​លោក យូ ស៊ុនឡុង​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​និង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​រោងចក្រ​ស៉ីម៉ង់ត៍ ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត​

​កំពត ៖ ដើម្បី​ត្រៀម​រៀបចំ​ក៏​ដូច​ជា​ការ ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ត្រូវ​នឹង​អញ្ចើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រស់​ជា​ផ្លូវការ​រោងចក្រ​ស៉ីម៉ង់ត៍​របស់ ក្រុមហ៊ុន​ជីប ម៉ុង អ៉ិន​ស៉ី ស៉ី​មេន ខ​ប​ភើ​រេ​សិន ដែល​ត្រូវ​ប្រព្រឹត្តឡើង​នា​ថ្ងៃ​ទី ៨​ខែ​កុម្ភៈ ២០១៨ ខាងមុខ​នេះ​នៅ​ព្រឹក​ថ្ងៃ​១៤ កើត ខែ​មាឃ​ឆ្នាំ​រកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​មន្ត្រី​នៃ ក្រុមការងារ គណៈកម្មការ ការពារ​សន្តិសុខ សម្ដេច​តេជោ ហ៊ុន សែន និង​មាន​ការចូលរួម​ផងដែរ​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ រដ្ឋបាល​ខេត្ត​កំពត ក្រោម​ការដឹក​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដើម្បី​ចុះ​ពិនិត្យ​ទីតាំង និង​ប្រជុំ ប្រគល់​ទទួល​និង​ដាក់​ផែនការ រៀបចំ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី ធ្វើឲ្យ​ដំណើរការ​នៃ​ពិធី​សម្ពោធ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សមរម្យ និង​សុវត្ថិភាព ជូន​គណៈអធិបតី​។​

​នៅក្នុង​ឱកាស​នោះ​លោក យូ ស៊ុនឡុង បាន​ណែនាំ​ដាក់​ផែនការ​លំអិត​ជូន​ដល់​គណៈកម្មការ​នី​មួយៗ​និង​រដ្ឋបាល​ខេត្ត​កំពត​ព្រម​ទាំង​ក្រុមហ៊ុន​ផងដែរ គឺ​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុស​ត្រូវ តាម​មុខសញ្ញា និង​សមត្ថកិច្ច​របស់​អង្គភាព​នីមួយៗ​ដើម្បី​ធ្វើឲ្យ ដំណើរការ​នៃ​ពិធី​សម្ពោធ ប្រព្រឹត្តទៅ​មាន​លក្ខណៈ​សមរម្យ ទាំង​ការ​បដិសណ្ឋារកិច្ច​និង​ពិសេស​ការ ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ​ហ៊ុនសែន ។​

​នា​ឱកាស​នោះ​ដែរ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​គូស​បញ្ជាក់ឲ្យ​ដឹង​ដែរ​ថា​៖​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​រោងចក្រ​ស៉ីម៉ង់ត៍​ជីប​ម៉ុង​នេះ​រំពឹងនិង បាន​ត្រៀម​រៀបចំ​អញ្ជើញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួុម​ទទួលស​ម្ដេចតេ​ជោមាន​ប្រមាណស​រុបជាង​៧៨០០​នាក់ ។ ដែល​មក​ពី​ក្នុង​ស្រុក​ជុំវិំញ​តំបន់​នេះ គឺ ស្រុក​បន្ទាយមាស ស្រុក​ដងទង់​និង ស្រុក កំពង់ត្រាច រួម​និង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ ប្រមាណ​៥០០​នាក់​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ទីតាំង​រោងចក្រ​ស៉ីម៉ង់ត៍​ក្រុមហ៊ុន ជីប​ម៉ុង​អ៉ិន​ស៉ី​ស៉ី​មេន គឺ​ស្ថិតនៅ ភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្ដេច​គង់​ខាងលិច​ស្រុក​បន្ទាយមាស ខេត្ត​កំពត មាន​ផ្ទៃដី​ប្រមាណ​ជាង​២០០​ហិច​តា តែ​ក្នុងនោះ​ផ្ទៃ​ដី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាងសង់​រោងចក្រ​មាន​ប្រមាណ​ជាង​១០០​ហិច​តា​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6679 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.