លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែ​ត​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​បញ្ហា​រឿងអាស្រូវ​នៅក្នុង​វត្ត​បា​លិលេ​យ្យ​

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៨​នេះ មានការ​កោះ​អង្គប្រជុំ​បន្ទាន់​មួយ​ដោះស្រាយ​អធិករណ៍​នៅក្នុង​វត្ត​ប៉ា​លិលេ​យ្យ​ក្រោម​ការចូលរួម​ពី​សំណាក់​លោក​សាន ស៊ាន ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​និង​ព្រះគ្រូ​បច្ចឹ​មសីមា​វាសី ប៉ុក​ចំរើន ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត​ទៀត​ផង​ដើម្បី​បញ្ចប់​អធិករណ៍​ដែល​បាន​កើតឡើង​កន្លង​ទៅ​នៅក្នុង​ទី​អារាម​ដ៏​កម្សត់​មួយ​នេះ ។​

​សូម​បញ្ជាក់​ដែរ​ថា ៖ នៅក្នុង​អង្គប្រជុំ​នោះ​ដែរ មាន​ខ្លឹមសារ​ចំនួន​៨​ដែល​ព្រះគ្រូ​អនុគុណ​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់​ចេញ​ឲ្យ​ព្រះចៅអធិការ​នឹង​គ​ណះ​កម្មា​ការអនុវត្ត​នាពេ​លខាង​មុខ​នេះ ពី​ព្រោះ​កន្លង​ទៅ​គ​ណះ​កម្មា​ការវ​ត្ត​ខាង​លើ មាន​ការអភិវឌ្ឍ​វត្ត​ដែរ​តែ​ខុស​គោលដៅ​ដែល​ពុទ្ធបរិស័ទ​ចង់បាន​។​

​គួរ​បញ្ជាក់ដែរថា ៖ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​បាន​កើតឡើង​រួចហើយ​ក្នុង​ទី​អារាម​ខាងលើ​នោះ​ដោយសារតែ​ព្រះចៅអធិការ​និង​គណៈកម្មការ​មួយ​ចំនួន​តូច​មិនត្រូវ​គ្នា​ជាពិសេស​គឺ​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ​ទាំងអស់​គ្មាន​ជំនឿ​ទៅលើ​គណៈកម្មការ​វត្ត​នឹង​ចៅអធិការ​នោះ​តទៅ​ទៀត​ឡើយ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​ជាច្រើន​បាន​រាយការណ៍​ជូន​ទៅ​អនុគុណ​ក្រុង​និង​អភិបាលក្រុង​ប៉ោយប៉ែត​ថា​៖​មាន​បច្ច័យ​ជាច្រើន​តាមរយៈ​អង្គការ​កឋិនទាន​បុណ្យ​ផ្កាប្រាក់ នឹង​បុណ្យ​ផ្សេងៗ​ទៀត​សម្រាប់​យក​បច្ច័យ​មក​ក​សាង​ព្រះវិហារ​ថ្មី​និង​សាលាឆាន់​ក្រៅពីនោះ​ក៏​ត្រូវ​អភិវឌ្ឍ​នូវ​សោភ័ណ្ឌភាព​ផ្សេងៗ​នៅក្នុង​ទី​អារាម​នោះ​ផងដែរ​។​

​ប្រភព​ដ​ដែរ​បន្តទៀតថា ៖ មាន​កំហុសឆ្គង​ជា​ច្រើន​ដែរ​ចៅអធិការ​វត្ត​នឹង​គណៈកម្មការ​បាន​ធ្វើ​ខុសពី​នីតិវិធី​ច្បាប់​សាសនា​នឹង​ច្បាប់​រដ្ឋ​សព្វថ្ងៃនេះ ត្រង់​ថា នៅ​ពេល​ប្រជុំ​លើក​ទិសដៅ​សម្រាប់​អភិវឌ្ឍ​ហើយ​បាន​ឯកភាព​គ្នា​រវាង​គ​ណះ​កម្មាការនឹ​ង​ចៅអធិការ​រួចហើយ លុះដល់​ពេល​ដែល​ត្រូវ​អនុវត្ត​ជាក់ស្ដែង​បែរជា​គេ​ផ្សេង​ទៅវិញ មើលទៅ​វា​ហាក់ដូចជា​គ្មាន​គ្រូអាចារ្យ​បាធាយ​ណា​ប្រដៅ​ព្រះអង្គ​ឡើយ​។​

