​ពិធី​សូត្រ​លើក​ទី​២៧​និង​ប្រឡង​ចាំមាត់​លើក​ទី​០១​គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នៃ​សាសនា​ឥស្លាម​នៅ​ខេត្ត​កំពត​

​កំពត ៖ លោក ហ៉ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ០២​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ មីនា ឆ្នាំ ២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សូត្រ​លើក​ទី​២៧​និង​ប្រឡង​ចាំមាត់​លើក​ទី​០១​គម្ពីរ​អាល់​គួរ​អានុល​ការីម ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នៃ​សាសនា​ឥស្លាម​។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង នៅ ភូមិ​កំពង់កែស ឃុំ ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​ខេត្ត​កំពត  មាន​រយៈពេល​ពីរ​ថ្ងៃ និង​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក លោកស្រី ប្រតិភូ ជា​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង ធម្មការ និង​សាសនា ព្រមទាំង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​និង​អាជ្ញាធរ​ខេត្ត​ផងដែរ​។​

​លោក ជាវ  តា​យ​អភិបាល​នៃ​គណៈ​អភិ​
​បាល​ខេត្ត​កំពត បាន​ធ្វើ​សន្ទរកថា​ស្វាគមន៍​ឲ្យដឹង​អំពី​សមិទ្ធផល​រីកច​ម្រើ​ន​ស្ទើរ​គ្រប់ វិស័យ​នៅ​ទូទាំង​ខេត្ត​កំពត​។ ពិសេស​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​មាន​លក្ខណៈ​ល្អប្រសើរ  ប្រជាពលរដ្ឋ មាន​ជំនឿ​ទុកចិត្ត​មក​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មាន​សិទ្ធិ​ប្រតិបត្តិ​ក្នុង​ជំនឿ​សាសនា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា​។​

​ដោយឡែក ក្នុង​នោះ​ផ្នែក​សាសនា​ឥស្លាម នៅ​ទូទាំង​ខេត្ត​កំពត មាន​សូ​រ៉ាវ​ឥស្លាម​ចំនួន ៣៦ និង​វិហារ​ចំនួន​៣៥ សម្រាប់​បងប្អូន​ខ្មែរ ឥស្លាម​គោរព​បូជា​តាម​ប្រពៃណី​របស់ខ្លួន​។​

​លោក សុះ មុះ​សិន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​អនុប្រធាន​គណៈកម្មកា​ពិ​ធី​សូត្រ ក៏​បានឲ្យ​ដឹង​នៅក្នុង​ពិធី​នេះ​ដែរ​ថា ពិធី​សូត្រ​គម្ពីរ​អាល់​គួរ​អានុល​កា​រីម​ថ្នាក់​ជាតិ​ទូទាំងប្រទេស គឺ​ពុំមែន​ទើបតែ​កើតមាន​នៅ​ពេល​នេះ​ទេ ការពិត​មាន​តាំងពី​សម័យ​ព្រះករុណា​ព្រះ​បរម​រតន​កោដិ នរោត្តម សីហនុ​មក​ម្លេះ​។​លោក​បាន​បន្តថា ក្រោយ​ពី​របប​ប៉ុល ពត​ដួលរលំ​រហូតដល់​ឆ្នាំ​១៩៩១​មក​ពិធី​សូត្រ​នេះ​ក៏​បាន​ចាប់ផ្ដើុម​រៀងរាល់​ឆ្នាំ​ក្រោម​ការរៀ​ប​ចំ​ដោយ​ក្រសួង​ធម្មការ និង​សាសនា ដោយ​សហការ​ជាមួយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ដោយ​បាន​ដាក់ចេញ​នូវ​ប្រធានបទ​ផ្សេងៗ​គ្នា​។ ដោយឡែក​នៅ​ពិធី​សូត្រ​លើក​ទី​២៧ និង​ប្រឡង​ចាំមាត់​លើក​ទី​១​ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ​” ឥស្លាម និង សីលធម៌​”​។​

​មានប្រសាសន៍​សំណេះសំណាល លោក​ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បាន​លើក​បញ្ជាក់​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ​ហ៊ុនសែន ជា​ប្រមុខ​ដឹកនាំ ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត បាន​នឹង​ខិតខំ​យ៉ាង​សកម្ម​បំផុត​ក្នុង ការរក្សា​សុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និង​ពង្រីក​ខឿន​សេដ្ឋកិច្ច​ជាតិ និង​ការធ្វើ​ឲ្យ​វឌ្ឍនភាពវ​ប្បធម៌ ប្រពៃណី ក៏​ដូច​ជា​ការ​បង្ក​នូវ​បរិយាកាស​យោគយល់ ចុះសម្រុង​គ្នា និង​ភាពសុខដុមរមនា រវាង​សាសនិក​នៃ​សាសនា​ទាំងឡាយ​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​កាន់​ការអភិវឌ្ឍ​សង្គមជាតិ​។  រាជរដ្ឋាភិបាល​តែង​ស្វាគមន៍​ជានិច្ច​នូវ​រាល់​សកម្មភាព​គ្រប់​សាសនា​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​ការអភិវឌ្ឍ​សង្គមជាតិ​ដោយ​គោរព​ច្បាប់រដ្ឋធម្មនុញ និង​ច្បាប់​ប្រទេស​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!