វេទិកា​សន្ទនា​រវាង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ជាមួយ​អង្គការ សមាគម សហជីព​និង​សហគមន៍ នៅ​ខេត្ត​កំពត​

កំពត ៖ នៅ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​០១​ខែ​មីនា​ឆ្នាំ​២០១៨ អគ្គលេខាធិការដ្ឋាន​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ហៅថា​(​វ​.​ស​.​ស​)​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ធ្វើ​អង្គ​វេទិកា​សន្ទនា​រវាង​អង្គការ សមាគម សហជីព​និង​សហគមន៍​ក្នុង​ខេត្ត​សរុប​ជាង​២០០​នាក់​។

​វេទិកា​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​ក្រុង ស្រុក​និង​មន្ទីរ​-​អង្គភាព​ជំនាញ ជុំវិញ​ខេត្ត​ផងដែរ​។​

​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​(​វ​.​ស​.​ស​) បាន​បញ្ជាក់​ឲ្យដឹងថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​បេសកកម្ម​ធ្វើឡើង​នាពេលនេះ​គឺ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​១៣ ខែ​កម្ភៈ ២០១៨​របស់​រាជរដ្ឋាភិបាល ដែល​ស្រប​តាម​គោល​ការណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ចុះ​ធ្វើ​ជា​វេទិកា សន្ទនា ជួប​សំណេះសំណាល​ជាមួយ​បណ្ដា អង្គការ សមាគម សហជីព​និង​សហគមន៍ នានា នៅ​ទូទាំង ២៥​រាជធានី ខេត្ត ក្នុង​គោលបំណង​ស្វែងយល់​ពី​សភាពការណ៍​ជាក់ស្ដែង​បច្ចុប្បន្នភាព​របស់​វិស័យ​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន​។ លោក កឹម​រ័ត្ន វិសិដ្ឋ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា (​វ​.​ស​.​ស​)​គឺ​ក្នុងនាម ជា​អ្នកសម្របសម្រួល នៅក្នុង​កិច្ចការ​ ​សង្គម​ស៊ីវិល ជួយ​ដល់​រាជរដ្ឋាភិបាល ដើម្បី​បង្កើតឲ្យមាន​ភាពស្និទ្ធស្នា​ល​រវាង​អង្គការសង្គ​ម​ស៊ីវិល ជាមួយ​ ​សង្គម​ស៊ីវិល និង​រវាង​រាជរដ្ឋាភិបាល ដើម្បី​ស្ដាប់​ពី​បញ្ហា​ប្រឈម​ឬក៏​ជា​សំណូមពរ​ឬ​របៀបវារៈ​នៃ​ការងារ​ឲ្យមាន​ភាព​សហការ​ជិតស្និទ្ធ​រវាង​ភាគី​ដែល​មាន​តួអង្គ​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម ពោល​គឺ​រាជរដ្ឋាភិបាល វិស័យ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។ ដូច្នេះ​វិស័យ​សង្គម​ស៊ីវិល​ត្រូវ​បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ដើម្បី​រួមចំណែក​ជាមួយគ្នា ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ ពិសេស​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​មាន​តម្រូវការ​ចាំបាច់​ជាក់ស្ដែង​។​

​មាន​មតិ​នៅ​ក្នុង​អង្គ​វេទិកា​នេះ​ដែរ​លោក ជី​ង ផល្លា​អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានចាត់ទុក​អង្គ​វេទិកា​នាពេលនេះ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​ជា​ឱកាស​នៃ​ការចូលរួម​របស់​បណ្ដា​អង្គការ សមាគម​សហជីព​និង​សហគមន៍ ដើម្បី​អាច​លើកឡើង​នូវ​សំណូមពរ ឬ​ការ​ព្រួយ​ ​បារម្ភ​អ្វិី​ពី​បញ្ហា​ប្រឈមឬ​ពីការងារ​របស់​ពួកគាត់ និង​អាច​បាន​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក ជាមួយ​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ដែល​បម្រើឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ឬក៏​អាច​បញ្ចៀស​បាន​បញ្ហា​ដែល​មិន​គួរ​កើតឡើង​។​លោក ជី​ង ផល្លា រំពឹងថា ត​ទៅ​មុខ​ទៀត អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ នឹង​យល់​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្វអភិវឌ្ឍ​សង្គមជាតិ ព្រមទាំង​របៀបរបប​ការងារ​នឹង​កាន់តែ​ស៊ីសង្វាក់​ជិតស្និទ​ជាមួយ​គ្នា​និង​មាន​ភាព​រលូត​ប្រសិទ្ធភាព​កាន់តែ​ប្រសើរឡើង​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!