​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បំពាក់​មេដាយ​ស្ថាបនា​ជាតិ​ដល់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង

ខេត្ត​ក្រចេះ ៖ បច្ចុប្បន្ន​នេះ​ស្នាដៃ​នូវ​រាល់​សមិទ្ធផល​ដែល ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ត្រូវបាន​ថ្នាក់ដឹកនាំ​ស្រុក​-​ខេត្ត ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​មាន​ការកោតសរសើរ​ដោយ​មិន​ដាច់​ពី​មាត់ ការកសាង​សមិទ្ធផល​នានា​ជាច្រើន​ដូចជា ផ្លូវថ្នល់ សាលារៀន ព្រះវិហារ វត្ត​អារាម នឹង​សកម្មភាព​មនុស្សធម៌​ថែមទៀត​ផង ព្រមទាំង​ទទួល​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​រួម ទាំង​ថ្នាក់ ដឹកនាំ​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត​នោះ សព្វថ្ងៃនេះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ត្រូវបាន​ទទួល​មេដាយ​ស្ថាបនា​ជាតិ ពី​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ក្នុង​ការជួយ​ចូល​រួមចំណែក​កសាង និង​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ ។​

​សព្វថ្ងៃនេះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង នៅតែ​បន្ត​សកម្មភាប​ជួយ​ស្ថាបនា​នូវ​សមិទ្ធផល​ផ្សេងៗ​បន្តទៅទៀត និង​ធ្វើ ជា​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជា​បន្តបន្ទាប់​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ទុក្ខលំបាក ទីទ័លក្រ​មួយចំនួន​នៅលើ​ទឹកដី​នៃ​តំបន់​នោះ​សព្វថ្ងៃ់នេះ ។ ហើយ​ពេល​ថ្មីៗ​នេះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​ប្រាប់​សារព័ត៌មាន​យើង​ឱ្យដឹងថា ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង កំពុង​រៀបចំ គម្រោង​ពង្រីក​ផ្ទៃដី​ដែល​នៅ​សេសសល់ របស់គាត់​មួយចំនួនទៀត ដើម្បី​ធ្វើ​កសិកម្ម​នឹង​បង្កើន​ការដាំដុះ​ដំណាំ​កសិឧស្សាហកម្ម និង​កសិដ្ឋាន​ចិញ្ចឹម​គោ​របស់​គាត់​បន្ត​ទៀត ដើម្បី​ជួយ​ផ្តល់​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ មួយចំនួន​ឱ្យ​ពួកគាត់​មាន​ការងារ​ធ្វើ​នឹង​ទទួល​ប្រាក់ខែ​បាន​យ៉ាង​សមរម្យ​ជៀសវាង​កុំឱ្យ​ពួកគាត់​ចំណាកស្រុក​ទៅ ធ្វើ​ការងារ​ស៊ីឈ្នួល​ឱ្យ​គេ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់​ពួកគាត់ និង​ស្រុកកំណើត ។​

​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​បន្ត​ឱ្យដឹងទៀតថា គាត់​ក៏​មិន​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងនោះ ឱ្យ​បាន​គ្រប់ពេល វេលា​នោះដែរ ពោល​គឺ​គាត់​ជួយ​ដោះស្រាយ​ពលរដ្ឋ​ទីទ័លក្រ​ទាំងនោះ​ឱ្យ​ធូរស្រាល​មួយគ្រាៗ​នៅក្នុង ខណៈពេល​ដែល​ពួកគាត់ ជួបប្រទះ​នូវ​ការលំបាករ​មធ្យោបាយ​ដោះស្រាយ​មិន​ចេញ​តែ​ប៉ុណ្ណោះ ៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.