ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១០​លាន​រៀល ដល់​មូលនិធិ​គម្ពីរ​គួរ​អាន និង ១០​លាន​រៀល​សម្រាប់​ពិធី​សូត្រ​គម្ពីរ​អាល់​គួរ​អានុល​ការីម​ថ្នាក់ជាតិ ឆ្នាំ​២០១៨ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត

​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ក្នុង​ពិធី​បិទ​ការសូត្រ​លើក​ទី​២៧ និង​ប្រឡង​ចាំមាត់​លើក​ទី​១ គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់ជាតិ ឆ្នាំ​២០១៨ នៅ​វិហារ​ឥស្លាម​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត នា​រសៀល​ថ្ងៃ​អាទិត្យ ៣​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៨​។​

​ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១០.០០០.០០០៛ (​ដប់​លាន​រៀល​) ជូន​មូលនិធិ​គម្ពីរ​អាល់​គួរ​អាន និង​ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០.០០០៛ (​ដប់​លាន​រៀល​) បន្ថែម​ទៀត​សម្រាប់​អង្គពិធី​ការសូត្រ​លើក​ទី​២៧ និង​ប្រឡង​ចាំមាត់​លើក​ទី​១ គម្ពីរ​អាល់​គួរ​អានុល​ការីម​ថ្នាក់ជាតិ ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះដែរ ក្នុង​ពិធី​បិទ​ការសូត្រ​លើក​ទី​២៧ និង​ប្រឡង​ចាំមាត់​លើក​ទី​១ គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់ជាតិ ឆ្នាំ​២០១៨ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន អញ្ជើញ​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​អង្គពិធី​ទាំងមូល​។

​គួរ​រំលឹក​ផងដែរ​ថា ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ត្រូវបាន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល​ក៏ដូចជា​ទូទាំង​ខេត្ត​ក្រចេះ​បាន​ប្រសិទ្ធ​នាម​ថា “​ឧកញ៉ា​ចិត្តធម៌ មាន​សីលធម៌ និង​មេត្តាធម៌​” ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទុគ្គត​ជន​ជា​ដើម​។ ជាមួយគ្នានេះដែរ សមិទ្ធិផល​នានា​ជាច្រើន​ត្រូវ​បាន​កកើតឡើង​ជា​បន្ត​បន្ទាប់​ក្រោម​ការផ្តួចផ្តើម​កសាង​ដោយ​ថវិកា​ផ្ទាល់ខ្លួន​របស់ ឯកឧត្តម​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់​។ រួមមាន​÷ វត្ត​អារាម វិហារ​ឥស្លាម ផ្លូវថ្នល់ សាលារៀន អណ្តូងទឹក បង្គន់​អនាម័យ …​។​ល​។​

​សូមបញ្ជាក់​ថា “​គួរ​អាន​” គឺជា​គម្ពីរ និង​ជា​ច្បាប់​កំពូល​របស់​ឥស្លាម​។ សាសនិក​ឥស្លាម​ទូទៅ​យក​គម្ពីរ​គួរ​អាន​មក​អនុវត្ត​តាម​គោល​ជំនឿ និង​ប្រតិបត្តិ​តាម​ដែល​ជា​សារ​របស់​ព្រះ​អល់​ឡោះ​ជា​ម្ចាស់​ផ្តល់​មក​តាម​រយៈ​ព្យាកា​រី មូ​ហាំ​ម៉ាត់​។ អ្នក​ដែល​សូត្រ​គួរ​អាន​ទទួល​បាន​ប៉ះ​ឡា (​បុណ្យ​) ពី​ព្រះ​អល់​ឡោះ​ជា​ម្ចាស់​យ៉ាងច្រើន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!