ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត និង​លោក សេម មករា មេៗ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​កំពុងតែ​ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័ ប្រព្រឹត្ត​អំពើរ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន​ដែល​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ក៏ដូចជា​មជ្ឈដ្ឋាន​ទៅ​បាន​ធ្វើ​ការរិះគន់​ចំៗ​ទៅលើ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយ​ប៉ុស្តិ៍​នគ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កំពុងតែ​ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័​ប្រព្រឹត្ត​អំពើរពុករលួយ​យ៉ាង​ពេញបន្ទុ​កក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន​ដែល​ផ្គើន​ទៅ​ហ្នឹង​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បើតាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឲ្យដឹង​ថា ៖ លោក​នឹង​មិន​ពេញចិត្ត​ទៅ​ហ្នឹង​ទង្វើ​របស់​លោក ស៊ឹម សំអាត នោះ​ទេ​ពាក់​ពន្ធ័​ទៅនឹង​ការ​ធ្វើ​លិខិតឆ្លងដែន​( BorderPass)​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​កំណត់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​តម្លៃ​ត្រឹមតែ​២៥០០០​រៀល​តែ​ប៉ុណ្ណោះ​(​ពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល​) តែ​លោក ស៊ឹម សំអាត បាន​ឃុបឃិត​គ្នា​ជាមួយ​និង​លោក សេម មករា រួម​នឹង​មន្ត្រី​ក្រោម​ឳ​វ៉ាត​ព្រមទាំង​មេខ្យល់​មួយចំនួន​ដោយ​បង្គាប់​ឲ្យ​យក​លុយ​ក្នុង​ម្នាក់បើ​ធ្វើ​ថ្ងៃនេះ​យក​ស្អែក​តម្លៃ​៨០០-១០០០​បាត​តែ​បើ​រង់ចាំ​ពី​១-២​ម៉ោង​តម្លៃ​ពី​១៣០០-១៥០០​បាត​ពី​៦០០-៨០០-១២០០​រហូតដល់​ទៅ​១៥០០​លុយ​បាត​ឯណ្ណោះ ។​

​សូម​ជំរាប​ដែរ​ថា ៖ ពាក់​ព​ន្ឋ័ទៅ​នឹង​ការធ្វើ​លិខិតឆ្លងដែន​( BorderPass)​នេះ​ដែរ​នា​ពេល​កន្លងមក​គឺ​គេ​និយាយ​តំលៃ​បើកចំហរ តែ​នាពេល​បច្ចុប្បន្ន​នេះ​ដោយ​មាន​ការ​បែកធ្លាយ​រឿង​ច្រើនពេក​គេ​បាន​ប្តូ​កម្មវិធី​ដោយ​ឲ្យ​លេខ​ទូរ​សព្ទ័​ដើម្បី​ធ្វើការ​ចរចារ​តំលៃ​ស្ងាតៗ​។​

​ដោយឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ធ្វើកាត​ចូល​ផ្សាររោង​ក្លឿប្រទេស​ថៃ​វិញ ត្រូវបាន​លោក ស៊ឹម សំអាត កំណត់​អោយ​យក​តម្លៃ​២៥០​បាត​(​លុយ​បាត​)​ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​សូម្បី​តែ​រូបថត​មួយ​សន្លឹង​ដ៏​តូច​ប្រហែល​៣​គុណ​នឹង​៤​សោះ បែរ​ជា​ពួកគេ​យក​តម្លៃ​រហូត​ទៅ​ដល់​៦០០០​រៀល​ហើយ​ប្រសិន​ជា​ប្រជាពលរដ្ឋ​បាន​យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​បែ​ជា​គេ​យក​លេះ​ថា​រូបថត​នោះ​មិន​មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ហើយ​ម្យ៉ាងវិញទៀត​អ្នក​ដែល​ធ្វើការ​នៅ​ទីនោះ​ពិសេស​អ្នក​ថតរូប​តែម្តង​និយាយស្តី​ហាក់បីដូចជា​គ្មាន​សីលធម៌​បន្តិច​ទាល់តែសោះ ។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ក្រៅ​ពី​កំណត់​តម្លៃ​ធ្វើ​បណ្ណ័ឆ្លងដែន​(Boeder Pass)​ថ្លៃ​កប់​ពពក​នោះ​លោក ស៊ឹម សំ​អាត់ ក៏​នៅ​មាន​ជំនួញ​មួយទៀត​ដោយ​បញ្ជា​អោយ​កូនចៅ​របស់​ខ្លួន​គឺ​លោក​អនុសេនីយ៍ឯក ម៉ៅ ម៉​យ ដាក់​កុងត្រូលជជុះ​នៅ​ពីមុខ​កាស៊ីណូ​ហូ​លីដេ ចំណុច​ក្រោម​ប្រាសាទ​កំពូល​បី​ចាំ​ជម្រិត​ទារលុយ​ពី​កម្មករ​អូស​រទេះ ដែល​ស៊ីឈ្នួល​ដឹក​ទំនិញ​ពី​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នឹងដាក់​ខែ​អោយ​អ្នករត់​ម៉ូតូឌុប​បង់លុយ​ក្នុង​១​ខែ​ម្នាក់ៗ​៣០០​បាត តែ​បើ​ទៅ​ទាក់​ម៉ូយ​ហួស​ដែន​បំណត់ គឺ​គេ​យក​តំលៃ​ចាប់ពី​៦០០​ទៅ​១០០០​បាត ទើប​អាច​ចូល​ទៅ​ដឹក​ម៉ូយ​នៅ​ចំណុច​ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​បាន ។​

