ខេត្តរតនគីរី ៖ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិ នៅម៉ិង៧៖៤៥នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវាលស្មៅខាងកើតផ្ទះស្ថិតនៅភូមិ៤សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ។សមត្ថកិចកំពុងកំណត់មុខសញ្ញាជនសង្ស័យដើម្បីស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
យោងតាមពត៌មានបឋម ក្រោយពីឪពុកបាត់កូនស្រីអស់មួយយប់នោះ (បាត់ថ្ងៃទី១ កុម្ភ: ២០១៨ )ក្រោយមកនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ កុម្ភ: ២០១៨ ក៏ឪពុកបានរកឃើញស្បែកជើងកូននៅមាត់ទ្វារបងផ្ទះក៏បានដើររកបន្ត ស្រាបតែឃើញសាកសពកូនស្រីដេកស្លាប់នៅជិតរបងផ្ទះ ។
លោក ស៊ុត អាត់ អាយុ៣៨ឆ្នាំជនជាតិគ្រឹងត្រូវជាឪពុកសិស្សដែលស្លាប់ប្រាប់ឲ្យដឹងថា កូនស្រីគាត់មានឈ្មោះអាត់ស៊ីងអាយុ១៨ឆ្នាំ់ជាសិស្សថ្នាក់ទី១២រៀននៅសាលាវិទ្យាល័យហ៊ុនសែនភូមិថ្មី ក្រុងបានលុង ហើយជារៀងរាល់ថ្ងៃកូនស្រីរបស់គាត់បានទៅរៀនគួរហូតដល់ម៉ោង៧យប់ទើបត្រឡប់មកផ្ទះវិញ ហើយសម្រាកនិងនៅដេកផ្ទះលក់ឥវ៉ាន់នៅមុខផ្ទះធំ លុះដល់ម៉ោង៣និង១៥ឈានចូលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៨គាត់ក៍សង្ស័យកូនស្រីរបស់គាត់ ហេតុអ្វីដេកមិនបិតភ្លើងគាត់ក៍ដើរមកមើល ប៉ុន្តែអកុលកូនស្រីគាត់មិនដេកនៅក្នុងផ្ទះទេ គាត់ក៍បានដើរកជុំវិញផ្ទះក៍ប្រទះឃើញកូនស្រីគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ នៅវាលស្មៅខាងកើតផ្ទះស្ថិតនៅភូមិ៤សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីខណៈនោះគាត់ក៍រាយការណ៍អាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យហើយក៍កាភ្ញាក់កើតឡើងទាំងព្រឹកតែម្តង។