ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត​កែប សហ​ការឃាត់​រថយន្ត​តូច ធំ បាន​ចំនួន​៧៦​គ្រឿង​

កែប ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត​កែប ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស បាន​បើក​យុទ្ធនាការ​ដាក់​គោលដៅ ឃាត់​រថយន្ត​ធំ តូច បាន​ចំនួន​៧៦​គ្រឿង ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣៣​។​

​ទាក់ទិន​នឹង​យុទ្ធនាការ​ខាងលើ មន្ត្រី​ជំនាញ​បានឲ្យដឹងថា គិត​ចាប់ពី​ម៉ោង​០០​នាទី​យប់ ថ្ងៃទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៨ មកទល់​នឹង​ព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ កម្លាំង​ជំនាញ​បាន​ឃាត់​រថយន្ត​ខ្នាត​ធំ និង​តូច បាន​ចំនួន​៧៦​គ្រឿង ក្នុងនោះ​មាន​ចំនួន​០៣​គ្រឿង​ជា​ប្រភេទ​រថយន្ត​ទួរីស ដែល​មាន​កែ​ទ្រង់ទ្រាយ​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវបាន​កែសម្រួល​ឡើងវិញ​។​ក្រុមការងារ​ដដែល​បាន​បញ្ជាក់ទៀតថា យុទ្ធនាការ​ដ៏​ក្តៅគគុក​នេះ ត្រូវបាន​អនុវត្ត​ទាំង​យប់​ទាំង​ថ្ងៃ តាម​ប្រសាសន៍​ណែនាំ​របស់​លោក​អភិបាលខេត្ត​កែប និង​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​រក្សា​គុណភាព​ស្ពាន​ថ្នល់ ព្រមទាំង​សុវត្ថិភាព​អ្នកដំណើរ​ផងដែរ​។​ក្រុម​ការងារ​បាន​បន្ត​ទៀតថា ការអនុវត្ត​ខាងលើនេះ កម្លាំង​បានដាក់​គោលដៅ​ចំនួន​ពីរ​កន្លែង គឺ​ចំណុច​ខាងកើត​ផ្សារ​ដំណាក់​ចង្អើរ និង​ចំណុច​ខាងលិច​រង្វង់​មូល​សេះស នៃ​ភូមិសាស្ត្រ​ទឹកដី​ក្រុងកែប តាម​ដង​ផ្លូវជាតិ​លេខ​៣៣​។​ជា​លទ្ធផល​ចាប់ពី​រាត្រី​ថ្ងៃ​ទី​០៩​រហូតមកដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១២​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត បាន​ឃាត់​រថយន្ត​ខ្នាត​ធំ និង​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ចំនួន​៧៦​គ្រឿង ដោយ​ក្នុង​នោះ​មាន​ប្រភេទ​រថយន្ត​ទួរីស​៣​គ្រឿង​ដែល​កែច្នៃ​ខុសពី​ទម្រង់ លក្ខណៈ បច្ចេកទេស ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​កាត់​និង​ដោះ​សម្ភារៈ​ទាំងនោះ​ចេញ ទើប​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ទៅ​បាន​។​

​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ផង​ដែរ​ថា  កិច្ចការ​នេះ​ក្រុមការងារ​នឹង​បន្ត​អនុវត្ត​ដើម្បី​លុបបំបាត់ឲ្យអ​ស់​នូវ​រូបភាព​បែប​អវិ​ជ្ជមាន​ទាំងឡាយ តាម​គោលការណ៍​របស់​លោក​អភិបាលខេត្ត និង​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 5795 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.