​ចំណែក​នៅ​ចំណុច​ជ​ញ្ជើម​ផ្លូវទ​ល់​មុខ​កាស៊ីណូ​ហូ​លីដេ ឯណ្ណោះ​វិញ​បាន​យក​លុយ​ខែ​ពី​អ្នក​ម៉ូតូ​កង់​បី​ចាប់ពី​៣០០​ទៅ​៦០០​បាត​ក្នុង​មួយ​ខែ​និង​បើ​គិត​ជា​ថ្ងៃ​គឺ​មួយ​ថ្ងៃ​២០​បាត​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេ​នៅ​ចំណុច​ប៉ុស្តិ៍​កណ្តាល​ជាប់​រង្វង់​មូល​លោក ស៊ឹម សំអាត កំណត់​អោយ​យក​លុយ​ពី​កម្មករ​ដឹកទំនិញ​ចូល​ទៅ​ទឹកដី​ថៃ​និង​ដាក់​ខែ​ពី​អ្នករត់ម៉ូតូឌុប​នៅ​កន្លែង​វាយ​បរិ​ផាត​ចំនួន​៣០០​បាន​ក្នុង​មួយខែ​បន្ថែម​ទៀត​បាន​បង្ក​ឲ្យមាន​ការកកស្ទះ​ជាខ្លាំង​រក​តែ​កន្លែង​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​សឹង​នឹង​បាន​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បាន​យក​លុយ​ខែ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លក់​ចំណីអាហារ​នៅតាម​ជ​ញ្ជើម​ផ្លូវ​សាធា​រណះដូចជា​៖​រទេះរុញ​;​លក់​បារី​;​ស្រា ;​សំលៀក​បំពាក់ ។​ល​។ នៅ​អម​សងខាង​ផ្លូវ​ដោយ​ចាប់ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​រង្វង់​មូល​រហូត​ដល់​ក្បាល​ស្ពាន​តម្រូវអោយ​បង់​លុយ​ក្នុង​១​ខែ​ចាប់ពី​១៥០0- ២០០០-៥០០០​បាត​រហូតដល់​ជាង​១​ម៉ឺន​បាត​ក្នុង​ម្នាក់ៗ​អាស្រ័យ​លើ​ទំនិញ​តិច​ឬ​ច្រើន​។​

​មិន​តែ​ប៉ុណ្ណោះ​ទេ លោក ស៊ឹម សំអាត បាន​បង្កើត​ជំនួញ​មួយទៀត​តាមរយះ​យក​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ធ្វើ​ជា​កន្លែង​ផ្លាសប្តូ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ​ពី​ថៃ​មក​កម្ពុជា​ធ្វើឲ្យមាន​ការកកស្ទះ​ជា​ខ្លាំង​ពិសេស​ទឹកត្រី​ដែល​ហូរ​ចេញពី​ត្រី​ក្នុង​រទេះ ខ​ណះ​ដែល​ឈ្មួញ​កំពុងតែ​ផ្ទេរ​នោះ​ធ្វើឲ្យ​ជះ​ខ្លិនឆ្អាប​ធ្វើឲ្យប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​តែ​ចេញ​មក​ប្រទេស​កម្ពុជា​នោះ​ពិសេស​ជាងនេះទៅទៀត​និង​អាច​ប៉ះពាល​ដល់​អ្នកជំងឺ​ដែល​អញ្ជើញ​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ ។ ហើយ​រាល់​ចំណូល​ដែល​លោក ស៊ឹម សំអាត បានមក​ពី​អំពើពុករលួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ​យោងតាម​ប្រភព​ច្បាស់​ការ​បានឲ្យដឹងថា​៖​គឺ​មិន​បាន​បង់​ចូល​រដ្ឋ​នោះ​ទេ​។ ប្រជាពលរដ្ឋ​បាន​ដាក់​ជា​សំណួរ​ថា ៖ តើ​លុយ​មហាសាល​ខាងលើ​យក​ទៅ​ណា​?​។​

​គួរ​បញ្ជាក់ដែរថា ៖ ដោយសារតែ​មាន​មន្ត្រី​ខិលខូច​ពិសេស​លោក ស៊ឹម សំអាត នេះ​តែម្តង​បាន​ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័​ប្រត្តិ​អំពើពុករលួយ​បែប​នេះ​បាន​ជា​សន្លឹកឆ្នោះ​គណៈបក្ស​ប្រជាជន​កម្ពុជា​(CPP)​ចំនួន​២​សង្គាត់​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​បាត់បង់​នោះ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត​ដែល​ជា​ម្ចាស់​សន្លឹកឆ្នោះ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​(CPP)​សូម​អំពាវនាវ​សុំ​អោយ​រាជរដ្ឋាភិបាល​ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍​ក៏ដូចជា​ស្ថាបន័​ប្រឆាំង​អំពើរពុករលួយ​មេត្តា​ធ្វើ​ការស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​របស់​មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​គឺ​លោក ស៊ឹម សំអាត តែ​ម្ដង​បើ​ពុំ​ដូច្នោះ​ទេ​នឹង​បន្ត​បាត់បង់​នូវ​សន្លឹកឆ្នោះ​បន្ត​ទៀត​ជាក់​ជាមិនខាន ។​

​អង្គភាព​យើងខ្ញុំ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ស៊ឹម មករា បានទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​មិន​លើក ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 5154 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!