ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៦​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​បាន​ក្នុង​គោលដៅ​ផ្សេងគ្នា​

កំពត ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ក្នុង​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស ខេត្ត​កំពត ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ចំនួន​៦​នាក់​ដែល​ពួកគេ​កំពុង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​គោលដៅ និង​វេលា​ខុសគ្នា​។​

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ស្រុក​បន្ទាយមាស​បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​ចូល​រោងចក្រ​សី​ុ​ម៉ងត៍ ខេ​សី​ុ​មែន ស្ថិតក្នុង​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១-​ឈ្មោះ វ៉ាន់ សុភ័ណ្ឌ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​លំ​ទំពូង ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស ទី​២-​ឈ្មោះ សុខ រ័ត្ន​មុន្នី (​ហៅ​ខួច​) រស់នៅ​ក្នុង​ភូមិ​កន្សោម​អ​ក ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស  ដោយ​ដកហូត​ថ្នាំញៀន​បាន​ចំនួន​០២​កញ្ចប់​តូច ព្រម​ទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​០២​ដើម​។​លុះ​មួយ​ម៉ោង​ក្រោយមក បន្ទាប់​ពី​ស្រង់​ចម្លើយ​ជនសង្ស័យ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ចំនួន​០២​នាក់​ទៀត​រួមមាន​៖ ទី​១-​ឈ្មោះ ម៉ាន់ សីហា (​ហៅ​ឈី​ត​)​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស​។​ទី​២-​ឈ្មោះ ប៉ោ ច​ន្នី ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ ដោយ​ការបង្ក្រាប​នេះ​ស្ថិតក្នុង​ភូម​កន្សោម​អក ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា រហូតដល់​ម៉ោង ១២​និង​៤០​នាទី​ថ្ងៃ​ដដែល សមត្ថកិច្ច​ស្នងការ​បាន​បន្ត​ទៅ​បង្ក្រាប​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ​ទៀត ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ុប មី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ដោយ​ដកហូត​ថ្នាំញៀន​០១​កញ្ចប់​ធំ​។​លុះដល់​ម៉ោង ១៤​និង​៥០​នាទី រសៀល​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​បង្ក្រាប​នៅ​ភូមិ​ក្រសាំង​លើ ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ណុប ពិសា​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ ខាងលើ និង​ដកហូត​ថ្នាំញៀន​០១​កញ្ចប់​តូច រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​គ្រឿងញៀន​មួយចំនួន​ផង​ដែរ​។​

​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕
​សេង ណា​រិទ្ធ​

 

ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៦​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត​បង្ក្រាប​បាន​ក្នុង​គោលដៅ​ផ្សេងគ្នា​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6559 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.