ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​ឈ្មោះ​ចែ​ច្រឹប​និង​ប្អូនប្រុស​ឈ្មោះ​ថា​ន​ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​ខេត្ត​រតនគិរី

បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយរយៈ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​ឥ​សាន្ត​ឈ្មោះ​ចែ​ច្រឹប​និង​ប្អូនប្រុស​ឈ្មោះ ថា​ន​ចាប់​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​កក្រើក​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខេត្ត​រតនគិរី ។​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ វ៉ាន់ ច​ន្នី ហៅ​ចែ​ច្រឹប និង​ប្អូនប្រុស​ឈ្មោះ ថា​ន កំពុង​ប្រមូល​ទិញ​ឈើ​និង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ខ្លាធំ និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរយ៉ាដាវ យ៉ាង​រលូន​។ ការ​ដែល​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​ប្អូនប្រុស​ឈ្មោះ ថា​ន មាន​ការដឹកជញ្ជូន​ឈើ​គឺ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ជាពិសេស​សមត្ថកិច្ច​នៅ​តាម​ច្រករបៀង​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ត្រូវ​ប្រភព​ខ្លះ​បង្ហើប​ឲ្យដឹងថា គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​ចូល​មក​ប្រមូល​ទិញ​ឈើ​ប្រភេទ​ឈ្លីក និង​ប្រភេទ​សុ​ក្រំ ដឹក​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​រលូន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានកា​រទ​ប​ស្កាត់​ឡើយ​ខណៈ​មានប្តី​ជា​មេ​ប៉ុស្តិ៏​ច្រករបៀង​ខ្លាធំ​។ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា  ប្អូនប្រុស​ចែ​ច្រឹប ឈ្មោះ ថា​ន បាន​ចេញ​មុខ​រត់ការ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ខ្លាធំ និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរយ៉ាដាវ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក​កំពុង​ប្រើប្រាស់​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ពី​ឃុំ​សេ​ដា ស្រុក​លំផាត់ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុង​ស្រុក​អូរយ៉ាដាវ ។​

​ប្រភព បានឲ្យដឹង​ទៀតថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​ប្អូនប្រុស​ឈ្មោះ ថា​ន បាន​ប្រើប្រាស់​រថយន្ត​កែច្នៃ​រាប់​សិប​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ចេញពី​ស្រុក​លំផាត់ ចេញ​ទៅ​ស្រុក​យួន​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ចែ​ច្រឹប និង​បក្ខពួក ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ជីប អូរ​ក្រែង អូរ​បោក សហគមន៍​កែង​សាន់ កាត់​តាម​ភូមិ​តា​កុក​ព្នង ភូមិ​ដ​តូច ហើយ​យកទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រករបៀង​ខ្លាធំ​និង​ច្រករបៀង​អូរ​ថ្ម ស្រុក​អូរយ៉ាដាវ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។ សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅ​ខេត្ត​រតនគិរី ក៏​មិន​មិន​បង្ក្រាប​ឈ្មួញ​ឈ្មោះ ចែ​ច្រឹប នោះដែរ​។​ហើយ​ចាត់​ទុក​ឈ្មួញ​ឈើ​រូប​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ពួកគេ​ទៅ​វិញ ។ អង្គភាព​យើង​រង់​បកស្រាយ​រាល់​ធើ្វ​ការ​បើមាន​ពី​សាម៉ី​ពាក់ព័ន្ធ​៕

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!