​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះ​រៀប​សណ្ដាប់ធ្នាប់​ប៉ះចំ​ស្ត្រី​ជើង​ខ្លាំង​ចាប់​បោក​ទូរស័ព្ទដៃ​ប្រជា​ការពារ និង​ជេរ​ប្រមាថ​សមត្ថកិច្ច​ចរាចរ​

ភ្នំពេញ ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​រវាង​ស្ត្រី​ជើង​ខ្លាំង​ម្នាក់ បាន​ជេរ​ប្រមាថ​កម្លាំង​នគរបាល​ចរាចរ​និង​កម្លាំ​ប្រជា​ការពារ ពេល​ចុះ​រៀប​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ស្រាប់តែ​ស្ត្រី​រូប​នោះ​មក​ជេរ​បញ្ចោរ​រួម​ទាំង​កញ្ឆក់​យក​ទូរស័ព្ទដៃ​របស់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ម្នាក់ បោក​ចោល បណ្តាលឲ្យ​បែក​ខូចខាត​អស់ ខណៈ​កម្លាំង​បាន​ចុះ​ជូនដំណឹង កុំឲ្យ​មាន​ការឈប់​ចត​លើ​បណ្តោយ​ផ្លូវ​លេខ​១០៦​និង​១០៨ ដែល​ជា​ផ្លូវ​ហាមឃាត់​នោះ ហើយ​សមត្ថកិច្ច​បាន​ស្ទូច​ទាំង​មនុស្ស​និង​រថយន្ត​មក​សាលាខណ្ឌ​ដូនពេញ​តែម្តង ។​

​ករណី​ស្ត្រី​ជើង​ខ្លាំង​ដែល​ជេរប្រមាថ​និង​បោ​ទូរស័ព្ទដៃ​ប្រជា​ការពារ​ខាងលើនេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ច​ណុ​ច​ផ្លូវ​លេខ​១០៨ ស្ថិត​ខាងលិច​ផ្សារ​ចាស់ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​អភិបាលខណ្ឌ​ដូនពេញ ក្នុង​ការអនុវត្ត​ជា​ប្រចាំ ណែនាំ​ក៏ដូចជា​ចេញ​ប្រកាស​ពី​ការឈប់​ចត​នានា នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ នាំឲ្យ​ប៉ះពាល់ និង​បាត់បង់​សណ្តាប់ធ្នាប់​នោះ ជា​ពិសេស​ទៀត​នៅ​បណ្តោយ​ផ្លូវ​លេខ​១០៦ និង​១០៨ ដែល​ជា​ផ្លូវ​ហាមឃាត់​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​បណ្តោយ​ផ្លូវ​២​ខ្សែ​នោះ លុះ​ដល់​ក្បែរ​ផ្សារ​ចាស់ ក៏​ឃើញ​រថយន្ត​ម៉ាក​Toyota Corolla ស៊េរី​ទំនើប​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AO-3360 បាន​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ មិនឃើញ​មាន​ម្ចាស់​នោះ កម្លាំង​បានរៀបចំ​ស្ទូច ស្រាប់តែ​ស្ត្រី​ម្ចាស់​ឡាន​បាន​មកដល់​សុំ​អង្វរ​កម្លាំង កុំឲ្យ​ស្ទូច​រថយន្ត​របស់​គាត់ ពេលនោះ​កម្លាំង​ព្រម​តាម​សំណូមពរ​របស់​ស្ត្រី​ម្ចាស់​ឡាន​Corolla រូបនោះ ដោយ​មិន​ស្ទូច​នោះទេ ហើយ​ស្ត្រី​រូប​នោះ​ក៏​បើករថយន្ត​ចេញ​ផងដែរ ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.