កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណ​:​ទី​ប្រជុំជន​ក្រុង​បាន​លុង​

រតនគិរី ៖ កម្លាំងចម្រុះ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​ឆ្នាំ​២០១៨​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណ​:​នានា​មួយចំនួន​ក្នុង​ក្រុង​ដើម្បី​កែលម្អរ​សោភ័ណ្ឌភាព​ខេត្ដ​ទេសចរណ៏​មួយ​នេះ​ឱ្យ​ល្អ​ប្រសើ​ថែម​ទៀត​។​កម្លាំង​ចម្រុះ​រួមមាន​ប៉ូលិស​,​កម្លាំង​អាវុធហត្ថ​,​មន្ដ្រី​ភូមិបាល​មន្ដ្រី​សា​ធា​ការ​មន្ដ្រី​បរិស្ថាន​មន្ដ្រី​ពានិជ្ជកម្ម​ដឹកនាំ​ដោយ​អភិបាលរង​ក្រុង​បាន​លុង  គឺ លោក (​អ៊ុន​​ស៊ី​ដេត​)​។​

មន្ដ្រី​ម្នាក់​ដែល​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នោះ​បាន​អោយ​កម្ពុជា​អភិ​វឌ្ឈន៍​ដឹង​កាលពី​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​នេះ​ថា​ទីប្រជុំជន​ខេត្ដ​រតនគិរី​នាពេល​បច្ចុប្បន្ន​មាន​ការបំពុល​បរិស្ថាន​ពី​សំណាក់​អ្នកលក់ដូរ​មួយចំនួន​និង​គំនរ​ដីច្សាច់​និង​គំនរឥ​ដ្ឋ​ដែល​គេ​គរ​ទុក​លើ​ចំណីផ្លូវ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​

​មន្ត្រី​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា​បន្ទាប់ពី​មាន​ការ​ដាក់​តាំង​កន្លែង​លក់ដូរ​តាំង​គំនរ​ដីខ្សាច់​នៅលើ​ដី​ចំណី​ផ្លូវ​សាធារណ​:​ដោយ​អនាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​នេះ​អាជ្ញាធរ​ក្រុង​បាន​លុង​បាន​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ដ​ច្បាប់​ចរាចរណ៏​ផ្លូវគោក​ដើម្បី​រៀបចំសំ​អាតតំបន់​សាំញាំ​ទាំងនោះ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​និង​សោភ័ណ្ឌភាព​ក្រុង​បានលុងទាំង​មូល​។​

​លោក អ៊ុន ស៊ី​ដេត អភិបាលរង​ក្រុង​បាន​លុង​កាលពី​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​ឆ្នាំ​២០១៨​បាន​ឱ្យ​កម្ពុជា​អភិ​វឌ្ឈន៍ តាម​ទូរស័ព្ទ​ដឹងថា ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​គឺ​យោង​ទៅតាម​ច្បាប់​ចរាចរណ៏​ផ្លូវគោក ។ កន្លងមក​យើង​បាន​ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ឆ័ត្រ​នៅលើជ​ញ្ចើម​ផ្លូវ​សាធារណ​:​លក់​សម្ភារ​:​ឱ្យបាន​ដឹង​មុន​ចំនួន​បួន​លើក​រួច​មក​ហើយ​ពោល​គឺ​ចាប់ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​ដោយ​ឱ្យ​ពួកគាត់​រុះរើ​កន្លែង​លក់ដូរ​ចេញពី​ចិញ្ចើ​ផ្លូវ​និង​ឱ្យ​ដាក់​លក់​នៅ​ខាង​មុខ​ផ្ទះរ​បស់​ខ្លួន​ដោយ​ឃ្លាត​ចេញ​តែ​ជាង​ពីរ​ម៉ែត្រ​ប៉ុណោះ​។​

​លោក​អភិបាលរង​ក្រុង​ក៍បាន​ឱ្យដឹង​ទៀត​ថា​រហូត​មក​ដល់ពេល​នេះ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨​និង​នៅ​ជុំវិញ​ផ្សារ​បាន​លុង​ពុំបាន​ស្ដាប់​និង​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ឡើយ​។​នៅ​ថ្ងៃ​ទី​៧​ខែ​កុម្ភ​:​នេះ​យើង​ក៏​នាំ​កម្លាំង​ខាង​លើ​ចុះ​អនុវត្ដ​គឺ​ធ្វើ​ការរុះរើ​កន្លែង​លក់ដូរ​នៅលើ​ដី​ចំណី​ផ្លូវ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ក្រុង​។​

