អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជយ័រួម​គ្នា​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៩២០​ម៉ែត្រ​ដើម្បី​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នាពេល​ខាងមុខ​នេះ​

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​មាន​ប្រវែង​ជំ​នួន​៩២០​ម៉ែត្រ​និង​ទទឹង​៩​ម៉ែត្រ ដែល​កន្លង​ទៅ​មាន​ភក់ជ្រាំ​ដែល​ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ចរាចរ​ទៅមក តែ​ពេល​នេះ​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​កំលាំងចំរុះ​របស់​ក្រុង​ចុះ​អនុវត្ត​ស្ថាបនា ។​

​សូម​ជំរាប​ដែរ​ថា​៖​ការបើក​ការដ្ឋាន​កសាង​ផ្លូវ​ខាងលើ​នេះ​គឺ​ធ្វើឡើង​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ ស្ថិតនៅក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ឱ​កាល​នោះ​ដែរ​លោក សាន ស៊ានហូ អភិបាល​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​នៅ​មាន​ផ្លូវ​លំបាក​ច្រើន​កន្លែង​ទៀត​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើ​ចរាចរណ៍​ទៅមក ហើយ មាន​ផ្លូវ​បេតុង​ជាច្រើន​ខ្សែរ​ដែល​បាន​កសាង​រួច​ហើយ​ដែរ គឺ​ជា​ថវិកា​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ឥឡូវនេះ​យើង​បាន​កសាង​បន្ត​ទៀត​លើ​ផ្លូវ​ដែល​មិនទាន់​បាន​ជួសជុល​និង​ស្ថាបនា​ថ្មី ។​

​លោក​អភិបាលក្រុង​បាន​បន្តទៀតថា ៖ លោក​នឹង​មាន​គម្រោង​ធ្វើ​បណ្ណ័​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាយ​ថវិកា​ចូលរួម​កសាង​ផ្លូវ​បេតុង ហើយ​លិខិត​ថ្លែង​អំណរ​គុណ​លោក​គឺ​លោក​យកទៅ​ជូន​ដល់ដៃ​ពួក​គាត់​ដល់​ផ្ទះ​មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​គោលការណ៍​ការចូលរួម​កសាង​ផ្លូវជាតិ​ដោយ​ប្រើប្រាស់​ថវិការ​៥០​បូក​និង​៥០​មានន័យ​ថា​ថវិកា​រដ្ឋ​៥០ និង​ថវិការ​ពលរដ្ឋ​៥០​នៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែ​ត​យើង​នេះ​គឺ​ពលរដ្ឋ​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ធ្វើ​ទាំងអស់​ត​ទៅ​មុខ​ទៀត​លោក​នឹង​មាន​គម្រោង​ស្នើសុំ​ដល់​រដ្ឋាភិបាល​កម្ពុជា ជួយ​ផ្ដល់​ថវិការ​ធ្វើ​ផ្លូវ​៥០​បូក​៥០​បន្ត​ទៀត​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នាពេល​ខាងមុខ​នេះ ។​

​លោក​គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​បញ្ជាក់​ដែលថា​៖​ការកសាង​និង​ស្ថាបនា​ផ្លូវ​បេតុង​ស​សៃដែក​នាពេលនេះ​គឺ​មាន​ប្រវែង​920 m និង​មាន​ទទឹង ៩​ម៉ែត្រ​កំរាស់ 2​តឹក ហើយ​ផ្លូវ​នេះ​ប្រើប្រាស់​ថវិកា​ឆ្នាំ 2017​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​បាន​ប្រើប្រាស់​កម្លាំង​ផ្នែក​បច្ចេកទេស​បន្ថែម​ដើម្បី​ឲ្យ​ផ្លូវ​នេះ​មាន​គុណភាព​ល្អ​និង​យូ​អង្វែង​ទៀតផង​។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហើប​ឲ្យដឹង​ទៀតថា នៅ​ក្រុង​ប៉ោយប៉ែ​ត​ភាគ​ច្រើន​គឺ​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ណាស់ ហើយ​មាន​ចំណូល​ខ្ពស់​ទៀតផង ហើយ​ចំណូល​ទាំងនេះ​គឺ​បានមក​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​បាន​បញ្ចេញ​ពលកម្ម​អូស​រទេះ និង​បង្កបង្កើនផល​ផ្សេងៗ ដោយ​ទំនិញ​ចេញចូល​ទៅ​មក​ពី​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ថៃ​សព្វថ្ងៃនេះ លោក​អភិបាលខេត្ត​ក៏​បាន​បន្តទៀតថា បើ​យើង​គ្មាន​ផ្លូវ​ល្អ​នោះ​ទេ គ្រប់យ៉ាង​ទាំងអស់​បើ​យើង​ជួប​ការលំបាក​ដែរ​ទាក់ទិន​នឹង​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ​និង​ការធ្វើ​ចរាចរណ៍​ផ្សេងៗ​ដើម្បី​រកស៊ី​ទទួលទាន​ចិញ្ចឹម​ជីវិត​នោះ លោក​ថា មិន​ត្រឹមតែ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​ស្ថាបនា​ផ្លូវ​នោះ​ទេ  គឺ​នៅក្នុង​ក្រុង​សិរីសោភ័ណ និង​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏​កំពុង​កសាង​ផ្លូវ​ថ្មីៗ​ជាច្រើន​ផងដែរ ដូចជា​កសាង​ផ្លូវ​គ្រួស​ក្រហម ផ្លូវជាតិ ផ្លូវ​បេតុង​ទៀតផង ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 8843 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.