ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង លើក​បន្តុប រ័ត្ន ស្រី​លី ធ្វើ​ប្រធាន​រដ្ឋបាល ឯ រ័ត្ន ស្រី​លី ធ្លាប់ ទះដៃ​ពេល​គណបក្ស​ប្រជាជន​ធ្លាក់ឆ្នោត​

ខេត្ត​បាត់ដំបង​៖ លោក ក​ត បូរ៉ាន់ ប្រធានស្តីទី មន្ទីរ​បរិស្ថាន​ខេត្ត បាត់ដំបង កាលពី ថ្ងៃទី់​១ ខែ​កុម្ភ​: ឆ្នាំ​២០១៨  រង​ការចោទប្រកាន់​ថា​បាន​ឃុបឃិត​គ្នា​លើក​បន្តុប​ឈ្មោះ​រ័ត្ន ស្រី​លី ដែល​មិន​ចេះអក្សរ និង​កុំព្យូទ័រ ឲ្យ​ឡើងកាន់​តំណែង​គណនី​ផង​និង​ប្រធាន​រដ្ឋបាល​ផង ហើយ​ឈ្មោះ​រ័ត្ន ស្រី​លី កាល​បោះឆ្នោត​ឆ្នាំ​២០១៧(​មុន​លោក​កត បូរ៉ាន់ ជា​ប្រធាន​មន្ទីរ​បរិស្ថាន​)
​ពេល​ដឹង​ថា​គណបក្ស​ប្រជាជន នៅ​សង្កាត់​ចំការ​សំរោង ធ្លាក់ឆ្នោត​. បាន​ទះដៃ​នៅ ក្នុង​មន្ទីរ​យ៉ាង​សប្បាយចិត្ត ដែល​មាន​គ្នា​៣​បួន​នាក់​នៅ​ជាមួយ​ផង​។​

​ប្រភព​ឲ្យដឹងថា កាលពី​ឆ្នាំ​២០១៦ (​លោក​ជួប សារុន ប្រធាន​)​មន្ត្រី​បរិស្ថាន​មិនសូវមាន អ្នក​មក​ធ្វើ​ការងារ​ឡើយ មាន​តែ​អ្នក​ចាំ​បើក​ប្រាក់ខែ ហើយ​ពេល​ប្រាក់ខែ​ឡើង​៥០​ម៉ឺន ឈ្មោះ រ័ត្ន ស្រី​លី ជា​អ្នក​កាន់​គណនី  (​មិន​ចេះអក្សរ​ឬ​កុំ​ព្យូ​រទ័រ​) បាន​ឃុបឃិត​គ្នា​ជាមួយ ឈ្មោះ​សួង ពិ​សិទ្ធ ប្រធាន​រដ្ឋបាល បាន​ដក​ដូរ​មនុស្ស ដាក់​សាច់ញាតិ​ខ្លួន​ចូលធ្វើការ ដោយ​មិន​ប្រាប់​សាមីខ្លួន​ជាមុន  ធ្វើ​អ្វី​ស្រេច​ចិត្ត​។ ហើយ​មន្ត្រី​មន្ទីរ​បរិស្ថាន​បាត់ដំបង​. មិន​ដែរ​ធ្វើ​អ្វី​សោះ កុំថាឡើយ​ទី​សារ​ធា​រណ​: សូម្បី​ក្នុង​មន្ទីរ​និង​សួន​មុខ​មន្ទីរ​ខ្លួន​ក៏​ពោរពេញ​ដោយ​សំរាម គឺ​មិន​ខ្វល់ គឺ​ចែកគ្នា​ដើរ​ប្រមូ​លុយ​តាម​សិប្បកម្ម តាម​សណ្ឋាគា តាម​ផ្សារ​និង​រោង​ម៉ាស៊ឺ​ផ្សេងៗ (​លោក ឯម វិចិត្រ​) និយាយ​រួម​ទុកឲ្យ​មាន​បរិស្ថាន​មិនល្អ ឲ្យ​ឯកឧត្តម ច័ន្ទ សុផល អតីត​អភិបាលខេត្ត ជា អ្នកដើរ​រើស​និង​សំអាត​។​

