ព្រះរាជអាជ្ញា​មិន​ទាន់​សម្រេច​ចោទប្រកាន់​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត លើ​ករណី​ឃាតកម្ម​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា​, ដោយ​រង់ចាំ​បន្ត​នៅ​ថ្ងៃស្អែក​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​១៩៖១០​នាទី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ព្រះរាជអាជ្ញា​មិន​ទាន់​សម្រេច​ចោទប្រកាន់​លោក ឡាយ វណ្ណៈ និង​ជនសង្ស័យ​៥​នាក់​ទៀត លើ​ករណី​ឃាតកម្ម​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា​។ ដោយ​លោក ឡាយ វណ្ណៈ បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ​វិញ រង់ចាំ​បន្ត​ការសាកសួរ​នៅ​ថ្ងៃស្អែក​។​

​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​បណ្តាញ Fresh News ឲ្យដឹងថា ជនសង្ស័យ​ទាំង​៦​នាក់ មិនទាន់​ចោទប្រកាន់​នៅឡើយ​ទេ ដោយ​នឹង​បន្ត​នីតិវិធី​នៅ​ស្អែក​ទៀត​។​

​សូម​ជំរាប​ថា សមត្ថកិច្ច​បាន​បញ្ជូន​លោក ឡាយ វណ្ណៈ ទៅដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា ដែល​ស្រី​កំណាន់​របស់ខ្លួន នៅ​ក្រុង​ដូន​កែវ នៅវេលា​ម៉ោង​២៖៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨​នេះ​, ប៉ុន្តែ​នៅពេល​នេះ​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​វិញ ដោយ​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃស្អែក​។​

​លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​មុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ។​

​សមត្ថកិច្ច​មាន​គ្នា​៤​ទៅ​៥​រថយន្ត បាន​ឃាត់​រថយន្ត​របស់​លោក ឡាយ វណ្ណៈ ដោយ​សមត្ថកិច្ច​បាន​បង្ហាញ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន របស់​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​នាំ​លោក ឡាយ វណ្ណៈ មកកាន់​រថយន្ត​សមត្ថកិច្ច នាំ​មក​ទៅកាន់​រាជធានី​ភ្នំពេញ​៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!