មេ​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ឈ្មោះ​ឆាយ ល្បី​ថា​មាន​លោក​ឧត្តមសេនីយម្នា​ក់​នៅ​ពីក្រោយ​ជា​ខ្នងបង្អែក កំពុងតែ​ដាក់ទុន​ដល់​ពលរដ្ឋ​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ដែន​ជម្រក​

ខេត្ត​ឧត្តរមានជ័យ ៖ មេ​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ វ័យក្មេង​ល្បីឈ្មោះ ឆាយ ដែល​បាន​ល្បីឈ្មោះ ជាង​10​ឆ្នាំ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ នោះ​កំពុង​ល្បី​ថា មាន​លោក ឧត្តមសេនីយម្នា​ក់​នៅ​ពីក្រោយ​ជា​ខ្នងបង្អែក ដែល​កំពុង​ល្បី​ថា​បាន​បន្ដាក់ទុន និង​គាងគរ​ពលរដ្ឋ អោយ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ នៅក្នុង​ដែ​ជម្រក​សាត្វ​ព្រៃ​គុលេន​ព្រហ្ម​ទេព យកមក​លក់​អោយ​ខ្លួន និង​ដឹកជញ្ជូន​យកទៅ​ធ្វើការ​ចែកចាយ​នៅតាម ដេប៉ូ នៅក្នុង​ខេត្ត​សៀមរាប និង​ដេប៉ូ របស់​ខ្លួន​នៅក្នុង​ស្រុក​វ៉ារិន​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា នៅ​យប់​ទាបភ្លឺ​ថ្ងៃ​ទី​7​ឈ្មោះ​ឆាយ បាន​យក​រថយន្ដ កូរ៉េ​ឆ្នៃ​តរ​ទ្រុង របស់ខ្លួន ទៅ​លើ​ក​ដឹកជញ្ជូន ឈើ ពី​ផ្ទះ តា​ដន និង​តា​ប៉ាវ នៅក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧត្តរមានជ័យ ដោយ​ដឹក​ជញ្ជូន​ពី​ស្រុក​ត្រពាំង​ប្រាសាទ ចូល​ទៅ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តរ​ថា ឈ្មោះ​ឆាយ​បាន គាងគរ​ពលរដ្ឋ នៅក្នុង​ភូមិ​ទំនប់​ខ្នុរ ភូមិ​ថ្នល់កែង និង​ភូមិ ត្រាំ​ប៉ោង ក្នុងនោះ​ឈ្មោះ​ឆាយ​បាន​ដាក់​អោយ​ឈ្មួញ​កណ្ដាល​
1- ឈ្មោះ តា​ដន 2-​ឈ្មោះ​តា​ប៉ាវ 3-​ឈ្មោះ​យាយ​ញ៉រ 4- ឈ្មោះ​តា​ប៉ៃលិន​5- ឈ្មោះ​តា​រ៉ុង​6- ឈ្មោះ ថ្នោត​។

​ហើយ​ល្បី​ថា​ឈ្មួញកណ្ដាល​ទាំង​6​នាក់​ខាងលើ​ដែល​បាន​ប្រ​ម៉ូ​ល​ទិញ​ឈើ​អោយ​ថាវ​កែ​ឆាយ ល្បី​ថា បាន​គាងករ​ពលរដ្ឋ​រាប់​រាយ​នាក់​ចូល​ទៅ​កាត់​អា​ឈើ​នៅក្នុង​តំបន់​បរិស្ថាន​ដែន​ជម្រក​សាត្វ​ព្រៃ​គុលេន ព្រហ្ម​ទេព​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ទាំងមូល​។ ហើយ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​រលូន ក្នុង​រយះ​កាល​ជាង​ដប់​ឆ្នាំ​រហូត មកដល់​បច្ចុបន្ន​នេះ គឺ​មិន​ដែល​មាន​អាជ្ញាធរ​រឺករ​សមត្ថ​កិច្ច​ណា​បង្ក្រាប​ម្ដងណា​ឡើយ ។​

​រហូតមក​ទល់​និង​ពេលនេះ តំបន់​ដែន​ជម្រក ដែល​សំបូរ​ទៅ​ដោយ​ព្រៃឈើ​ស្រោង​ទ្រុប​ទ្រុល​បាន​ក្លាយជា​វាលរហោឋាន​អស់​ទៅហើយ នេះ​ករ​ដោយសា​តែ​អំណាច​លោក​ឧត្តមសេនីយម្នា​ក់ ដែល​មេ​ឈ្មោះ ឆាយ ស្រ​វ៉ា យក​មក​អែប​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក និង​ជា​អាវ​ក្រុះ​សម្រាប់​ការពារ​បទល្មើស​ឈើ​អោយ​ខ្លួន​។​

​ទើប​ធ្វើអោយ​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ឆាយ ទទួលបាន​ភាពជោគជ័យ នៅក្នុង​មុខ​ជុំនួញ​បទល្មើស​ឈើ និង​ក្លាយជា​អ្នក​មាន​ស្ដុក​ស្ដ​ម និង​ជាសផុត​ពី​សំណាញ់​ច្បាប់​។ ពលរដ្ឋ​កំង​តែ​ចង់​ឃើញ​និង​រង​ចាំមើល ថា​តើ​នៅពេលណា ទើ​អាជ្ញាធរ​និង​អ្នកច្បាប់ នៅ​ខេត្ត​ឧត្តរមានជ័យ ចាត់ការ​និង​ផ្ដន់ទាទោស​ទៅ​លើ​មេ​ឈ្មួញ​បទល្មើស​ឈើ​រូបនេះ​៕
​ប៉ែន នួន​

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7855 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.