លោក​ឧកញ៉ា លឹម ហេង ជា​ថៅកែ​កាស៊ីណូ​កំពុងតែ​ល្បីល្បាញ​នៅ​មុខ​ជំនួញ​ឈើ​ប្រណីត​ដឹក យ៉ាងសកម្ម ស្ទើរ​រាងរាល់ថ្ងៃ

ខេត្ត​ឧត្តរមានជ័យ : មាន​សេចក្ដី រាយការណ៍៍​មក​ថា មាន​រថយន្ដ​បែន របស់​លោក​ឧកញ៉ា​លឹម ហេង បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត គ្រប់​ប្រភេទ ដឹក​យ៉ាង​សកម្ម ស្ទើរ​រាងរាល់ថ្ងៃ ដោយ លោក​ឧកញ៉ា លឹម ហេង  បាន​ប្រើប្រាស់​មេការ​ម្នាក់​មាន​រហ្ស័​នាម​ឈ្មោះ ប៉េ​ពី ជា​អ្នកដើរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន នៅក្នុង​ខេត្ត​ឧត្តរមានជ័យ អោយ​ពួកគាត់​អា​ឈើ​លក់​មកអោយ​ខ្លួន និង​ដឹក​បន្ដរ​យក​ទៅ​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​មួយកន្លែង ទល់មុខ​ការ​ស៊ីណូ នៅជាប់​ច្រកទ្វា​អន្តរជាតិ​ជាំ​សា​ង៉ាំ ភូមិ​ជាំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភះ ឆ្នាំ​២០១៨ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បានអោយដឹងថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស ឈើ​របស់​លោក​ឧកញ៉ា​លឹម ហេង ភាគច្រើន​ជា​ប្រភេទ​ឈើ ធ្នង់ សុក្រ​ម  ផ្ចឹក ដែល​សុទ្ធសឹង​ជា​ឈើប្រណិត និង​ឈើ​លេខ​១ ។ ពួក​គាត់​បន្ដ​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​លោក​ឧកញ៉ា លឹម ហេង បាន​ធ្វើ​ការដឹក ជញ្ជូន​យ៉ាង​គឃ្លើន​ទាំង​កណ្ដាល​ថ្ងៃ​តែម្ដង ដោយ​គ្មាន​អាជ្ញាធរ មាន​សមត្ថកិច្ច និង​សមត្ថកិច្ច​ជំនាញ ណា​ម្នាក់ ធ្វើការ​ទប់ស្កាត់​រឺក៍ធ្វើការ​បង្ក្រាប​នោះឡើយ ។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ប្រហែលជា​បាន​ទទួល​លាភសក្ការះ​ជាថ្នូ​មិន បង្ក្រាប​។ ប្រភព​បានឲ្យដឹង​ថា​ស្ថាបណ្ណ័ ពាក់​ពន្ធ័​ត្រូវដង​ត្រូវផ្លែ រឺ​ក៍និង​ខ្លាច​អំណាច​របស់​លោក ឧកញ៉ា​លឹម ហេង នោះទេ ។​

​ប្រភព​បាន​បង្ហើប​អោយដឹងថា សព្វថ្ងៃនេះ មាន​ស្ថាបណ្ណ័​ពាក់ពន្ធ័​ជាច្រើន នៅក្នុង​ស្រុក​អន្លង់វែង បាននាំគ្នា​ទៅ​បើក​ប្រាក់​ពី​ឈ្មួញ​ឈើ ពី​មេការ របស់​លោក​ឧកញ៉ា លឹម ហេង នៅ​ក្នុង​កាស៊ីណូ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្ទើ​រាងរាល់ថ្ងៃ និង​រាងរាល់​ដើមខែ​។​ដោយ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ឈើ របស់​លោក​ឧកញ៉ា​រូបនេះ បាន​ប្រព្រឹត្ត​ធ្វើ ឡើង ជាច្រើន​ឆ្នាំ​មកហើយ ។ ដោយ​មេការ​លោក​ឧកញ៉ា ម្នាក់​បាន​អះអាង​ថា យក​ទៅ​ប្រើប្រាស់​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​ការ​ស៊ីណូ​។​

​លោក​គង់​សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អន្លង់វែង លោក​ឆ្លើយ​ថា អត់​ដឹង​ទេ ដោយឡែក លោក​អ៊ឹម សា​វ រិទ្ធ នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ លោក ថា​ក្រែង​យក​ទៅ​អភិវឌ្ឍ​នៅ​លើ​ការ​ស៊ីណូ តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ទិន​នយ័​ច្បាស់លាស់ អំពី​ការប្រើប្រាស់​ឈើ វាយ​តំលៃ​ប្រមូល​ថវិកា ចូល​រដ្ឋ​នោះ​ទេ ដែល​ឈើ​រាប់ពាន់​រាប់​ម៉ឺន​ម៉ែត្រគូប​ប្រើប្រាស់​ដោយ​គ្មាន​ចំណូល​ចូល​រដ្ឋ​សូម្បី​មួយ​រៀល​។​ទាក់ទិន​ព័ត៏មា​នខាង​លើ​អ្នក​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការពន្យល់​ពី​រ​ខាង​មេការ​លោក​ឧកញ៉ា បាន​នោះ​ទេ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!