​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់​ពន្ឋ័ក​រ​ណី​សេព​គ្រឿងញៀន​

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯ​កធិន ស៊ិន​ដេត អធិការ​នគ​បាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៥​នាក់​ពាក់​ព​ន្ឋ័ទៅ​នឹង​ករណី​សេព​គ្រឿងញៀន ។​

​សូម​ជំរាប​ដែរ​ថា ការចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​បាន​ធ្វើឡើង​កាលពី​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១២​ខែ​កុម្ភះ​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ទុកចោល ស្ថិតនៅក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​ពី​ទីតាំង​និង​ខ្លាចរអា​រាល់​ទង្វើ​របស់​ក្មេង​ដែល​ញៀន​ថ្នាំ​ទាំង​នេះ ក្រោយពី​ទទួលបាន​ព័ត៌មាន​ច្បាស់​ភ្លាម​កម្លាំង​សមត្ថកិច្ច​ប​បានធ្វើការ​ហ៊ុម​ព័ន្ធ​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​សមត្ថកិច្ច​បន្តថា​៖ ជនសង្ស័យ​ទាំង​៥​នាក់​រួមមាន​៖​ទី​១. ឈ្មោះ ស៊ុន វ៉ាន់​ស៊ីម ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន​។​ទី​២.​ឈ្មោះ​សឿន គឹម​ស៊ា​ង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ទី​៣.​ឈ្មោះ​សេង សុខ​គា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន​។​ទី​៤.​អ៊ុន ឌឿ​ម ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​អូស​រទេះ​។​ទី​៥.​ឈ្មោះ ចាន់ វាសនា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​ប៉ោយប៉ែ​ត​ផា​លេស ទាំង​៥​នាក់​រស់នៅ​រស់​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​ជា​លទ្ធផល​ឃើញ​(​វិជ្ជមាន​)​ពោល​គឺ​ទាំង​៥​នាក់​ជាប់​សារធាតុ​ញៀន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​កម្លាំង​សមត្ថកិច្ច​បំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.