លោកជំទាវ​បណ្ឌិត​ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការសូត្រ​លើក​ទី​២៧​និង​ប្រឡង​ចាំមាត់​លើក​ទី​០១​គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត​

កំពត ៖ លោកជំទាវ​បណ្ឌិត ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេជោ​ហ៊ុនសែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន កាលពី​រសៀល​ថ្ងៃ​អាទិត្យ ០៣​កើត​ខែ ផល្គុន នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ ទី​០៤​ខែ មីនា​ឆ្នាំ ២០១៨  បាន​អញ្ជើយ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ការសូត្រ​លើក​ទី​២៧​និង​ប្រឡង​ចាំមាត់​លើក​ទី​០១​នូវ​គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ នៃ​សាសនា​ឥស្លាម ដោយ​បាន​ប្រព្រឹត្តទៅ​ដ៏​អធិកអធម នៅ​ភូមិ​កំពង់កែស ឃុំ ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្ត​កំពត​។​ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី ប្រតិភូ ជា​ថ្នាក់ដឹកនាំ ជួរ​រាជរដ្ឋាភិបាល ព្រមទាំង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​និង​អាជ្ញាធរ​ខេត្ត​ផងដែរ​។​

​លោក ជាវ  តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ធ្វើ​សន្ទរកថា​ស្វាគមន៍ ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​និង​គំនិត​ផ្ដួចផ្ដើម​
​របស់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ដែល​បាន​រៀបចំ​នូវ​កម្មវិធី ជា​ប្រពៃណី របស់​បងប្អូន​សាសនិក​ឥស្លាម​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ឡើង​ដោយ ទទួលបាន​លទ្ធផល​ជោគជ័យ ដែល​លទ្ធផល​ខាងលើនេះ គឺ​ផ្ដើមចេញ​ពី​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​ស្រប​
​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​យើង​។​

​លោក​ឧកញ៉ា សុះ កំរី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បានឲ្យដឹង​ថា​កម្មវិធី​នេះ ក្រោម​ប្រធានបទ “​ឥស្លាម និង​សីលធម៌​” ការ​សូត្រ និង​សូត្រ​ចាំមាត់​មាន​បេក្ខជន​បេ​ក្ខ​នារី​ចុះ​ឈ្មោះ​ចំនួន​៥៤​រូប ជា​តំណាង​មកពី​ខេត្ត​កណ្តាល កែប កំពង់ចាម កំពង់​ឆ្នាំ កំពង់ធំ កំពត កោះកុង ក្រចេះ តាកែវ ត្បូងឃ្មុំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រៃវែង រាជធានី​ភ្នំពេញ រតនគីរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង ឧត្តមានជ័យ ក្រុងព្រះសីហនុ និង កំពង់ស្ពឺ​។​

​មានប្រសាសន៍​សំណេះសំណាល​បិទ​កម្មវិធី​លោកជំទាវ​បណ្ឌិត ម៉ែន សំអន បាន​លើកឡើង​ថា​៖ ប្រមុខ​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់ គិតគូរ​ខ្ពស់​អំពី​សុខទុក្ខ​បងប្អូន សាសនិក​ខ្មែរឥស្លាម​យ៉ាងខ្លាំង ក្នុងនោះ​គិតគូរ​ធ្វើយ៉ាងណា​ឲ្យមាន​គ្រូបង្រៀន​, គ្រូបង្រៀន​ខាង​សាសនា​មាន​របប​ប្រាក់បៀវត្ស​ដូច​គ្រូបង្រៀន​របស់​រដ្ឋ​ដែរ​, គិតគូរ​តាំង​ពី​សម្លៀកបំពាក់ ការបណ្តុះបណ្តាល ការតែងតាំង​នៅ​ក្នុង​ជួរ​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ ទាំង​ថ្នាក់​ក្រោម​ជាតិ ក៏​ដូចជា​ថ្នាក់​ជាតិ​។​ពិសេស​ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត ក៏​តែងតែបាន​ខិតខំ​យ៉ាង​សកម្ម​បំផុត​ក្នុង ការរក្សា​សុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និង​ពង្រីក​ខឿន​សេដ្ឋកិច្ច​ជាតិ និង​ការធ្វើ​ឲ្យ​វឌ្ឍនភាពវ​ប្បធម៌ ប្រពៃណី ក៏​ដូច​ជា​ការ​បង្ក​នូវ​បរិយាកាស​យោគយល់ ចុះសម្រុង​គ្នា និង​ភាពសុខដុមរមនា រវាង​សាសនិក​នៃ​សាសនា​ទាំងឡាយ​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​កាន់ការ​អភិ​វឌ្សន៍​សង្គមជាតិ​។