​ដោយឡែក ពួក​មន្ត្រី​ខិលខូច​ដឹងថា ថ្នាក់លើ​ប្តូរ​ដាក់​មេ​ថ្មី ឈ្មោះ​រ័ត្ន ស្រី​លី កាន់​គណនី បាន​ស៊ើប​សាវតា លោក ក​ត បូរ៉ាន់ ដោយ​ដឹងថា​លោក លោក ក​ត បូរ៉ាន់ អ្នក​ចូលចិត្ត​ផឹកស៊ី ឈ្មោះ​រ័ត្ន ស្រី​លី គេ​ប្រាប់​អ្នក​រួម​ការងារ ថា​បើ​មេ​ថ្មី មិន​ឲ្យ​នាងរ​ស់​ទេ​(​មិន​ឲ្យ​រក​លុយ​ក្រៅ ប្រព្រឹត្ត​ពុករលួយ កាន់​ក្លែង​មាន​លុយ​ដូចដើម​) នាំ​ប្រច្រក​ស្រា តែ​២​បី​ដង​ទៅ​បាន​ហើយ ស្រួល​លួង​តើ​អ្នក​ផឹក​ស្រា​។​

​លុះ​ដល់​លោក ក​ត បូរ៉ាន់ ឡើងកាន់​ប្រធានស្តីទី មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​
​ឈ្មោះ រ័ត្ន ស្រី​លី មិន​ចេះអក្សរ រៀន​បាន​ថ្នាក់ទាប មិនចេះ​ជំនាញ​កុំព្យូទ័រ  បាន​អួត​ប្រាប់​គេ​ថា​ខ្លួន​ដើរ​ចូល​ហាង​ជាមួយ​មេ រាល់​យប់ ។​ជា​លទ្ធផល ឈ្មោះ​រ័ត្ន ស្រី​លី ត្រូវបាន​លោក​កត បូរ៉ាន់ ឲ្យ​កាន់ តំណែង​រដ្ឋបាល ដូច​បំណង​នាង​ប្រាកដ​មែន រី​ឯ​ចំណែក​អ្នកចេះ និង​រៀន​បាន​ថ្នាក់ខ្ពស់ មិន​មាន​ការងារ​ធ្វើ  ហាក់បី​បង្អាក់​កូន​ខ្មែរ​ជំនាន់​ក្រោយ​លេង​ចង់​រៀនសូត្រ គឺ​ប្រឹង​រក​លុយ រក​ខ្សែ​តោង​គឺ​បាន​ហើយ​.​។​