​ប៉ុន្ដែ​យើង​បាន​ទុក​ឧិ​កាស​ឱ្យ​ពួកគេ​មួយ​សប្ដាហ៏​ដោយ​ធ្វើ​កិច្ចសន្យា​ផ្ដិតមេដៃ​បាន​ជាង​៤០​កន្លែង​និង​បន្ដ​ធ្វើ​ជា​ច្រើន​កន្លែង​ផ្សេងៗ​ទៀត នៅ​ជុំវិញ​ផ្សារ​បើ​ដល់​កំណត់ពេល​ហើយ​ពួកគេ​នៅ​មិន​ព្រម​រុះរើ​ទៀត​យើង​នឹង​ប្រើ​កម្លាំង​ចម្រុះ​រួម​ជាមួយ​តុលាការ​ដើម្បី​រុះរើ​កន្លែង​លក់ដូរ​នោះ​ដោយ​ខ្លួនឯង​ហើយ​ថែមទាំង​ធ្វើការ​ផាក់​ពិន័យ​ជា​ប្រាក់​ចាប់ពីរ​មួយ​ម៉ឺន​រៀល​ដល់​សាមសិប​ម៉ឺន​រៀល​និង​រហូត​ដល់​មួយ​លាន​រៀល​ដល់​ទៅ​ដប់​លាន​រៀល​គឺ​តាម​ច្បាប់​អន្ដរកាល​។​

​គួរ​កត់សម្គាល់​ដែរ​ថា​នៅ​ទីប្រជុំជន​ខេត្ដ​រតនគិរី​កន្លងមក​មាន​ប្រជាពលរដ្ឋ​និង​មន្ដ្រី​មួយចំនួន​បាន​ទៅ​តាំង​ត​ទីលំនៅ​លើដី​ចំណី​ផ្លូវ​សាធារណ​:​របស់​រដ្ឋ​ធ្វើឱ្យ​ផ្លូវ​ខ្លះ​រួម​តូចចង្អៀត​រហូតមកដល់​សព្វថ្ងៃ​នេះ​ពុំ​ទាន់​មាន​ការរៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។​នៅ​ចន្លោះ​ឆ្នាំ​២០១៤​អាជ្ញាធរ​ខេត្ដ​នេះ​បាន​បង្កើត​គណ​:​កម្ម​ការ​ចម្រុះ​មួយ​រួមមួយ​មាន​ស្ថាប័ន​តុលាការ​ចូលរួម​ដើម្បី​កាត់​សំ​យ៉ាប​ផ្ទះ​ដែល​លយ​គ្រប​លើផ្លូវ​។​

​គណ​:​កម្ម​ការ​នោះ​បាន​ដំណើរការ​កាត់​សំ​យ៉ាប​ផ្ទះ​ដែល​លយ​គ្រប​មក​លើ​ផ្លូវ​ក្នុង​ក្រុង​បាន​លុង​យ៉ាងសកម្ម​។​ប៉ុន្ដែ​ចំណាត់ការ​នោះ​គេ​អនុវត្ដ​បានតែ​ចំពោះ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​តែ​ប៉ុណោះ​សម្រាប់​មន្ដ្រី​រាជការមា​ន​អំណាច​មាន​លុយ​គណ​:​កម្ម​ការ​នោះ​ហាក់​មើលរំលង​គឺ​ពុំ​បាន​កាត់​សំ​យ៉ាប​ផ្ទះ​របស់​មន្ដ្រី​ចេញ​ទេ​រហូត​មកដល់ពេលនេះ​នៅតែ​ជា​បញ្ហា​ដដែល​។​

​ចំណុច​នេះ​ផ្ដើម​ឱ្យ​មាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា​មន្ដ្រី​ចម្រុះ​ដែល​អនុវត្ដ​កន្លងមក​គឺ​មាន​ភាពលម្អៀង​។​ច្បាប់​គួរតែ​ចាប់ផ្ដើម​អនុវត្ដ​ពី​មន្ដ្រី​មុន​ឱ្យ​គេ​គោរព​ច្បាប់​ដើម្បី​ជា​គំរូ​ល្អ​ឱ្យ​រាស្ដ្រ​ធ្វើតាម​។​ប៉ុន្ដែ​ម្ដងនេះ​គេ​សង្ឃឹមថា​គណ​:​កម្ម​ការ​ចម្រុះ​ក្រុង​នឹង​អនុវត្ដ​ច្បាប់​បាន​ស្មើភាព​គ្នា​ដើម្បី​កែលម្អរ​សោភ័ណ្ឌភាព​និង​បរិស្ថាន​ក្រុង​បានលុងទាំង​មូល​ឱ្យបាន​ល្អ​ជាពិសេស​មុខមាត់​ខេត្ដ​រតនគិរី​ដែល​សំបូរណ៍​ទៅដោយ​តំបន់​ទេសចរណ៏ធម្មជាតិ ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 7907 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!