​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​បួន​នាក់ រួម​ជាមួយ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​

កំពត ៖ ជនសង្ស័យ​ប្រុស ស្រី បួន​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ទឹកឈូ ធ្វើការ​បង្ក្រាប​បាន​ទាំង​សម្បុ​ក ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់ ក្នុងនោះ​មាន​មួយ​កញ្ចប់​ធំ​។​

​ប្រតិការ​បង្ក្រាប​ខាងលើ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០​ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត ខណៈ​មាន​បណ្តាញសម្ងាត់​រាយការណ៍ ទាក់ទង​នឹង​ករណី​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន​នៅ​ភូមិសាស្ត្រ​ខាងលើ​។​

​មន្ត្រី​នគរបាល​បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទាំង​បួន​នាក់ រួមមាន​៖​ទី​១-​ឈ្មោះ ចាយ សឿ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ,​ទី​២-​ឈ្មោះ ស៊ុន លីម ភេទ​ស្រី អាយុ​៤១​ឆ្នាំ​។​អ្នក​ទាំង​២​រស់នៅ​ក្នុង​ភូមិ​ព្រៃ​តុ​ម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ។​ទឺ​៣-​ឈ្មោះ ចាន់ មន្នី​វេហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ , និង​ទី​៤-​ឈ្មោះ តាត់ សុវណ្ណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​កំពង់​គ្រែ​ង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ការឈាន​ទៅ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​នេះ បន្ទាប់​ពី​កម្លាំង​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រភព​សម្ងាត់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០​ខែ​មីនា ឆ្នាំ ២០១៨ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ទើប​កម្លាំង​ស្នងការ​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ទឹកឈូ បាន​ចុះ​ឆែកឆេរ​លំនៅឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រៃ​តុ​ម្ព ឃុំ​ព្រៃ​ឃ្មុំ ដោយ​រក​ឃើញ​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ ទើប​នាំ​យក​វត្ថុតាង​ថ្នាំញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់​មក​សាកសួរ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!