សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សម្រេច​បញ្ជូន​ជនសង្ស័យ​ជនជាតិ​អាមេរិកាំង ដែល​អារ​.​ក សម្លាប់​ស្ត្រី​បុគ្គលិក​ម៉ាស្សា ទៅ​តុលាការ​នៅ​រសៀល​នេះហើយ​

កែប ៖ ជនសង្ស័យ​ជា​ជនជាតិ​អាមេរិកាំង ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម អារ​.​ក សម្លាប់​ស្ត្រី​ជា​បុគ្គលិក​ម៉ាស្សា ស្ថិត​ក្នុង​ហាង លីដា ខ្មែរ​ម៉ាស្សា ចំណុច​ផ្សារ​ក្តាម ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​យប់ ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នោះ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សម្រេច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី​០២​ខែ​មីនា ឆ្នាំ​២០១៨​នេះហើយ​។​

​លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប បានឲ្យដឹងថា ជនសង្ស័យ​ជា​ជនជាតិ​អាមេរិកកាំង​រូបនេះ ឈ្មោះ​SANCHEZ SHAWN DANIEL​ភេទ​ប្រុស ឆ្នាំ​កំណើត ថ្ងៃទី​15​ខែ​មីនា ឆ្នាំ​1993 កាន់​លិខិតឆ្លងដែន​លេខ 546310853​។​លោកស្នងការ​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​ពី​ប្រមាញ់​រុករក​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន​យក​មក​សាកសួរ​ជនសង្ស័យ​នេះ​មិនទាន់​ឆ្លើយ​សារភាព​នៅ​ឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដាក់បន្ទុក​រួចទៅហើយ ដោយសារ​ជនសង្ស័យ​មាន​ស្លាកស្នាម​ក្រចកដៃ​ស្ត្រី​រងគ្រោះ​ខ្ញាំ​នៅ​លើ​ផ្ទៃមុខ​និង​ក​ជាដើម​។​ម្យ៉ាង​ទៀត​សមត្ថកិច្ច​ក៏​បាន​រកឃើញ​ភស្តុតាង​ជាច្រើន​ទៀត​ដែល​ជនសង្ស័យ​ជា​ជនជាតិ​អាមេរិកាំង​នេះ​លាក់​ទុក​ដូចជា​កូន​កាំបិតកៃ ខោ​ប្រឡាក់​សុទ្ធ​តែ​ឈាម ព្រមទាំង​វត្ថុតាង​ជាច្រើន​និង​ការចង្អុលបង្ហាញ​ពី​សាក្សី​មួយចំនួនទៀត​។​

​សូម​រំឭកថា ៖ កាលពី​យប់ ថ្ងៃទី​២៧​ខែ​កម្ភៈ ឆ្នាំ​២០១៨ មាន​ការភ្ញាក់ផ្អើល​ដ៏​កក្រើក ខណៈ​ស្ត្រី​ជា​បុគ្គលិក​ក្នុង​ហាង​ម៉ាស្សា យីហោ លីដា ខ្មែរ​ម៉ាស្សា ស្ថិត​ចំណុច​ផ្សារ​ក្តាម ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ឈ្មោះ ឡុច សុខ​គៀង ភេទ​ស្រី​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សំបួរ ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន ឃាតករ អារ​.​ក សម្លាប់ យ៉ាង​ព្រៃផ្សៃ​ក្នុង​ថ្លុកឈាម​។​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​កើតឡើង​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​តាម​ជំនាញ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ជនជាតិ​អាមេរិកាំង​ខាងលើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ឆ្បាំ​២០១៨ រួច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​តែម្តង​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!