កម្មករ​ស៊ីឈ្នួល​ដឹក​ទំនិញ​តាម​រ៉ឺម៉ក​ម៉ូតូ​ជិត​២០​នាក់ លើកគ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ខណ​:​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ទារ​ឱ្យ​បង់ពន្ធ​ថ្លៃ​ពេក​

​ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​តាម​រ៉ឺម៉ក​ម៉ូតូ ពី​ទឹកដី​ថៃ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​យក​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ក្នុង​ក្រុង​ប៉ៃលិ ន មាន​គ្នា​ជិត​២០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ខណ​:​មន្ត្រី​គយ​ច្រកទ្វារ​អន្តរ ជាតិ​ព្រំ ទារ​ឱ្យ​បង់ពន្ធ​ថ្លៃ​ខ្លាំងពេក ពោល​គឺ​កៀបក​ពួកគាត់ ដែល​រក​ព្រឹក​ខ្វះ​ល្ងាច ។

​ហេតុការណ៍​ក្រុម​រត់​ម៉ូតូ​រ៉ឺម៉ក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៨ ។ តែ​គេ​មិនឃើញ​មាន​ខាង​រដ្ឋបាល​សាលាខេត្ត​ណា​ម្នាក់​ចេញមក​សួរនាំ​នោះឡើយ ។

​ប្រភព​ព័ត៌មាន​ពី​ក្រុមកម្មករ​បើកបរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទំនិញ​ដាក់ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​នានា​ក្នុង​ក្រុង ប៉ៃលិន បានឱ្យដឹងថា តាំងពី​យូរណាស់​មកហើយ មិន​ដែល​មាន​រឿងរ៉ាវ​អ្វី​កើតឡើង​ចំពោះ​ពួកគេ នោះទេ ដោយ​ពួកគេ​មាន​គ្នា​ជាង​២០​នាក់ បាន​ដឹក​ឥ​វ៉ាន់​ពី​ទឹកដី​ប្រទេស​ថៃ យកទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ តាម​ផ្សារ ក្នុង​១​ថ្ងៃ​បាន​ចំនេញ​តិចតួច សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ លុះ​មេ​គយ​ចាស់ៗ​ប្តូរ ទៅកាន់​ខេត្ត​ផ្សេងៗ​អស់ ខ្លះ​ទៀត​ចូល​និវត្តន៍ ស្រាប់តែ​មេ​គយ​ថ្មី​ឡើង​ទៅ​កាន់​ខេត្ត​ប៉ៃលិន បាន​រឹប ពួកគេ​កាន់តែខ្លាំង​ឡើងៗ ធ្វើឱ្យ​ទ្រាំ​មិន​បាន​ក៏​នាំគ្នា​តវ៉ា​តែម្តង ។ ប្រភព​បន្តទៀតថា មុនដំបូង មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ចាប់​រ៉ឺម៉ក​ពួកគេ ដោយ​តម្រូវឱ្យ​បង់ពន្ធ​ក្នុងតម្លៃ​ខ្ពស់ ដែល​ពួកគេ​មិ ន​មាន​សមត្ថភាព​បង់​នោះ​ទេ ព្រោះ​ស៊ីឈ្នួល​ដឹក​ឱ្យគេ​១​ពេល​រស់​១​ពេល ពោល​គឺ​រក​ព្រឹក​ខ្វះ​ល្ងាច បើសិនជា​បង់ពន្ធ​នោះ​ប្រពន្ធ​កូន​ប្រហែល​ជា​ហូបបាយ​លាយ​អំបិល​ហើយ ។

​ទោះបីជា​យ៉ាងណា ពួកគេ​មិន​ចង់​មាន​រឿងរ៉ាវ​អ្វី​ជាមួយនឹង​សមត្ថកិច្ច​ច្រកព្រំដែន​ដែរ តែ​ដោ យ​សារ​ពួកគេ​រឹត​ក​.​ខ្លាំង​ពេក​មិនអាច​ទ្រាំ​បាន ហើយ​ណាមួយ​ការ​ស៊ីឈ្នួល​ដឹក​ឱ្យគេ​បាន​កម្រៃ​តិចតួច បំផុត ។ បើសិនជា​ឱ្យ​ពួកគេ​បង់ពន្ធ​ដូច​ជា​មេ​ឈ្មួញ​ធំៗ នោះ​ពួកគេ​នឹង​លែង​មាន​ការងារ​ធ្វើ​ទៀតហើ យ ដូច្នេះ​មានតែ​វិធី​នាំគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្របសម្រួល​ផង ។

​ក្រោយមក​ពួកគេ​បាន​យក​ឯកសារ​តវ៉ា ដែល​បាន​ផ្តិតមេដៃ​រួច ទៅ​ដាក់​ឱ្យ​ខាង​សាលាខេត្ត ជួ យ​អន្តរាគមន៍ តែ​មិនដឹងថា ខាង​ខេត្ត​ជួយ​ដោះស្រាយ​ឬ​យ៉ាងណា​នោះទេ ព្រោះ​អី​ពេល​ពួកគេ​នាំគ្នា ទៅ​ឈរ​តវ៉ា​នៅ​មុខ​សាលាខេត្ត ហាក់ដូចជា​គ្មាន​នរណា​អើពើ​ទាល់តែសោះ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង ទៅ​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល សាលាខេត្ត​ប៉ៃលិន ដើម្បី​បំភ្លឺ​ដែរ តែ​អ្នក​ផ្សេង​ទទួល​ទូរស័ព្ទ​ជំនួស ដោយ​ប្រាប់ថា ជា​ប់រវាល់ ហើយ ក៏​បិទ​ទូរស័ព្ទ​ភ្លាមៗ​តែម្តង ៕
​ដោយ ៖ សំ គូ​លីន​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!