ឧកញ៉ា គង់ ក្រឹ​ង ជនជាតិ​ខ្មែរ​ឥស្លាម ត្រូវបាន​មនុស្ស​ភាគច្រើន​ចាត់ទុកថា ជា​ឧកញ៉ា​១​រូប ដែល​លេចធ្លោ​ក្នុងការ​ ​ងារ​មនុស្សធម៌​នៅ​ភាគ​ឦសាន​

ឧកញ៉ា គង់ ក្រឹ​ង និង​លោក ជំទាវ ម៉ាន សា​រ៉ស់ ត្រូវបាន​មនុស្ស​ភាគច្រើន​ចាត់ទុកថា មាន​ភាព​លេចធ្លោ ក្នុង​កិច្ច​ការងារ​មនុស្សធម៌ យ៉ាង​សាមញ្ញ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook កោតសរសើរ​មិន​ដាច់​ពី​មាត់​។

​ឧកញ៉ា គង់ ក្រឹ​ង និង លោក ជុំទាវ ត្រូវបាន​គេ​មើលឃើញថា លោក​បាន​ចែករំលែក​ទាំង​ចំណេះដឹង ទាំង​ជំនាញ ដល់​សង្គម​វិញ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រាប់សែន​ដុល្លារ​។ លោក​ឧកញ៉ា​បាន​ចាត់ទុក ការ​ធ្វើ​បុណ្យ ធ្វើ​ទាន ការចែករំលែក​ដល់​សង្គម​ជា​សន្ដាន​ចិត្ត​សប្បុរស​ធម៌មាន​នៅ​ក្នុង​អារម្មណ៍​បេះដូង​របស់​លោក​ឧកញ៉ា និង​លោកជុំទាវ​។ លោក​លើក​ឡើង​យ៉ាង​ខ្លី​ថា យើង​ធ្វើ​ល្អ ជួប​តែ​សំណាងល្អ​។

​លោក​បាន​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ធ្វើ​កិច្ចការងារ​នេះ​ដោយ​ទទួល​បាន​ការ​តបស្នង​មកវិញ នូវ​ការគោរព​ស្រលាញ់​ពី​មជ្ឈដ្ឋាន​ទូទៅ​។​

​សកម្មភាព​មនុស្សធម៌​ស្ទើរ​រាប់​មិន​អស់ ដែល​លោក​ឧកញ៉ា​តែង​ជួយ​ដល់​ទុរគតជន ជន​គ្មាន​ផ្ទះសម្បែង កសាង​ព្រះវិហ៊ារ និង​សាលារៀន​ជាដើម​។​ល​។ លោក​ឧកញ៉ា គង់ ក្រឹង​គឺជា​សប្បុរសជន ជនជាតិ​ខ្មែរ​ឥស្លាម ឈានមុខ​១​រូប ដែល​ជួយ​ឧបត្ថម្ភ​ដល់​អ្នកសារព័ត៌មាន​ក្នុងស្រុក ជាច្រើន​អង្គភាព​ផងដែរ​។

​សូម​បញ្ចាក់​ថា លោក ឧកញ៉ា​គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន សា​រ៉ស់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ ទទួលស្គាល់ថា ជា​អ្នក​មាន​ចិត្តបុណ្យ ចូលចិត្ត​ដើរ​ធ្វើបុណ្យ​ដាក់​ទាន ចំពោះ​អ្នកក្រីក្រ​ជួប​ភាពខ្វះខាត និង​ជួយ​សង្គម​ជាតិ ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចការ​ជាច្រើន​ទៀត ជូន​ចំពោះ​ជាតិ​មាតុភូមិ​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!