លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ឆ្លងកាត់​ឬ​ស​សីមារ នៅ ប្រាសាទ ត្រាំ​នាគ !

កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ​២០១៨ លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ធមន្ត្រី តំណាង ដ៍​ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក រដ្ធមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ឆ្លងកាត់​ឬ​សីមារ ដាក់ អោយ ប្រើប្រាស់ ពិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​រលូន ស្ថិតនៅ ក្នុង សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ត្រូវបាន ប្រសិទ្ធ​នាម​ឈ្មោះ​ហៅ ថា ( ប្រាសាទ​នាគ​រាជតេជោ​មរកត ) ទាំងអស់នេះ គឺជា​គំនិត​ផ្តួចផ្តើម​សាងសង់​ដោយ​លោក​ជំទាវ ហ៊ុន សេង​នី ប្អុន ស្រី បង្កើត​សម្តេច​តេជោ ហ៊ុន សែន អោយ​មាន​ទី​គោរព​សក្កា​រះ ដ៏​ស្រស់ ស្អាត​ផូរផង់​នេះ​កើតឡើង​ដោយសារ​តែ​ចិត្ត​សទ្ធា​ជ្រះថ្លា ក្នុង​ការកសាង វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ទុក​សម្រាប់​អោយ អ្នកស្រុក ឆ្ងាយ​ជិត​មក​គោរពបូជា ទៅ​តាម​ជំនឿ​ប្រពៃណី រៀងៗ​ខ្លួន​។​

​ត្រាំ​នាគ គឺជា​ឈ្មោះ​បូរាណ ឈ្មោះ​ភូមិស្ថាន ដែល​អ្នកស្រុក​ហៅ តៗ​គ្នា មក ! និង ពេលបច្ចុប្បន្ន​នេះ ប្រាសាទ​នេះ បាន​លិច​រូបរាង​យ៉ាង​ស្រស់​ស្អាត​ស្កឹមស្កៃ ភាគខាងត្បូង​នៃ​ក្រុង​សៀមរាប ដែល​សាងសង់ឡើង មាន​រចនាបទ ជា​ខ្មែរ សុទ្ធសាធ​និង ការ​ចំណាយធនធាន​ថវិការ មិនតិច​ជាង​រាប់សិប​មុឺន​ដុល្លា​នោះ​ទេ​។

​ក្នុង​ឪ​កាស​ដ៏​វិសេសវិសាល​ដ៏​ថ្លៃថ្លា​នេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏​បាន​លើកដៃ​ប្រណម​បួងសួង ដល់​វត្ថុ​សក្ត័សិ​ទ្ធ ក្នុង​លោក មេត្តា​តាម​ជួយ​បីបាច់​ថែរក្សា និង ប្រោះព្រំ ពរ ជ័យ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ  រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ  របស់​យើង ទាំងអស់​អោយ​ជួបតែ​ពុទ្ធពរ ទាំង ៤ ប្រការ គឺ​អាយុ វណ្ណះ សុ​ខះ ព​លះ កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!