​ដោយសារ​តែ​មើល​ឃើញ​នូវ​បញ្ហា​ខាងលើ​នោះ​ហើយ ទើប​ព្រះ​គ្រូ​ប៉ុក​ចំរើន​អនុគុណ​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់​ជា​សំនួរ​ឲ្យ​ព្រះចៅអធិការ​វត្ត​ខាងលើ​ដែល​មាន​ព្រះនាម​ឈ្មោះ ជា សំបូរ ឆ្លើយ​អោយ​ត្រង់​នូវ​អ្វី​ដែល​បាន​កើតឡើង​កន្លង​ទៅ​នៅក្នុង​វត្ត​នេះ ក្រោយពី​បាន​ឆ្លើយ​សំនួរ​ចប់សព្វគ្រប់​ព្រះ​អនុគុណ​ក្រុង​បានដាក់​គោលការណ៍​ចំនួន​៨​ចំណុច​សម្រាប់ឲ្យ​អនុវត្ត​នាពេល​ខាងមុខ​នេះ ៖

​ទី​១​គឺ​សុំឲ្យ​រើស​ថ្ងៃ​បូជាព្រះស​ពព្រះចៅអធិការ​វត្ត​ចាស់​ដែល​បាន​សុគត​ជាង ២០​ឆ្នាំ​រួចមកហើយ​ដែល​មីន​ត្រូវ​តំកល់​ទុក​បែប​នេះ​ត​ទៀត​ទេ​។​
​ទី​២​គណៈកម្មការ​វត្ត​និង​ចៅអធិការ​ត្រូវ​សហការ​គ្នា​ឈូសឆាយ​ដី​នៅក្នុង​វត្ត​នេះ​ឲ្យបាន​ល្អ​ចាប់ពី​ពេលនេះ​តទៅ​។​
​ទី​៣ ចំពោះ​គម្រោង​រូបសំណាក​ដែល​ត្រូវ​ធ្វើ​គ្មាន​ច្បាប់ទម្លាប់​នោះ​ត្រូវ​វាយ​កម្ទេចចោល​ទាំងអស់​ដោយ​មិន​ត្រូវ​ធ្វើ​តាម​ការនឹកឃើញ​ទេ​។​
​ទី​៤ ត្រូវ​រក្សា​ខ្លោងទ្វា​រទាំង​បួន​ទិស​អោយ​នូវ​រូបភាព​ដូចដើម​ដ៏​ដែល​។​
​ទី​៥ មុន​ធ្វើ​អ្វី​ក៏ដោយ​គឺ​ត្រូវមាន​កិច្ចប្រជុំ​រួម​គ្នា​អោយបាន​ត្រឹមត្រូវ​មុន​នឹង​សម្រេច​លើ​ផែនការ​អ្វីមួយ​ដែល​ត្រូវ អនុវត្ត​មិន​ត្រូវ​ពេល​ប្រជុំ​ធ្វើ​ផ្សេង​ពេល​អនុវត្ត​នាំគ្នា​ធ្វើ​ផ្សេង​នោះទេ​។​
​ទី​៦​ការគ្រោង​បើក​សាលា​វិបស្សនា​គឺ​ត្រូវ​បញ្ឈប់​ទាំងអស់​ជាបន្ទាន់​។​
​ទី​៧ ព្រះចៅអធិការ​វត្ត​ត្រូវតែ​បន្ត​កសាង​ព្រះវិហារ​នេះ​អោយ​រួច​ជា​ស្ថាពរ​ដោយ​ខានមិនបាន​។​
​ទី​៨ ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​នៅក្នុង​វត្ត​នេះ​ឲ្យបាន​ល្អ​បំផុត​មីន​អាចឲ្យ​ធ្វើ​ដូច​មុន​តាមតែ​ការនឹកឃើញ​នោះ​បាន​តទៅទៀតបាន​នោះទេ ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.