​លោក​សុខ​ពេញវុ​ធ​ទទួនពាន​រង្វាន់​ផ្កា​រំដួល ៣​ទង​ក្នុង​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​

​ភ្នំពេញ​ ៖ លោក សុខ ពេញ វុ​ធ​អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ដូនពេញ​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី ០១ ខែ​មីនា កន្លង ទៅនេះ ក្នុងនាម​គណៈ​បញ្ជា  ការឯកភាព​រដ្ឋបាល​ខណ្ឌ​ដូន ពេញ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ សូម​កោតសរសើរ​ដោយស្មោះ  នឹង​ថ្លែងអំណរគុណ​ចំពោះ ការខិតខំ​ប្រឹងប្រែង​ទាំងអស់ គ្នា​ទើប​ខណ្ឌ​របស់​យើង​ទទួល បាន​ជ័យលាភី​ក្នុង​ការប្រឡង ប្រណាំង​ទីក្រុង​ស្អាត​“​ផ្កា​រំដួល​៣​ទង​”​ដ៏​ឧត្តុង្គឧត្តម​ក្នុង ពិធី​អបអរសាទរ​ទិវា​ជាតិ​ទី ក្រុង​ស្អាត លើក​ទី ៦ នាពេល  នេះ ។​

​លោក​អភិបាលខណ្ឌ​ដូន  ពេញ​បាន​បន្តថា​ភារកិច្ច​យ៉ាង សស្រាក់សស្រាំ​ខ្លាំងក្លា​របស់ លោក​-​លោកស្រី​អភិបាលរង  លោក​អធិការនគរបាល​ខណ្ឌ  លោក​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខណ្ឌ លោក លោក  ស្រី​ចៅ​សង្កាត់​ទាំង ១១ លោក  លោកស្រី​ប្រធាន​ទី​រួម​ផ្សារ ទាំង ៣ និង​មន្ត្រីរាជការ​គ្រប់  លំដាប់ថ្នាក់​ទាំង​អស់ ព្រម  ទាំង​បងប្អូន​បុគ្គលិក​ក្រុមហ៊ុន ស៊ិន​ទ្រី​ផងដែរ ក្នុង​បុព្វហេតុ បម្រើ​ការងារ​សន្តិសុខ និង សណ្តាប់ធ្នាប់​របៀបរៀបរយ សាធារណៈ អនាម័យ និង សេវា​សា​ថារ​ណៈ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រទេសជាតិ ទើប​យើង​មាន​ឱកាស​ទទួល បាន​ជ័យលាភី​ក្នុង​ការប្រឡង ប្រណាំង​ទីក្រុង​ស្អាត​ផ្ការំដួល ៣​ទង ដ៏​ឧត្តុង្គឧត្តម ក្នុង​ពិធី អបអរសាទរ​ទិវា​ជាតិ​ទីក្រុង ស្អាត លើក​ទី ៦ នាពេលនេះ  ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក សុខ ពេញវុ​ធ អ​ភិ បាល​ខណ្ឌ​ដូនពេញ​បាន​បន្ត ទៀតថា តាមរយៈ​លទ្ធផល​ដ៏  គួរ​ឱ្យ​ស្ញប់ស្ញែង​មួយ​នេះ ខ្ញុំ  សូម​ធ្វើ​ការលើកទឹកចិត្ត​ដល់ លោក​លោកស្រី​មន្ត្រី​រាជការ គ្រប់​លំដាប់ថ្នាក់​នៃ​រដ្ឋបាល ខណ្ឌ​ដួន​ពេញ​ទាំង​អស់ បន្ត អនុវត្ត​តួនាទី​ភារកិច្ច​ដ៏​ល្អ​ប្រពៃ នេះ​បន្ត​ទៀត​ដើម្បី​រួមចំណែក បម្រើសេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!