លោក សាន ច​យ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ កាប់បំផ្លាញ​ព្រៃ​ឈើ​នៅ​លំផាត់​ចិញ្ចឹម​សមត្ថកិច្ច​ខេត្ត​រតនគិរី​និង​មន្ត្រី​ពាក់ព័ន្ធ​

ខេត្ត​រតនគិរី ៖ សកម្មភាព កាប់​ព្រៃឈើ​នៅ​តំបន់​ព្រៃ សហគមន៍​អូរ​ល្វា​ក់ ស្ថិតនៅ ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ងាយ និង​វិនាស​ហិនហោច  នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ខណៈ មេ​ឈ្មួញ សាន ច​យ បាន​ដឹក ឈើ​ប្រភេទ​ជា​ឡាំង​ជ្រុង​យក   មក​ដាក់​ក្នុង​ចំការ​ដូងប្រេង ក្រុមហ៊ុន​ដូនពេញ​រួច​ស្ទួច​ដាក់​ឡាន្វ​១​ដឹក​បន្ត​ឆ្លងទៅ​វៀតណាម ។

​មេ​ឈ្មួញ​រូបនេះ បាន​កាប់ ឈើ និង​ដឹកជញ្ជូន​ឈើ​ខុស ច្បាប់​ចេញពី​តំបន់​ព្រៃ​សហគមន៍​អូរ​ល្វា​ក់ជាប់​ព្រំប្រទល់ ស្រុក​លំផាត់ ខេត្តរតនគិរី​និង ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គិរី កំពុង​ក្លាយ​រង់​ការរិះគន់ គ្រប់​មជ្ឈដ្ឋាន​នានា ។

​ដោយហេតុ​ថា ក្នុង​រយៈ ពេល​ប្រមាណ​១​ខែ​កន្លង​ទៅ នេះ​មេ​ឈ្មួញ សាន ច​យ បាន កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ព្រៃ​សហគមន៍​អូរ ល្វាក់​យក​ទៅ​ស្តុក​ទុក​ក្នុង​ចម្ការ ដូងប្រេង​ដី​ក្រុមហ៊ុន​សម្បទាន សេដ្ឋកិច្ច​ដូនពេញ​ហើយ​បន្ទាប់ មក​ដឹកជញ្ជូន​ចេញ​ទៅ​វៀត ណា​មយ៉ាង​រលូន ។

​លោក កែប កត់ នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតន គិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ត្រូវ​ម​ជ្ឈ ដ្ឋា​ន​នានា​រិះគន់ថា គិតតែ​ពី រឿង​ផលប្រយោជន៍​ហើយ បណ្តោយ​ឱ្យ​ឈ្មួញ​បំផ្លាញ ព្រៃឈើ​យ៉ាង​មហន្តរាយ ខណៈ​មាន​ការលើកឡើង​ថា ជា​ប្រភព​សេដ្ឋកិច្ច​របស់​សមត្ថ កិច្ច ។ ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ តំបន់​អូរ​ល្វា​ក់ជាប់​ព្រំប្រទល់ រវាង​ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ព្រៃ សហគមន៍​ក្នុង​មូលដ្ឋាន​ពួកគាត់ កំពុង​ត្រូវបាន​មេ​ឈ្មួញ សាន ច​យ បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​មិន​ឃើញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ចាត់វិធានកា​រទប់ ស្កាត់​នោះទេ ។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា ទាល់តែ​មាន​ការ​ឃុបឃិត​ជា ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ទើប​មេ​ឈ្មួញ សាន ច​យ អាច​កាប់​ឈើ​និង ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ ចំណុះ​រាប់សិប​តោន ចេញពី តំបន់​អូរ​ល្វា​ក់ ឆ្លងកាត់​ស្រុក លំផាត់ ក្រុង​បាន​លុង តាមផ្លូវ ជាតិ​លេខ​៧៨​ចេញ​ទៅ​វៀត ណា​ម​តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ​យ៉ាង​រលូន ។

​ប្រជា​សហគមន៍​ការពារ ព្រៃឈើ​នៅ​តំបន់​អូរ​ល្វា​ក់បាន ឱ្យដឹងថា មួយ​រយៈពេល​កន្លង ទៅនេះ មេ​ឈ្មួញ សាន ច​យ បាន​ប្រមូល​កម្មករ​និង​ពលរដ្ឋ ក្នុង​មូលដ្ឋាន​ឱ្យ​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ សហគមន៍​ដោយ​ប្រើប្រាស់ រថយន្ត​ប្រភេទ​វ៉េ​អង ដែល មាន​ចំណុះ​រាប់សិប​ម៉ែត្រគូប ឬ​រាប់​សិប​តោន ។

​ប្រជា​សហគមន៍​ការពារ ព្រៃឈើ​បាន​លើកឡើង​ថា មេ​ឈ្មួញ សាន ច​យ ចេះ​បែង ចែក​ផលប្រយោជន៍​ដល់​មន្ត្រី ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​ល្វា​ក់​យ៉ាង​រលូន​ហើយ​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​ក៏​ដូច ជា​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី សុទ្ធ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ទទួលបាន​លាភសក្ការៈ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ មូលដ្ឋាន​ក្នុង​ស្រុក​លំផាត់​បាន ឱ្យដឹងថា មួយ​ផ្នែក​នៃ​ឈើ ដែល​មេ​ឈ្មួញ សាន ច​យ ចូល​កាប់​និង​ប្រមូល​ទិញ​ក្នុង ព្រៃ​សហគមន៍​អូរ​ល្វាក់​ត្រូវ បាន​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក នៅក្នុង​ចម្ការ​ដូងប្រេង​របស់ ក្រុមហ៊ុន​ដូនពេញ នៅពេល ប្រមូល​បាន​ច្រើន​ទើប​មេ​ឈ្មួញ សាន ច​យ ប្រើប្រាស់​រថយន្ត ប្រភេទ​វ៉េ​អង​ចំណុះ​រាប់សិប ម៉ែត្រគូប​ដឹក​ចេញពី​ចម្ការ​ដូង ប្រេង​ក្រុមហ៊ុន​ដូនពេញ​ឆ្ពោះ ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង រលូន​ដោយ​គ្មាន​សមត្ថកិច្ច ណា​ប៉ះពាល់​ឡើយ ។ សូម្បី តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ ឈើ​ដែល​កំពុង​ឈរជើង​នៅ ក្នុង​ខេត្ត​រតនគិរី ក៏​មិន​ហ៊ាន ប៉ះពាល់​មេ​ឈ្មួញ សាន ច​យ ដែល​កំពុង​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​អូរ​ល្វាក់​ឱ្យ​វិនាស សាបសូន្យ​ជាក់​ជាពុំខាន ៕

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!