខែ ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០៣​ខែ​មេសា ឆ្នាំ ២០១៨ រដ្ឋបាល ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​បាន​លើក​ជា​របៀបវារៈ​រួមមាន​៖
-​ពិនិត្យ ពិភាក្សា​លើ លើ​សេចក្ដីព្រាង របាយការណ៍​ប្រចាំខែ​មីនា ស្ដីពី​ការអនុវត្ត​ការងារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​
-​ពិនិត្យ ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
-​ពិនិត្យ​ពិភាក្សា​លើ​ការបែងចែក​ប្រាក់រង្វាន់​លើក​លឹក​ចិត្ត​ជូន​មន្ត្រីរាជការ​បុគ្គលិក​សា​លា​ខេត្ត​សម្រាប់​ខែ​មីនា​ឆ្នាំ​២០១៨​។​
-​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ចុះ​ថ្ងៃទី​២៧​ខែ​កម្ភៈ​ឆ្នាំ​២០១៨ ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិនិត្យ​ប្លង់​បច្ចេកទេស លើ​ការស្នើសុំ​វិនិយោគ​ចំណតទូក​ទេសចរណ៍​ក្រុង​កំពត​។​
-​បញ្ហា​ផ្សេងៗ​៖
​ការផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​របស់​រាជរដ្ឋាភិបាលក៏ដូច​ក្រសួង​ស្ថាប័ន​មួយចំនួ​ន​ពាក់ព័ន្ធ​ការងារ​ដែល​ត្រូវ​បន្ត​អនុវត្ត​និង​ដោះស្រាយ​បន្ថែមទៀត​។​

​មាន​មតិ​បូក​សរុប​បិទ​កិច្ចប្រជុំ​នាពេលនេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់ បណ្ដា​មន្ទីរ អង្គភាព ចំណុះ​សាលាខេត្ត និង​ជុំវិញ​ខេត្ត​ទាំងអស់​ដោយ​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ក្រសួង​ស្ថាប័ន សា​ម៉ី​របស់ខ្លួន​បាន​ដាក់ឱ្យ​អនុវត្ត​។​

​ជាមួយនេះ លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក និង​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរ​កិច្ច​អភិវឌ្ឍ​ខេត្ត​កំពត​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត សម្រាប់​ឆ្លើយតប​សំណូមពរ នឹង​តម្រូវការ ព្រមទាំង​ឈាន​ឆ្ពោះ​ទៅ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8272 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.