​ហើយ​ម្យ៉ាងទៀត​ឈ្មោះ រ័ត្ន ស្រី​លី មិន​ចេះអក្សរ ទៅ​ប្រជុំ​ឬ​ទៅ​រៀន យកឈ្មោះ​អ៊ួង មេសា និង​ឈ្មោះ​ឡាំ ទៅតាម​ដើម្បី​កត់ត្រា​ជំនួស ចំណុច​នេះ រដ្ឋាភិបាល​ត្រូវ​ខាត​ពេលវេលា និង​ទ្រព្យសម្បត្តិ​ច្រើន ។ មិនតែប៉ុណ្ណោះ ឈ្មោះ រ័ត្ន ស្រី​លី បាន​កាន់​តំណែង​គណនី​ផង និង​រដ្ឋបាល​ផង​ខ្លាំង​ជា​មុន មាន​សិទ្ធ​ដក​ឈ្មោះ​បុគ្គលិក​៤​នាក់ ដោយ​មិន​បាន​ប្រជុំ ឬ​ណែនាំ​ពី​កំហុស​មន្ត្រី​ទាំងនោះ​ឡើយ គឺ​ឲ្យ​ចុះហត្ថលេខា​បញ្ចប់​ការងារ​តែម្តង ក្នុងនោះ ក៏​មាន​លោក​សួង​ពិ​សិទ្ធ​ប្រធាន​រដ្ឋបាល​ចាស់​ផង​ដែរ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក ក​ត បូរ៉ាន់ ប្រធានស្តីទី មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បានឲ្យ​ដឹង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១ ខែ​កុម្ភ​:,​ឆ្នាំ​២០១៨​ថា​រឿង​ពាក់ព័ន្ធ​មន្ត្រី​ដើរ​ប្រមូល​លុយ​ដើម្បី​បង់​ចំណូល​រដ្ឋ តាំង​ពី​លោក​ចូលកាន់​តំណែង​មក មិនទាន់​មាន​មន្ត្រី​ណា​បាន​ប្រាប់​រូប​លោក​ឡើយ ហើយ​រូបលោក​ក៏​កំពុង​ចង់​សួរ​មន្ត្រី​ក្រោមឨ​វាទ​អំពី​បញ្ហា​នេះ​ដែរ​។​ចំពោះ​រឿង​ការញ្ឈប់​មន្ត្រី​៤​នាក់​រូប​លោក​មិន​ទាន់​ដឹង​ច្បាស់​ទេ ហើយ​មិនទាន់​មាន​ការសម្រេច​ពី​អង្គប្រជុំ​ក៏​មិន​អាច​ដកហូត​បាន​ដែរ តែ​ចំពោះ​ប្រធាន​រដ្ឋបាល​ចាស់​គាត់​លាឈប់​ដោយ​ខ្លួនឯង ប៉ុន្តែ​រូបលោក​កំពុង​រក​តំណែង​ឲ្យ​សមរម្យ​ជា​ង​នេះ ។​

​ចំពោះ​ឈ្មោះ​រ័ត្ន ស្រី​លី កាន់​ជា​រដ្ឋបាល​សាកស​មណាស់ រូប​លោក​មិន​កាន់​ជើងទេ ហើយ​នៅ​មន្ទីរ​លោក​មិន​សូវ​មាន​អ្នកចេះ​ទេ ព្រោះ​គាត់​ធ្វើ​ការងារ​បាន​ច្រើន ជាងគេ អ្នកផ្សេង​រវល់​ទៅ​រកស៊ី និង​ធ្វើ​ការងារ​ក្រៅផ្លូវការ​។​រូបលោក​បាន​ប្រឹង​ធ្វើការ​ក្នុង​មន្ទីរ​ផង ធ្វើ​ការងារ​បក្ស​ផង​ដោយ​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន មិនទាន់​មាន​ចំណូល​អ្វី​ឡើយ ហើយ​លោក​បាន ប្តេជ្ធា​នៅមុខ​រដ្ឋមន្ត្រី​ហើយ យ៉ាងយូរ​២​ខែ​ទៀត និង​ធ្វើឲ្យ​ផ្ទៃ​ក្មុង​មន្ទីរ​នេះ​ល្អ​និង​ឈប់​មានកា​រិះគន់​បន្តទៀត​។​

​ទោះជា​យ៉ាងណា ការរិះគន់​និង​ខ្សឹបខ្សៀវ​នៅតែមាន​ថា​ឈ្មោះ​រ័ត្ន ស្រី​លី បាន​អូស លោក ក​ត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទម្លាក់​ទឹក​ហើយ ដោយ​មិន​ដឹង​សាវតា​ច្បាស់ ព្រោះ​ឈ្មោះ​រ័ត្ន ស្រី​លី ប្រធាន​រដ្ឋបាល​មិន​ចេះអក្សរ​រូបនេះ  ពេល​ដឹង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់ឆ្នោត​សង្កាត់​ចំការ​សំរោង គឺ​ទះដៃ​សើច​ចុះ​អ​ក​។ ហើយ​កាន់ជើង​គណបក្សប្រឆាំង ពេល ឈ្នះឆ្នោត​ទះដៃ​សាទរ​យ៉ាង​សប្បាយ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង តើ​ទង្វើ​បែប​នេះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទុកឲ្យ​ឈ្មោះ​រ័ត្ន ស្រី​លី មិន​ចេះអក្សរ​ម្នាក់នេះ កាន់​ការងារ​ធំដុំ​បានទេ​៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6508 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!