ខណ្ឌ​ព្រែក​ព្នៅ​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​កន្លង​ទៅនេះ ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​នាំយក​ខ្លឹមសារ​មហាសន្និបាត វិសាមញ្ញ តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ ផ្សព្វផ្សាយ​ដល់​មន្ត្រី​បក្ស​ថ្នាក់មូលដ្ឋាន នៅ​ស្នាក់ការ​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ ដោយ​មាន​ការ ចូលរួម​ពី​រស់ សុផាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ តំណាង​លោក ឃួ​ង ស្រេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​លោក​សុខ សម្បតិ ប្រធាន​គណៈកម្មកា​របក្ស​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​មន្ត្រី​បក្ស​ថ្នាក់មូលដ្ឋាន​ជាច្រើនរូប​ទៀត​ផង​ដែរ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​លោក សុខ សម្បត្តិ ប្រធាន​គណៈ​កម្ម​ធិ​ការប​ក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ បាន​គូសបញ្ជាក់​ពី​ភាព​អសកម្ម​ខ្លះ​របស់​សមាជិក​សមាជិកា កន្លងមកហើយ ដើម្បី​ទទួលបាន​ការគាំទ្រ​និង​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើងវិញ យើង​ត្រូវ​ធ្វើ​ការកែលំអ​នូវ​ចំណុច​ដែល​ខុសឆ្គង ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កុំ​ទុក​ឲ្យមាន​បញ្ហា​អុសបន្លាយ​យូរ ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​មិន​ត្រូវ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​ដោយឡែក​លោករ​ស់ សុផាន់ បាន​មានប្រសាសន៍​ផងដែរ​ថា សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន គឺជា​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​សុខ​សន្តិភាព បង្រួបបង្រួម​ជាតិ មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​លំដាប់ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ទាំង​ថ្នាក់លើ​ទាំង​ថ្នាក់ក្រោម ដើម្បី​ថែរក្សា​សន្តិភាព​ឲ្យបាន​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​លូតលាស់​ឡើង​បន្ថែមទៀត​។​

​លោក​បន្តថា ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចូលរួម​ឲ្យបាន​សកម្ម ដើម្បី​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត ព្រឹទ្ធសភា និង​សកល ខាងមុខ​នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ ក្នុង​សន្តិភាព តម្លាភាព និង​ប្រជាធិបតេយ្យ​។ ជា​ចុងក្រោយ​លោករ​ស់ សុផាន់ បាន​ជំរុញ​ឲ្យ សមាជិក​សមាជិកា ក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដើម្បី​បង្កើន​នូវ​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ ពិសេស​ស្វែងរក​ព័ត៌មាន​ដែល​ជា​តម្រូវការ និង សំណូមពរ​ចាំបាច់​របស់ ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម ដើម្បី​យក​បញ្ហា​ទាំងនោះ មក​ពិភាក្សា ដោះស្រាយ​និង ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​របស់​ខ្លួន​។​

​ជាង​នេះ​ទៅ​ទៀត​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ពិសេស​ត្រូវ​ពង្រឹង ប្រធាន អនុប្រធាន​សាខា​បក្ស ក្រុម​បក្ស ឲ្យបាន​រឹងមាំ​និង​ឲ្យ​ពួកគាត់ ស្វែង​យល់​ឲ្យបាន ស៊ីជម្រៅ ពី​សភាពការណ៍​វិវឌ្ឍរប​ស់​ស្រុក​ទេស​នាពេល​បច្ចុប្បន្ន ទើប​អាច​ជំរុញ សកម្មភាព​ការងារ រួម​ទទួលបាន​ជោគជ័យ​ទាំងអស់​គ្នា ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 1066 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.