​រាជរដ្ឋាភិបាល​តែង​ស្វាគមន៍​ជានិច្ច​នូវ​រាល់​សកម្មភាព​គ្រប់​សាសនា​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ដោយ​គោរព​ច្បាប់​ប្រទេសជាតិ​។​

លោកជំទាវ​បណ្ឌិ​ម៉ែន សំអន​ក៏​បាន​បន្ត​លើកឡើង​ទៀត​ថា​៖​សម្តេច​តេជោ តែងតែ​ថ្លែងអំណរគុណ​ដល់​សាសនិក​ឥស្លាម​នៅ​គ្រប់​ទី​កន្លែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បងប្អូន​សាសនិក​ឥស្លាម​តែង​បាន​ចូលរួម ធ្វើ​កិច្ចការ​យ៉ាងច្រើន ជូន​ដល់​សង្គមជាតិ បាន​ចូលរួម​ថែរក្សា​សុខ​សុវត្ថិភាព ពិសេស នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងនោះ​ក៏​បាន​នាំគ្នា​ទៅ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ឲ្យមាន​សម្លេង​សន្លឹកឆ្នោត​ខ្ពស់ នៅ​គ្រប់​មណ្ឌល គ្រប់​ខេត្ត​ដែល​បងប្អូន​ឥស្លាម​រស់នៅ ។​

​លោកជំទាវ​បាន​បន្ថែមថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​តែង​ផ្តល់​ភាពកក់ក្តៅ  អាណិត ស្រឡាញ់ ផ្តោត​ការយកចិត្តទុកដាក់ ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដូច​ពុទ្ធសាសនិក​ដ៏ទៃទៀត​ដែរ ពិសេស​ការផ្តល់​សិទ្ធិ​ជំនឿ​សាសនា ដោយ​សម្ដេច​តេ​ជោបាន​អនុ​ញ្ញា ជំរុញ និង​គាំទ្រ​ឲ្យ​បងប្អូន​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​របស់​ខ្លួន​ឲ្យបាន​គង់វង្ស និង​រីកចម្រើន​ថែម​ទៀត​។​

​លោកជំទាវ​ឧបនាយក​រ​ដន្ត្រី ក៏​បាន​បន្ត​លើកឡើង​ដែរ​ថា សាសនា​ណា​ក៏​ដូចជា​សាសនា​ណា​ដែរ ពិតជា​មិន​អាច​កាត់ផ្តាច់​ពី​សង្គម​ជាតិ​យើង​បានឡើយ​។ សាសនា​គឺជា​ការគ្រប់គ្រង​អារម្មណ៍​និង​ជំនឿ រីឯ​សង្គម​គឺជា​ការគ្រប់គ្រង​ជីវិត​និង​ការរស់នៅ​។​ត្រឹមតែ​ធម៌​អា​រ្យ សាសនា ទោះបី​ល្អឥតខ្ចោះ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់​ដែរ ប្រសិនបើ​មនុស្ស​ដែល​ដឹកនាំ​សង្គម​នោះ គ្មាន​សីលធម៌ និង​គុណធម៌​គ្រប់គ្រាន់​នោះ​ទេ​។

​លោកជំទាវ ក៏បាន​ផ្តល់​អនុសាសន៍​ផ្តាំផ្ញើ​ឲ្យ​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​គួរ​លើក​ឡើង និង​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​គោលការណ៍​គម្ពី​រ របស់​ខ្លួន​យកចិត្តទុកដាក់ និង​ផ្តល់​ការលើក​តម្តើង​សីលធម៌ ជាពិសេស​នៅក្នុង​សហគមន៍​សាសនិក​ឥស្លាម ដើម្បី​រស់​នៅ​ស្វែងរក​សុភមង្គល និង​វឌ្ឍនភាព​ក្នុង​ជីវិត​។

​ចំពោះ​គ្រូ​ខ្មែរឥស្លាម​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​គប្បី​តាំងខ្លួន​ជា​អ្នក​សាង​គំរូ​ដ៏​ល្អ មាន​សីលធម៌​ស្អាតស្អំ​នៅក្នុង​ការងារ ការអនុវត្ត ការអប់រំ ការផ្សព្វផ្សាយ ការធ្វើ​ជា​គំរូ​ល្អ​ដល់​សហគមន៍​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!