អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយនឹង​មន្ទីរ​សាធារណការ​រាជធានី បើក​យុទ្ធនាការ ឃាត់​រថយន្ត​ធុន​ធ្ងន់​លើស​ចំណុះ និង រថយន្ត​កែឆ្នៃ​ទ្រុង​ខុស​បច្ចេកទេស​

ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សារ​ធា​រណការ​រាជធានី​ភ្នំពេញ រួមជាមួយ កម្លាំង​អធិការនគរបាល​ខណ្ឌ បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខណ្ឌ និង កម្លាំង​ប្រជា​ការពារ​ខណ្ឌ អញ្ជើញដឹក​នាំ និង ចុះ​សម្រួល​ចរាច​រណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ឆ្លងកាត់​រង្វង់​មូល​គួច​កាណុង និង ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា និង បេ​ី​ក​យុទ្ធនាការ ឃាត់​រថយន្ត​ធុន​ធ្ងង់​លើស​ចំណុះ និង រថយន្ត​កែឆ្នៃ​ទ្រុង​ខុស​បច្ចេកទេស ចាប់ពី​ម៉ោង​៦​ល្ងាច រហូតដល់​ម៉ោង​៦​នាទី​ព្រឹក ថ្ងៃ​សៅរ៍ ១០​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង ថ្ងៃទី​១០ ខែ​កុម្ភះ ឆ្នាំ​២០១៨ នៅ​រង្វង់​មូល​គួច​កាណុង និង ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។​

​ជាក់ស្តែង​ក្នុង​យុទ្ធនាការ​នោះ កម្លាំងចម្រុះ​បាន​ធ្វើ​ការឃាត់​រថយន្ត​ចំនួន​២៧​គ្រឿង ដោយ​មាន​រថយន្ត​សាំង​យ៉ុង រថយន្ត​កុងតឺន័រ រថយន្ត​ដឹក​ត្រី រថយន្ត​ដឹក​ប្រេង​ឥន្ទនៈ ។​

​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បានឲ្យដឹង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ យុទ្ធនាការ​ចុះ​ប្រតិបត្តិការ​ចាប់​រថយន្ត​ធុន​ធំ​ដែល​ត​ទ្រុង​ខុស​បច្ចេកទេស ដឹក​លើស​ទម្ងន់ សំពិន​សំពោង នៅ​ល្ងាច​ថ្ងៃ​សុក្រ ៩​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គឺ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​សហការ​ជាមួយ និង លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សារ​ធា​រណការ​រាជធានី​ភ្នំពេញ នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង និង ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ។​

​លោក​អភិបាល បាន​បន្តទៀតថា ជាក់ស្តែង​កម្លាំង​ចម្រុះ​បាន​ឃាត់​រថយន្ត​សរុប​ចំនួន​២៧​គ្រឿង ដោយ​រថយន្ត​មួយ​ចំនួន​ត្រូវបាន​ធ្វើ​ការអប់រំ​និង​កិច្ចសន្យា​មិន​ឲ្យ​ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង រួច​ឲ្យ​ត្រឡប់​ទៅ​វិញ ។ ដោយឡែក មាន​រថយន្ត​ដឹក​ត្រី​ចំនួន​៣​គ្រឿង ដែល​ខុស​បច្ចេកទេស ត្រូវ​បាន​ឃាត់​យកមក​សាលាខណ្ឌ​ដូនពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 5608 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!