​យើង​នាំគ្នា​លើកកម្ពស់​ការយល់ដឹង អំពី​តម្លៃ​ពិត​នៃ​វប្បធម៌​ជាតិ ដែល​ជា​ប្រភព​ធនធាន​មិនចេះ​រីងស្ងួត​

កែប ៖ ការលើកកម្ពស់ ក៏ដូចជា​ការយល់ដឹង​កាន់តែច្បាស់​អំពី​តម្លៃពិត នៃ​វប្បធម៌​ជាតិ ដែល​ជា​ប្រភព​ធនធាន​មិនចេះ​រីងស្ងួត ប្រកបដោយ​សក្តានុពល​ខ្ពស់ គឺជា​ការចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​។​ការលើកឡើង​បែប​នេះ គឺជា​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២០ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​ដែល​បាន​រៀបចំ​ឡើង​ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក​រដ្ឋលេខាធិការ បានឲ្យដឹង​ទៀតថា តាមរយៈ​ការបង្កើត​សេវាកម្ម និង​ផលិតផល​វប្បធម៌ សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដើម្បី​ឲ្យ​យុវជន​មាន​ស្មារតី​ចូលរួម​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​សកម្ម​ថែម​ទៀត​។ លោក​បាន​បញ្ជាក់ទៀតថា ទិវា​វប្បធម៌​ជាតិ ត្រូវបាន​អនុលោម​តាម​ស្មារតី​សារាចរ​ណែនាំ​លេខ ០១ ស​រណ ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​មករា ឆ្នាំ​២០១៨ ដោយ​រាជរដ្ឋាភិបាល​បាន​បន្ត​កំណត់​យក​ប្រធានបទ​”​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ធ្វើ​ជា​របៀបវារៈ​នៃ​ការរៀបចំ​ប្រារព្វ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២០ ឆ្នាំ​២០១៨​ក្នុង​គោលបំណង​ជំរុញ​ធ្វើឲ្យ​ប្រជាជន មហាជន​ទូទៅ ជា​ពិសេស​យុវជន​ដែល​ជា​សសរស្តម្ភ​របស់​ជាតិ និង​ជា​អ្នក​បន្តវេន​បា​នូ​ល​រួម​ក្នុង​គោលបំណង​បង្កើន​ការស្រឡាញ់ ដើម្បី​បំផុសស្មារតី​ចូលរួម​ក្នុង​ការផ្ទេរ និង​ទទួលយក​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស​សិល្បៈ វប្បធម៌ សំដៅ​លើកកម្ពស់​ការអភិរក្ស និង​ការអភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​នៅ​កម្ពុជា​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស ដែល​ជា​មូលដ្ឋាន​នៃ​សាមគ្គីភាព ឯកភាព​ជាតិ សុខដុមរមនា និង​ភាពសុខសាន្ត​របស់​សង្គម​ជាតិ​។​លោក​ថៃ នរៈ​សត្យា ក៏​បាន​បំផុសស្មារតី​យុវជន ដែលជា​អ្នក​បន្តវេន​ឲ្យចូល​រួមប​ង្កើ​ត​ស្នាដៃ​ថ្មីៗ​ដែល​មាន​គុណភាព និង​រក្សា​ឲ្យបាន​នូវ​មូលដ្ឋាន​ខ្នាត​ជាតិ អត្តសញ្ញាណ​ជាតិ និង​លើកស្ទួយ​ការប្រើប្រាស់​សក្តានុពល​វប្បធម៌ ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក្នុងន័យ​ដើម្បី បង្កើន​ការងារ និង​កាលានុវត្តភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​កាត់បន្ថយ​ការហូរ​ចូល​ឥតឈប់ឈ​រ នៃ​វប្បធម៌​អវិជ្ជមាន​ពី​ចរន្ត​សាកលភាវូ​បន័​យកម្ម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​របាយការណ៍រ​បស់ លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​កែប បានឲ្យដឹងថា មន្ត្រី​ក្របខណ្ឌ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប មាន​ចំនួន​១៩​នាក់ ស្រី ០៨​នាក់ ក្នុង​នោះ​ការិយាល័យ​វប្បធម៌ ក្រុង​កែប​មាន​០១​នាក់ ,​ការិយាល័យ​វប្បធម៌​ស្រុក​ដំណាក់​ចង្អើរ ០១​នាក់ និង​មន្ត្រី​កម្មសិក្សា​ចំនួន​០៤​នាក់ ដឹកនាំ​ដោយ​ប្រធាន​មន្ទីរ​០១​រូប​អនុប្រធាន​មន្ទីរ ០២​រូប ជា​ជំនួយការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​មាន​ចំនួន​២៦​នាក់​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!