​បុរស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ចិញ្ច្រាំ​ជាច្រើន​កាំបិត​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​

​កំពត ៖ បុរស​ម្នាក់​ស្លាប់ បន្ទាប់​ពី​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ខណៈ​ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​ចិញ្ច្រាំ​បណ្តាលឲ្យ​របួស​ធ្ងន់ធ្ង​រ​រួចមក​។    ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង ៧ និង​៤០​នាទី​យប់ ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​ជន រងគ្រោះ ស្ថិតក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ដ​កំពត​។​

​តាម​ប្រភព​ពី​ក្រុម​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​ទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អិត ធា ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​នគរបាល​ដដែល​បន្ត​ថា​ក្នុង​ករណី​ខាងលើនេះ ឃាតករ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយ​ករណី​នេះ​ជនដៃដល់ បានធ្វើ​សកម្មភាព ដោយ ប្រើ​កាំបិត កាប់​និង​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ចំនួន ៤​កន្លែង​(​ពី​លើ​ក្បាល ខាងស្ដាំ ៣​កន្លែង និង​ភ្នែក​ខាងស្ដាំ​១​កន្លែង​)​ផងដែរ​។​

​ក្រោយពី​កើត​ហេតុការណ៍​ភ្លាមៗ​នោះ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ជន​រងគ្រោះ​ដេក​សន្លប់​ស្ដូកស្ដឹង នៅលើ​ដី​ខាងត្បូង ឈៀង​ខាងលិច​ផ្ទះ ក្រោយមក កម្លាំង ក៏​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ហើយ​ដោយសារតែ​មុខ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។​

​ក្រោយពី​សមត្ថកិច្ច បាន​ធ្វើ​កោសល្យវិច្ច័យ​រួច បាន​បញ្ជាក់​ជា​បឋម​ថា ជនរងគ្រោះ ពិតជា​ត្រូវ ជនដៃដល់​លួច​ធ្វើឃាត​មែន​។ តែ​ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ សមត្ថកិច្ច កំពុង ដុតដៃ​ដុតជើង ស្រាវជ្រាវ​រក​ឃាតករ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ទា​ល់​បាន​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1766 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.