ប្រជុំ​បូកសរុប​ការងារ​យោធា​ប្រចាំ ឆ្នាំ​២០១៧ និង​ផែនការ​សកម្មភាព​ការងារ​យោធា​ឆ្នាំ​២០១៨ របស់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កែប​

​កែប ៖ នៅ​ព្រឹក​ថ្ងៃ​១៣​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៧  ប្រតិ​ប​តិ្ត​ការ​សឹក​រង​កែប បាន​ធ្វើ​កិច្ចប្រជុំ​បូក​សរុប​ការងារ​យោធា​ប្រចាំឆ្នាំ​២០១៧ និង​ផែនការ​សកម្មភាព​ការងារ​យោធា ឆ្នាំ​២០១៨​របស់ខ្លួន ក្រោម​វត្តមាន លោក​ឧត្តមសេនីយ៍ទោ គង់ ប៊ុនថន មេបញ្ជាការរង នាយសេនាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មេ​បញ្ជារ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​៣ និង​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ឈឹម ខ្មៅ មេបញ្ជាការ ប្រតិ​ប​តិ្ត​សឹក​រង និង​ថ្នាក់ដឹកនាំ​ក្នុង​អង្គភាព ព្រមទាំង​នាយ នាយទាហាន​នៃ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ទាំងមូល​។​

​បន្ទាប់​ពី លោក​ឧត្តមសេនីយ៍ត្រី ឈឹម ខ្មៅ មេបញ្ជាការ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កែប បាន​អាន​របាយការណ៍ ស្តី​ពី​វឌ្ឍនភាព និង​លទ្ធផល ដែល​អង្គភាព​អនុវត្ត​បាន​កន្លងមក​នោះ​។ លោក សោម ពិសិដ្ឋ ក៏បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​យើង នឹង​រៀបចំ​ដំណើរការ​បោះឆ្នោត​សកល ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ ។ បណ្តា​គណបក្ស​នយោបាយ​ទាំងអស់​នឹង​ចូល​រូ​ម​បោះឆ្នោត ដើម្បី​ប្រកួតប្រជែង​ក្នុង​តំណែង​រដ្ឋសភា ដែល​កើតចេញ​ពី​សម្លេងគាំទ្ររ​បស់​ប្រជាពលរដ្ឋ និង​ស្តែង​ឲ្យឃើញ​ច្បាស់​ពី​លទ្ធិប្រជាធិបតេយ្យ ដ៏​ពេញលេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រីឯ​អតីត​ពួក​ប្រឆាំង​មួយចំនួន​ដែល​រ់ត់​ទៅ​សហការ​ជាមួយ​ពួក​ប្រតិកិរិយា​ក្រៅប្រទេស ដើម្បី​បន្ត​សកម្មភាព​ឃោសនា​ញុះញង់​ឲ្យ​អន្តរជាតិ ដាក់​សម្ពាធ​នយោបាយ និង​សេដ្ឋកិច្ច​មកលើ​កម្ពុជា​។​លោក​បាន​បញ្ជាក់ទៀតថា ទោះជា​យ៉ាងណា យើង​បន្ត​ការពារ​ឲ្យបាន​ជា​ដាច់ខាត នូវ​ច្បាប់​រដ្ឋធម្មនុញ ការពារ​បាវចនា ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ថែរក្សា​សន្តិភាព​ឲ្យបាន​ដាច់ខា​ត ព្រមទាំង​អនុវត្ត​ឲ្យបាន​តាម​គោលនយោបា​យយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​អាណ​តិ្ត​ទី​៥-៦​បន្តទៀត​។​

​មានមតិ​សំណេះសំណាល លោក​ឧត្តមសេនីយ៍ទោ គង់ ប៊ុនថន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​យើង​ទទួលបាន​សុខ សន្តិភាព ពេញបរិបូរណ៍ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខមាលភាព មាន​ជីវភាព​ធូរធារ មាន​ផ្ទះសំបែង​រស់នៅ​យ៉ាង​សមរម្យ ហើយ​ប្រាក់​បៀ​វត្យរ​បស់​មន្ត្រីរាជកា​រ មន្ត្រី​កងកម្លាំង​ក៏​ត្រូងបាន​ដំឡើង​ជា​បន្ត​បន្ទាប់ផង​ដែរ នេះ​គឺ​ដោយសារ​ប្រទេស​យើង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។​លោក​ឧត្តមសេនីយ៍ទោ បាន​បន្តថា ថ្វី​ត្បិត​ប្រទេស​យើង​មាន​សន្តិភាព​បែប​នេះ​ក្តី តែ​យើង​ត្រូវតែ​បន្ត​គ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ជានិច្ច ដោយ​ត្រៀម​អន្តរាគមន៍​តាម​បទបញ្ជា ពិសេស​ការគ្រប់គ្រង​ខ្លួនឯង​ឲ្យបាន​ល្អ ដូច​ជា​កិច្ចការ​ផ្ទៃក្នុង​នៃ​ជួរ​អង្គភាព​ជាដើម​គឺ​ត្រូវតែ​អប់រំ​ផ្នែក​ចិត្តសាស្ត្រ​ដល់​នាយ នាយទាហាន​ឲ្យបាន​យល់​ច្បាស់​នូវ​អានុភាព​របស់​វា ព្រោះថា សង្គ្រាម​ចិត្តសាស្ត្រ មាន​កម្លាំង​និង​អានុភាព​ខ្លាំង​ជាង​សង្គ្រាម​ប្រើ​ដោយ​អាវុធ​ទៅទៀត​។​ខណៈនោះ លោក​ឧត្តមសេនីយ៍ទោ បាន​ដាស់តឿន​ដល់​មន្ត្រី​កងកម្លាំង​ទាំងអស់ ត្រូវតែ​មាន​វិធានការ​ឲ្យបាន​ហ្មត់ចត់​រាល់​ឧបាយក​ល​បដិវត្តន៍​ពណ៌​ដែល​ជា​មហិច្ចតា​របស់​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច ដែល​តែងតែ​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ។ លោក​ថា កងកម្លាំង​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពង្រឹងសមត្ថភាព វិធានការ​ច្បាប់ វិធានការ​កម្លាំង​ឲ្យបាន​រឹងមាំ ព្រោះ​អ្វីៗ​យើង​មាន​គ្រប់សព្វ​អស់ហើយ​ដែល​អាច​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​ទាំងឡាយ​បាន​ដោយ​គ្មាន​បារម្ភ​ឡើយ​។​ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ត្រូវ​មាន​គុណធម៌ សីលធម៌ សុជីវធម៌​ក្នុង​ការរស់នៅ ជា​មន្ត្រី​សមត្ថកិច្ច​កើតចេញ​ពី​ប្រជ​ជន និង​ដឹង​ទុក្ខ​ធុរៈ​របស់​ប្រជាជន​គ្រប់​កាលៈទេសៈ​។​

​ចុងបញ្ចប់​កម្មវិធី គណៈអធិបតី ក៏​បាន​ពាំនាំ​នូវ​ថវិកា​មួយចំនួន និង​ប្រគល់​កុំព្យូទ័រ​ចំនួន​ពីរ​គ្រឿង ដល់​អង្គភាព អង្គភាព ប្រតិ​ប​តិ្ត​ការសឹក​រងកែ​បផងដែ​រ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 7844 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!